Connect with us

សន្តិសុខសង្គម

អភិបាលខេត្តរតនគិរី ជំរុញកម្លាំងជំនាញបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់រាល់បញ្ហាអសន្តិសុខក្នុងសង្គម

បានផុស

នៅ

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានជំរុញដល់កម្លាំងសមត្ថកិច្ចទាំងអស់ បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់រាល់បញ្ហាអសន្តិសុខសង្គម ដូចជាក្មេងទំនើង បញ្ហាគ្រឿងញៀន និងរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែល្អបន្ថែមទៀត។ ការលើកឡើងនេះ ធ្វើនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសក្រុមប្រឹក្សាខេត្តរតនគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី៩របស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនេះ លោក ញ៉ែម សំអឿន ជំរុញដល់កម្លាំងជំនាញទាំងអស់ ត្រូវទប់ស្កាត់អោយបានម៉ឺងម៉ាត់នៅរាល់បញ្ហាអស្ថេរភាពសង្គម ពិសេសការចែកចាយ និងការជួនដូរគ្រឿងញៀន ឱ្យបានល្អប្រសើរនៅក្នុងមូលដ្ឋាន។ ជំរុញការបង្ការទប់ស្កាត់ឱ្យបានជាអតិបរិមា នូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដោយអនុវត្តជាក់ស្តែង និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អោយដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានេះ លោក ញ៉ែម សំអឿន បានជំរុញឱ្យ អាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ លើបញ្ហាអនាម័យបរិស្ថាន សណ្តាប់ធ្នាប់សាធារណៈ ពិសេសតាមផ្លូវសំខាន់ៗ និងក្នុងមូលដ្ឋានដែលប្រជាពលរដ្ឋរស់នៅ។ លោកក៏សូម ឱ្យយកចិត្តទុកដាក់លើការបង្ក្រាបក្មេងទំនើងឱ្យ ខានតែបានដែលបង្ករអសន្តិសុខដល់សង្គម និងនៅមូលដ្ឋាន។ អភិបាលខេត្ត ក៏ស្នើឱ្យមន្ទីរអង្គភាពទាំអស់ ត្រូវរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឱ្យបានល្អប្រសើរថែមទៀតផង។

សូមជម្រាបថា កិច្ចប្រជុំខាងលើ ធ្វើឡើងដើម្បីពិនិត្យពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៨របស់ ក្រុមប្រឹក្សាខេត្ត។ ពិនិត្យពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា និងលើកទិសដៅ ការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត។ ពិនិត្យពិភាក្សា និងអនុម័ត ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងរបាយការណ៍ បូកសរុបសម្រេចទូទាត់ថវិកា របស់រដ្ឋបាលខេត្តរតនគិរីប្រចាំ ឆ្នាំ២០២៤ផងដែរ៕

អត្ថបទ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៧ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម