ព័ត៌មានជាតិ
ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំមន្រ្តីនគរបាលយុត្តិធម៌ធ្វើការប្រកបដោយការទទួលខុសត្រូវខ្ពស់
តាកែវ ៖ ក្នុងកិច្ចប្រជុំជាមួយមន្រ្តីនគរបាលយុត្តិធម៌នៅព្រឹកថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០២៥នេះនៅសាលាដំបូងខេត្តតាកែវ លោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវបានធ្វើការណែនាំដល់មន្រ្តីនគរបាលយុត្តិធម៌ទាំងអស់ត្រូវធ្វើការប្រកបដោយការទទួលខុសត្រូវខ្ពស់ និង ត្រូវចាត់ទុកការទទួលខុសត្រូវប្រៀបដូចជាភារកិច្ចរបស់ខ្លួនផងដែរ។

លោកព្រះរាជអាជ្ញាបានថ្លែងបន្តថា មន្រ្តីនគរបាលយុត្តិធម៌ជាសេនាធិការជួយដល់អយ្យការ ក្នុងការកសាងសំណុំរឿងហើយសំណុំរឿងដែលមានភាពរឹងមាំ គឺវាអាស្រ័យទៅចម្លើយរបស់ជនសង្ស័យ អ្នកពាក់ព័ន្ធ និង ភស្តុតាងជាដើម។ ការងារទាំងអស់នេះមិនត្រូវធ្វើឱ្យតែរួចពីដៃនោះទេ ហើយក៏មិនត្រូវគិតថារឿងទាំងអស់នេះ ជាផលប្រយោជន៍របស់តុលាការនោះដែរ។

ព្រោះនៅពេលដែលតុលាការធ្វើការដោះលែងជនសង្ស័យថា អត់មានភស្តុតាងគ្រប់គ្រាន់ មន្រ្តីនគរបាលយុត្តិធម៌ក៏អាចធ្វើការតវ៉ាបានដែរ។

លោក ឯក ឆេងហ៊ួត បានថ្លែងបន្តថា រាល់សំណុំរឿងដែលចៅក្រម ព្រះរាជអាជ្ញា ចាត់ការមានភាពប្រក្រតី ឬ មិនប្រក្រតីវាអាស្រ័យទៅលើការត្រួតពិនិត្យរបស់ក្រសួងយុត្តិធម៌ និងអធិការកិច្ចរបស់ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ដើម្បីដាក់ពិន័យចៅក្រម ព្រះរាជអាជ្ញា ដែលអនុវត្តន៍មិនត្រឹមត្រូវតាមច្បាប់។ នេះជារឿងរបស់ចៅក្រមព្រះរាជអាជ្ញា ចំណែករឿងមន្រ្តីនគបាលយុត្តិធម៌ ត្រូវតែអនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវផងដែរ ហើយបើមានការអនុវត្តន៍មិនត្រឹមត្រូវទេ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ព្រោះវាដល់ពេលវេលាវះកាត់ហើយ។

គួរបញ្ជាក់ថា បើតាមលោកព្រះរាជអាជ្ញាខេត្តតាកែវ ក្នុងឆ្នាំ២០២៤- ២០២៥នេះ តុលាការខេត្តតាកែវទទួលបានសំណុំរឿងជាង១ពាន់សំណុំរឿងហើយបានចាត់ការអស់ជាច្រើនរឿង ដោយនៅសល់តែសំណុំរឿងប៉ុន្មាន៨០រឿងប៉ុណ្ណោះ៕
ដោយ ៖ វីរៈ




-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៧ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី