ព័ត៌មានជាតិ
ឈូសឆាយដីភូមិ ប្រទះឃើញសត្វពស់ទម្ងន់ជិត១០គីឡូក្រាម
ពស់ថ្លាន់មួយក្បាលដែលមានទម្ងន់រហូតជិត១០គីឡូក្រាម និងមានប្រវែងជាង២ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ខណៈដែលពួកគាត់ធ្វើការឈូសឆាយដីលំនៅដ្ឋានរបស់ពួកគាត់ ព្រមទាំងបានចាប់ប្រគល់ទៅអង្គភាពជំនាញ ដើម្បីយកទៅព្រលែងនៅទីដែលមានសុវត្ថិភាព។
លោក លឿង សម្បត្តិ ជាប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបងបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នេះ គឺនៅពេលដែលលោកបានធ្វើការឈូសឆាយដីមួយកន្លែង ស្ថិតក្នុងភូមិសាលាបាឡាត់ សង្កាត់អូម៉ាល់ ក្រុងបាត់ដំបង ក៏បានប្រទះឃើញពស់ថ្លាន់មួយក្បាលយ៉ាងធំ ទើបក្មេងៗនាំគ្នាចាប់ដើម្បីរក្សាទុក។
លោកបានបន្ថែមថា ពស់ថ្លាន់មួយក្បាលនេះ មានប្រវែង២,៣០ ម៉ែត្រ និងមានទម្ងន់៨គីឡូក្រាម ។ ភ្លាមៗនោះដែរ ដោយសារតែលោកមានគំនិតចង់រក្សាពូជសត្វដែលកម្រ និងចង់អភិរក្សផងនោះ ទើបលោកបានទាក់ទងទៅមន្ត្រីមេព្រៃ ប្រចាំក្រុងបាត់ដំបងដើម្បីធ្វើការប្រគល់ទៅឲ្យជំនាញ នាំយកទៅព្រលែងនៅក្នុងតំបន់ណាដែលមានសុវត្ថិភាព។
មន្ត្រីមេព្រៃមួយរូបបានបញ្ជាក់ថា ទីតាំងដែលត្រូវព្រលែងគឺមានតែតំបន់ជើងភ្នំ១៥០ ឬក៏នៅក្នុងតំបន់ជើងភ្នំបាណន់ ដែលនៅទីនោះមានទាំងព្រៃ និងមានទាំងស្រះទឹក ដែលអាចឲ្យសត្វទាំងនេះរស់នៅបានដោយសុវត្ថិភាព និងភាពសុខសាន្ត ព្រោះនៅទីនោះមានទាំងកម្លាំងអភិរក្សនៅយាមកាមផងដែរ៕
អត្ថបទ ៖ សោ និយមរដ្ឋ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម២ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម២០ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ