សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួនជនភេទទី៣ម្នាក់ក្រោយប្រើកលល្បិចថ្មីជំរិតទារប្រាក់
ខេត្តបាត់ដំបង៖ លោក ឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តបានឲ្យដឹងថា ករណីខាងលើនេះ ក្រោយបានទទួលពាក្យបណ្តឹងពីជនរងគ្រោះស្របតាមបទបញ្ជាពីលោកស្នងការ និងលោកព្រះរាជអាជ្ញាឲ្យបើកការស៊ើអង្កេត ទើបកម្លាំងជំនាញបានកំណត់អត្តសញ្ញាណជនល្មើសឈានដល់ការឃាត់ខ្លួនជនប្រព្រឹត្ត កាលពីថ្ងៃទី០៣ធ្នូដោយតាមចាប់ខ្លួនដល់ភូមិបាវិត សង្កាត់បាវិត ក្រុងបាវិតស្រុកស្វាយរៀង ដោយមានកិច្ចសហការពីកម្លាំងមូលដ្ឋាននៅទីនោះផង។

លោកបន្តថា ជនសង្ស័យឈ្មោះ ឈន់ កូរីណា ភេទប្រុស(ភេទទី៣)អាយុ២៤ឆ្នាំរស់នៅភូមិសង្កាត់ដែលត្រូវឃាត់ខ្លួនខាងលើ បានធ្វើសកម្មភាពទៅលើជនរងគ្រោះឈ្មោះ វ៉ា វិត ភេទប្រុសអាយុ២៩ឆ្នាំនៅភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ដោយជនភេទទី៣ននេះ បានប្រើប្រាស់បណ្ដាញសង្គមដែលមានឈ្មោះ«Bona.tamomo»រួចឆាតទៅជនរងគ្រោះខាងលើ ដោយបង្គាប់ឲ្យបើកជាវីដេអូ ដើម្បីមើលអាក្រាតកាយ។ លុះជនរងគ្រោះបើកវីដេអូហើយស្រាតអាក្រាតកាយដូចគ្នា ក៏ត្រូវជនភេទទី៣នេះ ប្រើល្បិចថតរូបទុកដើម្បីជំរិតទារប្រាក់រាប់ពាន់ដុល្លារពីជនរងគ្រោះ។

យោងតាមចម្លើយជនរងគ្រគ្រោះ ដែលសមត្ថកិច្ចបានដកស្រង់បានឲ្យដឹងថា ខ្លួនធ្លាប់ស្គាល់ជនភេទទី៣នេះតាមរយៈបណ្ដាញសង្គម តែមិនបានដឹងថា ជននេះជាភេទទី៣នោះទេខ្លួនស្មានតែមនុស្សស្រីធម្មតា ទើបខ្លួនបានទំនាក់ទំនងជាមួយយ៉ាងផ្អែមល្ហែមតាមបណ្ដាញសង្គមរហូតដល់នាងថតស្រាតឲ្យខ្លួនមើល តាមរយៈឆាតជាវីដេអូ ប៉ុន្តែពេលថតស្រាតម្ដងៗជនភេទទី៣នេះបានបង្គាប់ឲ្យខ្លួនស្រាតផងដែរ។
ប្រភពដដែលបន្តថា លុះចុងក្រោយជននេះ បានថតយករូបអាក្រាតខ្លួនរក្សាទុករួចគំរាមទារប្រាក់ពី៤,០០០ទៅ ៥,០០០ដុល្លារ ជាថ្នូរមិនបង្ហោះរូបជាសាធារណៈ នាំឲ្យខ្មាស់គេ។ ដោយសារតែជននេះប្រើល្បិចបែបនេះហើយ ទើបខ្លួនប្ដឹងទៅសមត្ថកិច្ចឲ្យជួយស៊ើបអង្កេតដើម្បីតាមចាប់ខ្លួន។
បើតាមសម្តីរបស់ជនសង្ស័យឈ្មោះ ឈន់ កូរីណា បានសារភាពប្រាប់សមត្ថកិច្ចថា កន្លងមករូបគេ ពិតជាធ្លាប់បានប្រើល្បិចកលប្រព្រឹត្តបែបនេះមែន។ ហើយស្របតាមការសារភាពរបស់ជនសង្ស័យសមត្ថកិច្ចបានឆែកទូរស័ព្ទរបស់ជននេះ គឺមានរូបភាពអាក្រាតរបស់ជនរងគ្រោះជាច្រើន ដែលបុរសភេទទី៣នេះ ប្រើល្បិចថតបានយកទុកជំរិតទារប្រាក់។
បច្ចុប្បន្នជនសង្ស័យ ក្រោយមន្ត្រីជំនាញសួរនាំបានកសាងសំណុំរឿងបញ្ជូនបុរសភេទទី៣ នេះ ទៅសាលាដំបូងខេត្តរួចរាល់ហើយ នៅថ្ងៃទី៤ខែធ្នូ ដើម្បីផ្តន្ទាទោសតាមច្បាប់៕ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?