សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន រួមទាំងដាវ និងកាំភ្លើងច្នៃ
ខេត្តតាកែវ៖ កម្លាំងការិយាល័យជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកអនុសេនីយ៍ទោ ហួត វឿន ជានាយការិយាល័យ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់មួយករណី បានឃាត់ខ្លួនជនសង្ស័យ ២ នាក់ រួមទាំងអាវុធច្នៃ ១ ដើម នៅ ត្រង់ចំណុចភូមិត្រពាំងត្រកៀត ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ នៅ វេលាម៉ោងម៉ោង១៤និង៣០នាទីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២១។

ជនសង្ស័យទាំង ២ នាក់ មានឈ្មោះ យី ពុទ្រា (ហៅ ពៅ ) ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (មានថ្នាំញៀន) រស់នៅ ភូមិត្រពាំងត្រកៀត ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ និងឈ្មោះ អុីង សុផេន ភេទប្រុសអាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (មានថ្នាំញៀន) រស់នៅ រស់ភូមិរំពាក់ពេន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។
ចំណែកវត្ថុតាងដកហូតបានរួមមាន ម្សៅក្រាម ស ថ្លាចំនួន ១១ កញ្ចប់ មានទម្ងន់សរុប ២៧,៩១ ក្រាម (ថ្លឹងទាំងសំបក់ថង់) ជញ្ជីងថ្លឹងថ្នាំញៀន ០១ សម្ភារៈសេពថ្នាំញៀនមួយចំនួន (ដបទឹកសុទ្ធ ០១ កែវសម្រាប់ជក់ ០២) ទូរស័ព្ទដៃ ០៤ គ្រឿង ម៉ូតូ ០២ គ្រឿង ដាវដែកចំនួន ០១ ដើម និងកាំភ្លើងកែឆ្នៃ ០១ ដើមផងដែរ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តតាកែវ សាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕
អត្ថបទ៖ វីរៈ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២០ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា