Connect with us

ព័ត៌មានជាតិ

ស្ត្រីជា​ម្តា​យនៅ​ខណ្ឌដង្កោ ឆ្លងកូវីដពីកូនប្រុស​ មនុស្ស​៥០០នាក់ ត្រូវ​ធ្វើតេស្តសំណាក

បានផុស

នៅ

ភ្នំពេញ៖ លោក វេជ្ជបណ្ឌិត ងី ម៉េងហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា ស្ត្រីដែលឆ្លងកូវីដ១៩នៅរោងចក្រកាត់ដេរ«YW»នៅខណ្ឌដង្កោ មានអាយុ៤៨ឆ្នាំ ដែលបានឆ្លងពីកូនជាអ្នកបើកឡានឲ្យជនជាតិចិន។

គ្រូពេទ្យសង់រោង ដើម្បីធ្វើតេស្តកម្មកររោងចក្រ YW ក្បែរស្ពានព្រែកជ្រៃក្នុង​ខណ្ឌដង្កោ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា រហូតមកដល់ពេលនេះក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះយកសំណាក អ្នកដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយស្រ្តីនោះប្រមាណជាង៥០០នាក់ ដើម្បីយកទៅធ្វើតេស្តរកមេរោគកូវីដ១៩។

បើតាមលោកស្រី គឹម ញិប អភិបាលខណ្ឌដង្កោបានឲ្យដឹងថា ស្ត្រីដែលឆ្លងជំងឺកូវីដ១៩នៅរោងចក្រ«YW»នោះ ជាស្រ្តីខ្មែរធ្វើការជាមួយជនជាតិចិន។

លោកស្រីបានបន្តថា ជនរងគ្រោះរួមទាំងក្រុមគ្រួសារ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក និងព្យាបាលនៅមណ្ឌលព្រែកព្នៅអស់ហើយ។

ចំណែក លោក ជួន វុឌ្ឍី ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញបានមានប្រសាសន៍ថា ក្រសួងនៅមិនទាន់បិទរោងចក្រយីហោ«YW»ដែលស្ថិតនៅក្នុងខណ្ឌដង្កោរាជធានីភ្នំពេញដែលមានអ្នកពាក់ព័ន្ធស្ត្រី១នាក់ឆ្លងជំងឺកូវីដ១៩នៅឡើយទេដោយសារការប៉ះពាល់មានកម្រិតតិចតូចនៅឡើយ។

លោកបានបន្តថា តាមព័ត៍មានដែលលោកទទួលបានជាជំហានដំបូង មានអ្នកពាក់ព័ន្ធជាមួយស្ត្រីដែលឆ្លងនោះចំនួន៧នាក់ក្នុងនោះមាន១នាក់ប៉ះពាល់ផ្ទាល់ និង៦នាក់ទៀតប៉ះពាល់ដោយប្រយោល ហើយត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅពិនត្យរកកូវីដ១៩រួចរាល់ហើយ។

គួរបញ្ជាក់ថារោងចក្រ វ៉ាយ&ដាប់បាយូ ហ្គាមេន មានទីតាំងស្ថិតនៅផ្លូវលេខ២១៧ភូមិព្រែកជ្រៃសង្កាត់ស្ពានថ្មខណ្ឌដង្កោរាជធានីភ្នំពេញ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម