ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រំលេចគោលបំណងបីសំខាន់ៗ រៀបចំបុណ្យទន្លេជារៀងរាល់ឆ្នាំ
ខណៈដែលព្រឹត្តិការណ៍បុណ្យទន្លេនៅខេត្តតាកែវ នឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ នៅចុងសប្តាហ៍នេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំដែលមានការចូលរួមពីរដ្ឋបាលខេត្តតាកែវដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំបុណ្យទន្លេ នៅខេត្តតាកែវ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១-២២-២៣ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។

នៅឯកិច្ចប្រជុំ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសរំលេចអំពីគោលបំណងសំខាន់ៗចំនួន ៣ នៃការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេជារៀងរាល់ឆ្នាំ ខណៈឆ្នាំនេះខេត្តតាកែវទទួលធ្វើជាម្ចាស់ផ្ទះ៖
(១)-ដើម្បីជំរុញ លើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តតាមដងទន្លេ
(២)-ចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេ និងចូលរួមសម្រេចយុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា
(៣)-បំផុសចលនាមហាជន និងគ្រប់ភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងការងារអភិរក្ស និងអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យចូលរួមក្នុងសកម្មភាពនៃការបង្កើនសោភណភាព អនាម័យបរិស្ថានទីក្រុង និងសហគមន៍ សំដៅទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។

ឆ្នាំ២០២៥ ខេត្តតាកែវទទួលវេនធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បុណ្យទន្លេរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២១-២២-២៣ ខែមីនា។
កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានចុះពិនិត្យមើលស្ថានភាពទូទៅទីតាំងរៀបចំប្រារព្ធពិធីបុណ្យទន្លេលើកទី ៩ ឆ្នាំ២០២៥ នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវ។
ក្នុងឱកាសចុះពិនិត្យនោះ លោកអភិបាលខេត្តក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្រ្តីជំនាញ ត្រូវពន្លឿននៃការរៀបចំទីតាំង សម្រាប់ប្រារព្ធពិធីបុណ្យទន្លេអោយបានឆាប់រហ័ស និងមានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ស្អាត មានអនាម័យ និងមានសោភ័ណ្ឌភាពល្អស្អាត ខណៈដែលខេត្តតាកែវនឹងទទួលវេនធ្វើជាម្ចាស់ផ្ទះនៃការរៀបចំពិធីបុណ្យថ្នាក់ជាតិប្រចាំឆ្នាំនេះ។
ពិធីបុណ្យទន្លេនៅខេត្តតាកែវ ដែលនឹងប្រព្រឹត្តិទៅនៅចុងសប្តាហ៍នេះ ក្រៅពីមានរៀបចំតាំងពិព័រណ៌ ការបង្ហាញទម្រង់សិល្បៈ និងកម្មវិធីកម្សាន្តផ្សេងៗ ក្រសួងទេសចរណ៍ និង រដ្ឋបាលខេត្តតាកែវ ក៏បានរៀបចំកីឡា ១០ ប្រភេទ សម្រាប់ឲ្យមហាជន ចូលរួមលេងកម្សាន្ត ដែលក្នុងនោះរួមមាន៖ ១/ កីឡា ជិះកង់ចម្ងាយ ៧៥ គីឡូម៉ែត្រ ភ្នំពេញ-តាកែវ, ២/ កីឡា រត់កម្សាន្តមហាជន ១ ២០០ នាក់, ៣/ កីឡា អុកចត្រង្គ មហាជន, ៤/ កីឡា កម្សាន្ត រែកបាយខុម លោតម៉ឹក, ៥/ កីឡា បាល់ទះ មហាជន, ៦/ កីឡា ប៉ូល (បេតង់) មហាជន, ៧/ កីឡា ទូក កានូ កាយ៉ាក មហាជន, ៨/ ការបង្ហោះគោមរួមគ្នា ៥០០ គោម, ៩/ កីឡា គុនខ្មែរ, ១០/ កីឡា សម្ដែង ប៉ារ៉ាប៉ូទ័រ៕


-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


