សន្តិសុខសង្គម
ឃុំខ្លួន ឃាតកបាញ់សម្លាញ់ប្រពន្ធមានកូនក្នុងផ្ទៃ៤ខែចោទ៣បទល្មើស
ភ្នំពេញ ៖ លោក រ័ត្ន ស៊ីថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ បានចេញដីកាសម្រេចឃុំខ្លួនជនដៃដល់ជាឃាតកបាញ់សម្លាប់ប្រពន្ធ ដាក់ពន្ធនាគារមណ្ឌលអប់រំកែប្រែទី១ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទឃាតកម្មដែលមានស្ថានទម្ងន់ទោសទាក់ទិននឹងជនរងគ្រោះ បទ.កាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងបទ.រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅផ្ទះលេខ១៦៨ បុរីគួរស្រូវ ៣ ផ្លូវលេខKS០៣ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា ២០២ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ មាត្រា ៤០ និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ជនសង្ស័យឈ្មោះ យ័ន គុយហេង ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរ គួកជេរថយន្ត ជាជនញៀនថ្នាំ និងធ្លាប់ជាប់ពន្ធនាគារនៅខេត្តព្រះសីហនុ១០ឆ្នាំ ពាក់ពន្ធករណីប្រើដំថ្មវាយ សម្លាប់មនុស្ស ហើយក៏ទើបនិងចេញពីពន្ធនាគារព្រៃសជាង២ ខែមុននេះ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន”ជាប់គុក២ ឆ្នាំ”។
ចំណែកជនរងគ្រោះឈ្មោះ ម៉ៃ សុគន្ធា ហៅអេណា អាយុ៣៤ឆ្នាំ មុខរបរសាឡន នាងធ្លាប់មានប្ដីទី១ កូន៤នាក់ ប៉ុន្តែបានលែងលះគ្នាជាង១ឆ្នាំហើយ បន្ទាប់មកក៏បានយកប្ដីទី២ ដោយបានរស់នៅជាមួយគ្នាបានរយៈពេលប្រមាណ១ឆ្នាំ និងមានផ្ទៃពោះ៤ ខែ គិតមកដល់ថ្ងៃដែលត្រូវប្ដីបាញ់សម្លាប់ ។ ជនដៃដល់បានឆ្លើយយសារភាពនៅសមត្តកិច្ចថា អំពើឃាតកម្មនោះគឺផ្ដើមចេញពីភ្លើងប្រចណ្ឌ ដែលជនរងគ្រោះមានខ្លួនជាប្តីហើយនៅលួចទាក់ទងជាមួយប្រុសផ្សេងទៀត ។ ប៉ុន្តែនេះជាចម្លើយរវើរវាយរបស់ជនសង្ស័យតែប៉ុណ្ណោះ ជាក់ស្តែងជនសង្ស័យជាមនុស្សជោកជាំទៅដោយគ្រឿងញៀន និយាយលែងដឹងខុសត្រូវ។
ក្រោយបាញ់សម្លាប់ជនរងគ្រោះរូបគេ បានចូលខ្លួនទៅសារភាពពីទោសកំហុសនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បន្ទាប់ពីរត់គេចខ្លួនបានប៉ុន្មានម៉ោងមកនោះ។ ក្រោយពេលចូលសារភាពសមត្ថកិច្ចក៏បានទៅឆែក ឆេរផ្ទះជនសង្ស័យ រកឃើញថ្នាំញៀនជាង២គីឡូក្រាម រីឯអាវុធខ្លីដែលខ្លួនបានយកមកប្រើប្រាស់បាញ់សម្លាប់ប្រពន្ធ គឺទិញមកពីព្រំដែនកម្ពុជាថៃ ។

សូមជម្រាបថា ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៤៥ នាទីរសៀល ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេ១៦៨ ផ្លូវលេខKS ០៣ បុរីពិភពថ្មីកួរស្រូវ៣ ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បើយោងតាមបទល្មើសដូចការចោទប្រកាន់ខាងលើនេះ ជនដៃដល់ជាឃាតកបាញ់សម្លាប់ប្រពន្ធ យ៉ាងសហាវឃោរឃៅព្រៃផ្សៃនោះ ម្តងនេះពិតជាដេកគុកអស់មួយជីវិត៕
ដោយ ៖ មករា


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី