Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​ចិន​៨​នាក់ អ្នក​រត់​តាក់ស៉ី ២ នាក់ ចេញ​ពី​ខុន​ដូផ្ទុះ​កូវីដមួយ​នៅ​ភ្នំពេញ ធ្វើ​ដំណើរ​​ទៅ​​ខេត្តកោះកុង

បានផុស

នៅ

​ជនជាតិចិនប្រុសស្រី៨នាក់ រួមទាំងអ្នក​រត់តាក់ស៊ី​ពីរនាក់ត្រូវបាន​កម្លាំង​គណៈ​បញ្ជាការឯកភាព​ស្រុក​គីរីសាគរ ខេត្តកោះកុង ធ្វើការឃាត់ខ្លួននិងបញ្ជូនទៅ​មណ្ឌល​ចត្តាឡីស័ក ក្រោយពីធ្វើដំណើរចេញពី condo rose ​ភ្នំពេញ ដែលជាកន្លែងពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២០កុម្ភៈ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រោយទទួលបានព័ត៌មានពី​វត្តមាន​របស់​ជនជាតិ​ចិន​ពុំមាន​ឯកសារ​សម្គាល់​ខ្លួន និង​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០​កុម្ភៈ លោក ទួន ឪ​ទី អភិបាលរង​ស្រុក បាន​ដឹកនាំ​កម្លាំង​នគរបាល​នៃ​អធិ​ការដ្ឋាន និងកម្លាំង​សឹក​រង​ស្រុក​ចុះ​ពិនិត្យ​ដល់​គោលដៅ​នៅវេលា​ម៉ោង​១១និង​១៥​នាទី​យប់​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ២០២១ បាន​នាំខ្លួន​ជនជាតិ​ចិន​ចំនួន​៨​នាក់ (​ស្រី​១​នាក់) និងតៃកុង​ឡាន​ឈ្នួល​ចំនួន​០២​នាក់ យកទៅមណ្ឌល​សុខភាព​កូន​កុក ក្នុង​ឃុំភ្ញី​មាស ស្រុក​គី​រី​សាគរ​ខេត្តកោះកុង ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក។​

ចំណែក​អ្នករត់​តាក់ស៊ី​កម្លាំង សមត្ថកិច្ច​នគរបាល​បាន​អនុវត្ត​នីតិវិធី និង​សួរនាំធ្វើ​កំណត់ហេតុ​ទើប​ដឹងថា ក្រុម​ជនជាតិ​ចិន​ទាំងអស់នេះ ពួកគាត់​ដឹក​មកពី condo rose​ភ្នំពេញ ដែលជាកន្លែង​ចំណុច​ទីតាំង​ពាក់ព័ន្ធក្នុងព្រឹត្តិការ២០កុម្ភៈ​។​

បច្ចុប្បន្ន​អ្នកពាក់ព័ន្ធ​ទាំង​១០​នាក់​ត្រូវសមត្ថកិច្ច​ប្រគល់ជូន​គ្រូពេទ្យ មណ្ឌល​សុខភាព​កូន​កុក ដើម្បី​ធ្វើ ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​សិន៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម