Connect with us

សន្តិសុខសង្គម

បញ្ឈប់ការបិទស្ទីគ័រ​ ប្រើ​ពាក្យ​ពេចន៍​ មិន​សម​រម្យ​នៅលេី​រថយន្ត

បានផុស

នៅ

ដើម្បីរក្សាបាននូវសោភ័ណ្ឌភាព របៀបរាបរយសាធារណៈ អគ្គស្នងការនគរបាលជាតិ ក៏ដូចជានាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់ធ្នាប់​សាធារណៈ  នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ណែនាំ​អ្នកបើកបររថយន្តទាំងអស់បញ្ឈប់ការបិទស្ទីគ័រ​ ឬ ពាក្យ​ពេចន៍​មិន​សម​រម្យ​នៅលេី​រថយន្តបន្តទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​​បាន​ឲ្យ​ដឹងថា ក្រុម​ល្បាត​ចល័ត​នាយកដ្ឋាន​នគរបាលចរាចរណ៍ និង​សណ្តាប់ធ្នាប់សាធារណៈ មួយរយះពេលនេះបាន​ធ្វើការឃាត់​រថយន្ត​ដែល​បិទស្ទីគ័រ​ ឬពាក្យ​ពេជន៍​មិន​សមរម្យ​ដែលបិទនៅលើរថយន្ត ដោយ​ណែនាំ​ឲ្យ​​អ្នក​បើកបរ​បក​ចេញ និង​ធ្វើ​កិច្ចសន្យា​ឈប់​ប្រព្រឹត្តិ ព្រោះ​នាំអោយ​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​សី​លធម៌សង្គម និង​អាចធ្វើ​អោយមាន​ហានិភ័យ​គ្រោះថ្នាក់​ចរាចរណ៍ ករណី​បិទស្ទីគ័របែបនេះលើ​កញ្ចក់​រថយន្ត។

លោក​បន្ត​ថា ក្រុមល្បាត​ចល័ត​នាយកដ្ឋាន​នឹង​នៅតែបន្ត​អនុវត្ត​ ដើម្បី​ចូលរួម​លើកកម្ពស់​សីលធម៌សង្គម និង​ទប់ស្កាត់ហេតុ​ការណ៍គ្រោះថ្នាក់ចរាចរណ៍ និងដើម្បីថែរក្សាសោភ័ណ្ឌភាព របៀបរាបរយសាធារណៈជូនមហាជនទូទៅ។

ជាមួយគ្នានេះលោកឧត្តមសេនីយ៍ត្រី ថី វិសាល បញ្ជាក់អោយដឹងថា មួយរយះកាលកន្លងទៅនេះ ក្រុម​ល្បាត​ចល័ត​នាយកដ្ឋាន​នគរបាលចរាចរណ៍ និង​សណ្តាប់ធ្នាប់សាធារណៈគ្រាន់តែអប់រំប៉ុណ្ណោះ គឺមិនមានការផាកពិន័យឡើយ។

ក្នុង​នាម​អគ្គស្នងការដ្ឋាននគរបាលជាតិ លោក​​អំពាវ​នាវដល់​បងប្អូន​ម្ចាស់យាន ឬ អ្នក​បើកបរគ្រប់​រូប​ ​ចូលរួមទាំង​អស់គ្នាដើម្បីលើក​កម្ពស់​កិត្យានុភាពជាតិ និងចូលរួមគោរពច្បាប់ស្តីពីច្បាប់ចរាចរផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំរុញឱ្យអាជ្ញាធរបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ៤៤ នាទី មុន

ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀន​ទៅឲ្យក្រុមហ៊ុនផលិតវិញ

ព័ត៌មានជាតិ៥២ នាទី មុន

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខអ្នករងរបួសឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង

ព័ត៌មានជាតិ៥៤ នាទី មុន

គ.ជ.អ.ប និងអង្គការទស្សនៈពិភពលោក រៀបចំវេទិកាផ្សព្វផ្សាយការអនុវត្តការងារគណនេយ្យភាពសង្គម

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី កាន់តែមានព័ស្តុតាង អ៊ុយក្រែន ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម មិនអាចប្រកែកបាន

Sokha Hotels

ព័ត៌មានពេញនិយម