ព័ត៌មានជាតិ
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបករណីគ្រឿងញៀនជិត២គីឡូក្រាម
កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនធ្វើការបង្ក្រាបនិងឃាត់ខ្លួនបុរសជនជាតិយូហ្គាន់ដាម្នាក់ ករណីជួញដូរគ្រឿងញៀនឆ្លងដែនពីប្រទេសកម្ពុជាទៅកាន់ប្រទេស យូហ្គាន់ដា (AFRICA) ចាប់យកវត្ថុតាងគ្រឿងញៀនជិត២គីឡូក្រាម ។

សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនប្រាប់ឲ្យដឹងថា កម្លាំងជំនាញ (ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក សារី បុត្រសត្យា ចូលរួមសហការជាមួយគយអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ បានដំណើរការត្រួតពិនិត្យកាបូបស្ពាយ មិនប្រក្រតីសង្ស័យលាក់បង្កប់សារធាតុញៀន ឃាត់ជនសង្ស័យ១នាក់ជាជនជាតិ យូហ្គាន់ដា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅវេលាម៉ោង២០ និង៣០នាទី នៅចំណុច អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ MUGERWA JOEL ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិ យូហ្គាន់ដា កាន់លិខិតឆ្លងដែនលេខ B១៣២២៩៧ ចាប់យកវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ ១៩២២.៩០ក្រាម។
ថ្នាំញៀននេះជនសង្ស័យនាំចេញពីកម្ពុជាទៅកាន់ប្រទេសសាធារណរដ្ឋកូរ៉េ ចេញពីកូរ៉េ ទៅកាន់ ឌូបៃ ប្រទេស អារ៉ាប់រួម ចេញពីឌូបៃ ទៅកាន់ប្រទេស យូហ្គាន់ដា ៕
អត្ថបទ ៖ រ៉ាវុទ្ធ



-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង