មេដឹកនាំ​ល្អ ចេះ​កសាង​ប្រព័ន្ធ​ការងារ​ដែល​គ្មាន​អារម្មណ៍​ថា ហត់នឿយ​ – Kampuchea Thmey Daily
Connect with us

អាជីព

មេដឹកនាំ​ល្អ ចេះ​កសាង​ប្រព័ន្ធ​ការងារ​ដែល​គ្មាន​អារម្មណ៍​ថា ហត់នឿយ​

Published

on

​ការងារ​ដែល​គ្មាន​អារម្មណ៍​ថា​ ជា​ការ​ងារ តែ​ដូចជា​ទម្លាប់​មិន​ចង់​ប្តូរ និង​ជាការ​វាយ​ទៅមុខ​បែប​កម្សាន្ត មិនមែន​ចង់​មានន័យ​លើ​ការបំពេញភារកិច្ច ដូច​ក្មេង​បៀម​ដៃ​ទេ ប៉ុន្តែ​ការដែល​បរិយាកាស​មាន​ការជំរុញ​ទឹកចិត្ត​ឲ្យ​មនុស្ស​ចង់​ធ្វើ​ចង់​បំពេញ ប្រឹង​អស់ពី​លទ្ធភាព​ និង​មិន​មាន​អារម្មណ៍​ថា​ហត់​នឿយ​។​

​យើង​អាច​កសាង​បរិយាកាស​បែបនេះ​បាន ជា​សញ្ញាណ​បញ្ជាក់​ច្បាស់​ហើយ​ថា​ យើង​ជា​កំពូល​មេដឹកនាំ​លាក់​មុខ​តាមរយៈ​ ៖

១ ជា​ការងារ​ពិតមែន តែ​ហាក់​រីករាយ​

ដាក់​មនុស្ស​ត្រូវ​នឹង​ទីតាំង​ចំណូល​ចិត្តជា​កំពូល​ជោគជ័យ​ក្នុង​វិធាន​ជា​អ្នកគ្រប់គ្រង​ម្នាក់​! ក្នុង​ជីវិត​របស់​មនុស្យ​យើង អ្នកណាម្នាក់​ដែលថា មិនមាន​ទេពកោសល្យ​ពិសេស ប៉ុន្តែ​សួរ​ថា​មាន​ប៉ុន្មាន​នាក់​ដែលមាន​ឱកាស​បាន​ប្រើប្រាស់​វា ហើយ​ត្រូវបាន​គេ​កកាយ​មក​ឲ្យ​​តម្លៃ​ច្នៃ​ឲ្យ​ចេញ​ជា​លទ្ធផល​ប្រយោជន៍​ទាំងអស់គ្នា​?​ នៅ​ក្រុមហ៊ុន​យើង​មាន​មែន​ទេ​? ប្រសិនបើ​មែន​ពួកគេ​ គឺ​ច្បាស់​ណាស់​កំពុង​ធ្វើការ​ដោយ​រីករាយ​ជាមួយ​អាជីព​ខ្លួន នឹង​ធ្វើ​វា​បាន​យ៉ាង​ត្រឹមត្រូវ​។​

២ មាន​មិត្ត​រួមការ​ងារ​ដែល​ពិបាក​នឹង​បែក​គ្នា​

ទោះបីជា​ក្នុង​ត្រក មាន​ស៊ុត​មិនល្អ​ពីរ​បី​ក៏ដោយ ប្រសិនបើ​បុគ្គលិក​កំពុង​ពេញ​ចិត្តនឹង​មនុស្ស​ភាគ​ច្រើន​ដែល​គេ​កំពុងធ្វើការ​ជាមួយ បានន័យថា​គេ​កំពុងធ្វើការ​ឲ្យ​ក្រុមហ៊ុន​មួយ​ក្នុង​វិធាន​ត្រឹមត្រូវ គេ​ពិបាក​ចាកចេញ​ណាស់​។ នៅទីណា​ដែល​មនុស្ស​ស្ងប់ស្ងាត់​ដូច​ពស់​សំងំ​យក​ពិស មនុស្ស​នៅ​មិន​បាន​យូរ​ទេ ទាល់តែ​ពស់​ដូចគ្នា​ទើប​នៅ​សំងំ​បាន ហើយ​ទីកន្លែង​បែប​នោះ​នឹង​ពោរពេញ​ទៅដោយ​ស្លាក​ស្នាមរបួស​គ្រាំគ្រា អាច​សាយ​ពិស​ស្លាប់​ដល់​ម្ចាស់​ទៀត​។ ប្រសិនបើ​យើង​មាន​អ្នកគ្រប់គ្រង​ដែល​អាចបង្កើត​កម្មវិធី បង្កើត​ការអប់រំ​បង្កើត​មនោគមវិជ្ជា​ដែល​បង្កើត​ឲ្យ​មនុស្ស​ចេះ​ចង​ជា​សម្ព័ន្ធ​ស្រលាញ់​គ្នា ហើយ​យល់​គ្នាមិនចាំបាច់​មានគំនិត​ដូចគ្នា ​ហើយ​បើទោះជា​មាន​និន្នាការ​ផ្សេងគ្នា​ក្តី តែ​មិន​ធ្វើ​ឲ្យ​មាន​អារម្មណ៍​តឹងតែង ចេះ​គោរព ​និង​កត់សម្គាល់ ឲ្យ​យោបល់​គ្នា អ្នកជា​ស្តេច​ហើយ មិន​មែន​ត្រឹម​អ្នកដឹកនាំ​ធម្មតា​ទេ​។​

៣ បុគ្គលិក​មាន​មោទនភាព​ប្រាប់​មនុស្សម្នា​អំពី​ក្រុមហ៊ុន​

ប្រសិនបើ​មាន​បុគ្គលិក​ណា​ម្នាក់​ដែល​ទៅប្រាប់​មិត្តភក្ដិ បងប្អូន អ្នកជិតខាង​គ្រួសារ និង​មនុស្ស​ចម្លែក​ថ្មីៗ ឲ្យ​មក​ដាក់​ពាក្យសុំ​ការងារ​នៅ​ក្រុមហ៊ុន​យើង ច្បាស់​ណាស់ ថា​គេ​មិន​ត្រឹមតែ​ជា​មនុស្ស​ដែល​មាន​ចំណង់​ចំណូលចិត្ត​ស្រលាញ់​គុណ​តម្លៃ​ទីនេះ​យ៉ាងខ្លាំង​ទេ ថែមទាំង​ស្លាក​សញ្ញា​របស់​យើង​កំពុង​ដំណើរការ​ចេញផ្សាយ យូរអង្វែង រឹងមាំ ​ព្រោះ​នេះ​ជា ​PR ​ដោយ​មនុស្ស ជា​ប្រភេទ​កំពូល Public Relation​ ខ្លាំង​គ្មាន​គូ​ប្រៀប​។ កត់សម្គាល់​ត្រង់​នេះ នឹង​ឃើញ​ថា ពួកគេ​ពិតជា​ជឿជាក់ និង​យកចិត្តទុក​ដាក់​ចំពោះ​ការងារ​ដែល​ខ្លួន​កំពុង​បំពេញ ចង់ឲ្យ​មនុស្ស​ផ្សេងទៀត​ដឹង និង​បាន​មក​ចូលរួម​ជាមួយ​ផង​ដែរ​។ ប្រសិនបើ​ឮ​មាន​អ្នក​និយាយ​មិនល្អ​ធំ​ពី​ក្រុមហ៊ុន គឺ​បញ្ហា​របស់​បុគ្គល​នោះ​អវិជ្ជមាន ដែល​ត្រូវ​ទាត់​ចេញ ឬ​មកពី​ក្រុមហ៊ុន​យើង​ពិតជា​មិនល្អ​មែន​គួរ​កែតម្រូវ​៕​

ប្រែសម្រួល ៖ សុភា​

​ប្រភព៖ Doorglass​

ចុចអាន៖ បី​ចំណុច​ធំៗ​បង្ហាញ​ថាជីវិតការងារ​​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម