នយោបាយ
ប្រធានាធិបតីកាហ្សាក់ស្ថាន អញ្ជើញសម្ដេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូល CICA រយៈពេល២ ថ្ងៃ
លោក សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានជួបពិភាក្សាជាមួយលោក Kairat SARYBAY ប្រធានប្រតិបត្តិនៃសន្និសីទស្ដីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ ឆ្លៀតក្នុងជំនួបនោះ លោក Kairat SARYBAY ក៏បានប្រគល់ជូននូវលិខិតអញ្ជើញផ្លូវការរបស់ប្រធានាធិបតីកាហ្សាក់ស្ថាន លោក កាស៊ីម តតូកាយ៉េវ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២-១៣ ខែតុលា នៅទីក្រុងនូស៊ុលតង់ ប្រទេសកាហ្សាក់ស្ថាន។

លោក សុខ សូកេន បានវាយតម្លៃខ្ពស់ចំពោះ CICA ដែលជាវេទិកាពហុភាគីដ៏មានប្រសិទ្ធភាពមួយដែលជំរុញកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់អាស៊ី និងសកលលោកផងដែរ។ ទន្ទឹមនឹងនេះ កម្ពុជាបានផ្ញើនូវរឿងព្រេង រួមជាមួយនឹងរូបភាព និងសំណេរពីតំបន់អេកូទេសចរណ៍សំខាន់ៗ របស់កម្ពុជា ទៅកាន់លេខាធិការដ្ឋាន CICA ដើម្បីបោះពុម្ព និងផ្សាយពីពិពិធភាពនៃវប្បធម៌ដ៏សម្បូរបែបរបស់តំបន់អាស៊ីសម្រាប់អបអរសាទរពេលវេលាដ៏ឧត្តុង្គឧត្តមនេះ។ ក្នុងនាមជាឧត្តមមន្ត្រីកម្ពុជាសម្រាប់យន្តការ CICA លោក សុខ សូកេន បានគូសបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការត្រៀមខ្លួនជាស្រេចចូលរួមក្នុងដំណើរការ CICA ជាមួយបណ្ដាប្រទេសសមាជិកដទៃទៀត ដើម្បីធានានូវសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងទ្វីបអាស៊ី។

ជាការឆ្លើយតប លោក Kairat SARYBAY ប្រធានប្រតិបត្តិនៃសន្និសីទស្ដីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការ CICA ជាពិសេសចាប់តាំងពីកម្ពុជាក្លាយជាសមាជិក CICA ក្នុងឆ្នាំ២០១១ កន្លងមក។ លោកក៏បានអបអរសាទរកម្ពុជាផងដែរ ក្នុងការធ្វើជាប្រធានប្ដូរវេនអាស៊ានក្នុងឆ្នាំ២០២២ និងបានសន្យាថា នឹងខិតខំសហការជាមួយកម្ពុជាបន្ថែមទៀតក្នុងគោលបំណងរួម ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមរួមនៅតំបន់អាស៊ី។
សូមបញ្ជាក់ថា សន្និសីទស្ដីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩២ ក្រោមគំនិតផ្ដួចផ្ដើមរបស់អតីតប្រធានាធិបតីកាហ្សាក់ស្ថាន ឯកឧត្តម Nursultan NAZARBAYEV ដោយមានគោល បំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ សន្តិសុខ សន្តិភាព និងស្ថិរភាពនៅអាស៊ី តាមរយៈកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម ការទប់ស្កាត់ការរីកសាយភាយនៃអាវុធប្រហារប្រល័យ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើបញ្ហាមនុស្សធម៌។ សន្និសីទនេះ មានប្រទេសសមាជិកពេញ សិទ្ធិចំនួន២៧ ប្រទេស និងមានប្រទេសអង្កេតការណ៍ចំនួន០៩ និងមានអង្គការអង្កេតការណ៍ចំនួន៥ ខណៈកម្ពុជាបានចូលជាសមាជិកនៃ CICA នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១១៕
ដោយ ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


