Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន Smart Axiata បន្ត​គាំទ្រ​កម្មវិធី BEEP របស់​អង្គការ​យូណេស្កូ​

បានផុស

នៅ

​ក្រុមហ៊ុន Smart Axiata បានប្រកាសថា ខ្លួន​នឹង​បន្ត​គាំទ្រ​ដល់​កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​តាម​អ៉ីន​ធើណិ​ត (BEEP) របស់​អង្គការ​យូណេស្កូ ក្នុងនាម​ជា​ដៃគូ​ទូរគមនាគមន៍ ដោយ​ផ្តល់​ឧបករណ៍​សិក្សា និង​ទិន្នន័យ​សម្រាប់​យុវជន​ក្រៅ​សាលា ឲ្យបញ្ចប់​ការអប់រំ​អនុវិទ្យាល័យ ដោយ​ធ្វើ​ការងារ​ជាមួយនឹង​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចាប់តាំងពី​បង្កើត​កម្មវិធី BEEP ក្នុង​ឆ្នាំ​២០១៨ ដោយ​អង្គការ​យូណេស្កូ ជាមួយ​ការគាំទ្រ​ពី​ក្រសួង​ទាំងពីរ​នេះ ក្រុមហ៊ុន Smart Axiata ដែល​ជា​ប្រតិបត្តិការ​ទូរគមនាគមន៍​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា បាន​គាំទ្រ​កម្មវិធី BEEP តាមរយៈ​ការ​ផ្តល់​លទ្ធភាព​ចូល​ទៅ​កាន់​ផ្លាត​ហ្វ​ម BEEP នេះ ដើម្បី​ធានាថា យុវជន​ក្រៅ​សាលា​អាច​បញ្ចប់​ការសិក្សា​កម្មវិធី​នេះ និង​បន្ត​ការសិក្សា​នៅ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ឬ​សាលា​បច្ចេកទេស​នានា​។ កម្មវិធី BEEP ផ្តល់ជូន​មុខវិជ្ជា​សរុប​ចំនួន​១១ ដោយ​សិក្សា​តាម​អេ​ឡិច​ត្រូ​និ​ក ដែល​សិស្សានុសិស្ស​អាច​រកបាន​មុខវិជ្ជា​ទាំងនេះ ​សម្រាប់​ការរៀនសូត្រ​នៅក្នុង​កម្មវិធី Moodle ជា​ភាសា​ខ្មែរ​។ កម្មវិធី​នេះ​ផ្តល់ជូន​ការអប់រំ​ប្រកបដោយ​ភាព​បត់បែន និង​បែប​ជម្រើស​ដល់​យុវជន​ក្រៅ​សាលា ដែល​អាចឲ្យ​ពួកគេ​បញ្ចប់​ការអប់រំ​ថ្នាក់​អនុវិទ្យាល័យ ឬ​ការអប់រំ​មូលដ្ឋាន​ដែល​ស្មើនឹង​ថ្នាក់​ទី​៩​។​

​កម្មវិធី BEEP របស់​អង្គការ​យូណេស្កូ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​យុវជន (DEY) ក្នុងដំណាក់កាល​ទី​២ ក្នុងប្រទេស​កម្ពុជា ដែលជា​កម្មវិធី​រួមគ្នា​មួយ​រវាង​អង្គការសហប្រជាជាតិ​មួយ​នេះ​ជាមួយនឹង​ទីភ្នាក់ងារ​ស្វី​ស ​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ (SDC)​។ កម្មវិធី DEY ដំណាក់កាល​ទី​២ នេះ​មានបំណង​ជួយ​យុវជន និង​យុវនារី ​ក្នុងប្រទេស​កម្ពុជា​ឲ្យ​ទទួល​បាន​ឱកាស​កាស​ការងារ​សម​រម្យ​ប្រកបដោយ​ផលិតភាព តាមរយៈ​ការធានា​ថា ពួកគេ​មាន​សមត្ថភាព​កាន់តែ​ប្រសើរ​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទីផ្សារការងារ និង​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការងារ​ប្រកប ដោយ​គុណភាព​។​

​ក្រុមហ៊ុន Smart Axiata បាន​ប្តេជ្ញាចិត្ត​ផ្តល់​ធេ​ប្ល៊ី​ត​ចំនួន​៣៥០​គ្រឿង និង​ស៊ីម​កាត​ចំនួន​៣៥០ ដែល​អាច​ប្រើប្រាស់​អ៉ីន​ធើណិ​ត​គ្មាន​ដែន​កំណត់ដោយ​ឥតគិតថ្លៃ ទៅ​ឲ្យ​សិស្ស​ចំនួន​៥០០​នាក់ ដើម្បី​ចូល​យក​មុខ​វិជ្ជា​សិក្សា និង​ផ្តល់​ជូន​កុំព្យូទ័រ​យួរ​ដៃ​ចំនួន​៥ សម្រាប់​គោលបំណង​សម្របសម្រួល​កម្មវិធី​ទៅ​ឲ្យ​ក្រសួង​ទាំងពីរ​ដែល​គ្រប់គ្រង​កម្មវិធី​នេះ​។​

​លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​ថ្លែងថា “​លទ្ធភាព​ទទួល​បានកា​រ​អប់រំ​ គឺជា​សិទ្ធិមនុស្ស​មូលដ្ឋាន ហើយ​ក្រុមហ៊ុន Smart ជឿ​ទៅលើ​សិទ្ធិ​នេះ​យ៉ាងខ្លាំង​។ តាមរយៈ​ការប្រើប្រាស់​ឥទ្ធិពល​នៃ​បច្ចេកវិទ្យា យុវជន​ជាពិសេស​យុវជន​ ដែល​បាន​ចូលរួម​ក្នុង​កម្លាំង​ពលកម្ម​ដោយ​គ្មាន​លក្ខណៈសម្បត្តិ​មូលដ្ឋាន បច្ចុប្បន្ន​មានឱកាស​បន្ត​ការរៀនសូត្រ លូតលាស់ និង​អភិវឌ្ឍ​ខ្លួន​”​។ លោក​បន្ថែមថា “​ការធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​កាន់តែ​រីកចម្រើន​តាមរយៈ​ការអប់រំ ​គឺជា​ការ​កត្តា​ជំរុញ ដែល​ស្ថិតនៅ​ពីក្រោយ​កម្មវិធី​ជាច្រើន​របស់​យើង ហើយ​យើង​មាន​មោទកភាព​ ក្នុង​ការ​បន្ត​ភាពជា​ដៃគូ​របស់​យើង​ជាមួយ​អង្គការ​យូណេស្កូ និង​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​តម្រូវការ​បន្ទាន់​នៃ​ការ​ផ្តល់​ឱកាស​អប់រំ​ ដែល​កំពុង​ធ្វើ​ឡើងដល់​យុវជន​”​។

​ក្រុមហ៊ុន Smart Axiata នឹង​ផ្តល់​អ៉ីន​ធើណិ​ត​ដោយ​ឥតគិតថ្លៃ​ផ្តល់​សិស្ស​ ដែល​បាន​ចុះឈ្មោះ ដើម្បី​ទទួលបាន​មេរៀន​អេ​ឡិច​ត្រូ​និ​ក ហើយ​អាច​ចូល​យក​មុខ​វិជ្ជា​ណាមួយ​ដែល​ពួកគេ​ចាប់អារម្មណ៍​នៅ​ទីតាំង​របស់​ពួកគេ​ផ្ទាល់​។​

​វិធី​មួយ​ដែល​កម្មវិធី BEEP អាចធ្វើ​ឲ្យ​មាន​ឥទ្ធិពល​ខ្លាំង​និង​មាន​រយៈពេល​យូរអង្វែង​ គឺ​តាមរយៈ​ការភ្ជាប់​ខ្លួន​ទៅនឹង​កម្មវិធី​អក្ខរកម្ម​នៅ​តាម​រោងចក្រ (FLP) ដែល​អាច​ឲ្យ​យុវនារី​ដែល​ធ្វើការ​នៅ​រោងចក្រ​ទទួលបាន​បំ​ណិ​ន​អក្ខរកម្ម​មូលដ្ឋាន និង​អាច​ឲ្យ​ពួកគេ​ដឹង​អំពី​សិទ្ធិ​ជា​មូលដ្ឋាន​របស់ខ្លួន​។ សិស្ស​ដែលជា​ប់​ការប្រឡង​បញ្ចប់​មុខវិជ្ជា​នេះ ​ត្រូវ​បាន​ផ្តល់ជូន​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា​មួយ​ដែល​ផ្តល់ជូន​ដោយ​មន្ទីរអប់រំ យុវជន និង​កីឡា​នៅតាម​ខេត្ត​រៀងៗ​ខ្លួន ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា (​ដែលជា​មុខវិជ្ជា​ស្មើ​នឹង​កម្រិត​អប់រំ​ថ្នាក់​ទី​៦)​។ កម្មករ និង​កម្ម​ករី​រោងចក្រ​ដែល​បញ្ចប់​ការសិក្សា​ពី​កម្មវិធី FLP អាច​បន្ត​ការអប់រំ​របស់​ពួកគេ​បាន​តាមរយៈ​ការចុះ​ឈ្មោះ​ក្នុង​កម្មវិធី BEEP ហើយ​ទទួល​បាន​ភាព​សមមូល​ទៅ​នឹង​ការអប់រំ​ថ្នាក់​អនុវិទ្យាល័យ​ផង​ដែរ​។​

​លោក Sardar Umar Alam អ្នកតំណាង​របស់​អង្គការ​យូណេស្កូ បាន​ថ្លែងថា “​អង្គការ​យូណេស្កូ មាន​សេចក្តី​រីករាយ​ក្នុងការ​បន្តធ្វើ​ការងារ​ជាមួយ​ក្រុមហ៊ុន Smart Axiata ដែល​ផ្តល់​ដំណោះស្រាយ​អប់រំ​ឌីជីថល​ប្រកបដោយ​ភាពបត់បែន​សម្រាប់​សិស្ស​ដែល​សិក្សា​នៅតាម​មជ្ឈមណ្ឌល​សិក្សា​របស់​កម្មវិធី BEEP ដើម្បី​បន្ត​ការសិក្សា​ពី​ចម្ងាយ​របស់​ពួកគេ​»​។ លោក​បន្ថែមថា​៖ «​ភាពជា​ដៃគូ​សាធារណៈ​និង​ឯកជន នឹង​បង្កើត​បានជា​ឱកាស​កាន់​តែច្រើន​ថែមទៀត ដើម្បី​ធានាថា យុវជន​យុវនារី​អាច​ទទួលបាន​ការអប់រំ​ប្រកបដោយ​គុណភាព និង​ជំនាញ ដែល​តម្រង់​ទិស​ឆ្ពោះទៅរក​ការងារ​”៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៨ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៨ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម