កីឡា
គ្រូបង្វឹកបាល់បោះជនពិការ ប្រាប់ពីវិធីហាត់ ឈានដណ្ដើមបានមេដាយមាស
គ្រូបង្វឹកក្រុមបាល់បោះជនពិការបានលើកឡើងពីការឈ្នះមេដាយមាសនេះឡើងគឺមានវិធីសាស្ត្រហ្វឹកហាត់ និងចិត្តសាស្ត្រច្រើនសម្រាប់ក្រុមកម្ពុជាទាំងអស់ទើបទទួលបានលទ្ធផលល្អបែបនេះ។

លោក យុង សុខុម
លោក យុង សុខុម គ្រូបង្វឹកក្រុមបាល់បោះជនពិការកម្ពុជា បានឲ្យដឹងថា ការហ្វឹកហាត់គឺមានរយៈពេលខ្លីនោះទេមុនឈានដល់ថ្ងៃប្រកួតកាលពីថ្ងៃទី២៨ ដល់ ៣០ ខែមីនា ឆ្នាំ២០២៥។ កីឡាករ កីឡាការិនីកម្ពុជាមានគ្រឹះខាងបាល់ទះអង្គុយចេះលេងស្រាប់ ដូច្នេះងាយក្នុងការហាត់បាល់បោះជនពិការដែលជាប្រភេទកីឡាថ្មីនេះឆាប់ចាប់បាន និងធ្វើបានល្អ។

ទិដ្ឋភាពវគ្គផ្ដាច់ព្រ័ត្រ
គ្រូបង្វឹកជើងចាស់រូបនេះបន្ថែមទៀតថា រយៈពេល២ខែនេះលោកបានយកបាល់បោះមកបង្ហាត់ដល់សិស្សៗ។ ទី១ ពង្រឹងម្រាមដៃឲ្យរឹង ទី២ ហាត់បាល់បោះវាធ្ងន់ធ្វើឲ្យដៃមានកម្លាំងខ្លាំង ដូច្នេះនៅពេលការប្រកួតមកដល់ខាងសហព័ន្ធបាល់បោះពិភពលោកយកបាល់មកវាស្រាលជាងនាំឲ្យក្រុមកម្ពុជារឹតតែមានប្រៀប។ មួយវិញទៀតកីឡាករធ្លាប់ចាប់បាល់ធ្ងន់ ហេតុដូចនេះពេលចាប់បាល់ស្រាលវិញល្មមៗមិនផ្លិតនោះទេ។ ប្រទេសចូលរួមផ្សេងៗដាក់ជាចម្ងល់ថា ហេតុអ្វីក្រុមកីឡាកម្ពុជាមានកម្លាំងដៃខ្លាំង លឿនល្អម្ល៉េះ។

ទិដ្ឋភាពវគ្គផ្ដាច់ព្រ័ត្រ
រឿងសំខាន់មួយទៀតនោះ លោក យុង សុខុម បានផ្ដល់ចិត្តសាស្ត្រក្នុងការទប់អារម្មណ៍ឲ្យបានដូចជា លេងដោយអារម្មណ៍ស្ងប់ បើឆេវឆាវលេងមិនបានទេ។ បើទោះជាបោះមិនចូល ឬបោះមិនស៊ីក៏ដោយត្រូវបន្តខំប្រឹងទៀតមិនខឹងក្រោធ ឬឆេវឆាវឡើយ។ បន្ថែមពីនេះទៀតគឺការចាប់របស់អាជ្ញាកណ្ដាលកីឡាករមិនត្រូវមានអារម្មណ៍មិនល្អ ឬតបតជាមួយនោះឡើយ ដូច្នេះគិតតែប្រមូលស្មារតីប្រកួត។

ពិធីបំពាក់មេដាយ
បញ្ជាក់ដែរថា ក្រុមបាល់បោះជនពិការកម្ពុជាទាំងវិញ្ញាសាបុរស និង នារី សុទ្ធតែឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកអាស៊ី លើកទី១ កាលពីថ្ងៃទី២៨ ដល់ ៣០ ខែមីនា ឆ្នាំ២០២៥ នៅ NPCC។ ផ្នែកបុរស មេដាយមាស បានលើកម្ពុជា មេដាយប្រាក់ ស្រីលង្កា និង មេដាយសំរឹទ្ធ បានលើប្រទេសឥណ្ឌា។ ចំណែកផ្នែកនារី មេដាយមាស បានទៅកម្ពុជា មេដាយប្រាក់ បានទៅ ថៃ និងមេដាយសំរឹទ្ធ បានទៅឥណ្ឌា៕


អត្ថបទដោយ៖ នួន ស៊ីណា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
សន្តិសុខសង្គម១៧ ម៉ោង ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា