ព័ត៌មានអន្ដរជាតិ
រុស្ស៊ីចាប់ផ្តើមឲ្យកេណ្ឌទ័ពថ្មីក្នុងកាតព្វកិច្ចយោធា ចំនួន១៦ម៉ឺននាក់ចាប់ពីថ្ងៃ១មេសានេះ
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បញ្ជាឲ្យកេណ្ឌទ័ពថ្មី១៦ម៉ឺននាក់បន្ថែមទៀតដាក់ជាកាតព្វកិច្ចហោធាសម្រាប់ការធ្វើសង្រ្គាមជាមួយអ៊ុយក្រែន ស្របពេលដែលអ៊ុយក្រែនបានព្រមានថា វិមានក្រឹមឡាំងកំពុងត្រៀមខ្លួនសម្រាប់ការវាយលុកយោធាថ្មីដ៏ធំ។

ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារបស្ចឹមប្រទេសជាច្រើនកាលពីថ្ងៃចន្ទ បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឱ្យកេណ្ឌពលរដ្ឋរុស្ស៊ីចំនួន១៦ម៉ឺននាក់ផ្សេងទៀត ឲ្យចូលបម្រើក្នុងជួរកងទ័ព។
ការកេណ្ឌប្រជាជនសម្រាប់កាតព្វកិច្ចយោធារបស់ប្រទេសរុស្ស៊ីនាពេលនេះ គឺសម្រាប់បុរសដែលមានអាយុពី១៨ទៅ៣០ឆ្នាំ។ បទបញ្ជាថ្មីដែលចាប់ផ្តើមអនុវត្តពីថ្ងៃទី១ខែមេសា និងត្រូវបញ្ចប់ត្រឹមថ្ងៃទី ១៥ខែកក្កដា កើតឡើងចំពេលដែលការចរចាដែលកំពុងបន្តសម្រាប់បទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelensky) ត្រូវបានភ្នាក់ងារសារព័ត៌មានបរទេស អះអាងថា រុស្ស៊ីកំពុងអូសទាញចេញពីដំណើរការសន្តិភាព ខណៈដែលរុស្ស៊ីកំពុងរៀបចំការវាយលុកថ្មីដ៏ធំមួយ ដើម្បីដណ្តើមយកទឹកដីអ៊ុយក្រែនបន្ថែមទៀត មុនពេលកិច្ចចរចាសន្តិភាពពិតប្រាកដ។
លោក ហ្សេលេនស្គី បាននិយាយកាលពីសប្តាហ៍មុនថា៖«យោងទៅតាមការស៊ើបការណ៍របស់យើង រុស្ស៊ីកំពុងរៀបចំសម្រាប់ការវាយលុកថ្មីនៅក្នុងតំបន់ Sumy, Kharkiv និង Zaporizhzhia»។

ទោះបីបែបនេះក្តី ទីភ្នាក់ងារព័ត៌មានរុស្សី TASS បានរាយការណ៍ថា សេចក្តីព្រាងសម្រាប់ដាក់កាតព្វកិច្ចយោធានេះ ត្រូវការទាហានចំនួន ១៣៣០០០នាក់សម្រាប់បម្រើយោធាក្នុងអំឡុងយុទ្ធនាការរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៤។
តាមការចេញផ្សាយ អនុប្រធាននាយកដ្ឋានចាត់តាំង និងកំណែនទ័ពចម្បងរបស់អគ្គនាយកសេនាធិការចម្រុះរុស្ស៊ី ឧត្តមនាវីឯក Vladimir Tsimlyansky បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ៖«ការចាត់តាំង ការកោះហៅដែលបង្កើតឡើងដោយក្រឹត្យរបស់ប្រធានាធិបតីរុស្ស៊ីត្រូវបានអនុវត្តទាន់ពេលវេលា និងពេញលេញ។ ប្រជាពលរដ្ឋសរុបចំនួន ១៣៣០០០នាក់ត្រូវបានកោះហៅឱ្យចូលបម្រើយោធានៅក្នុងកងកម្លាំងប្រដាប់អាវុធ កងទ័ពផ្សេងទៀត និងទម្រង់យោធា»។
ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានលើកឡើងដែរថា រុស្ស៊ីកំពុងពន្យាពេលនៃការចរចារ ហើយព្យាយាមអូសសហរដ្ឋអាមេរិកឲ្យចូលទៅក្នុងការពិភាក្សាគ្មានទីបញ្ចប់ គ្មានន័យអំពីលក្ខខណ្ឌក្លែងក្លាយ ដើម្បីទិញពេលវេលា ហើយបន្ទាប់មកព្យាយាមរឹបអូសយកដីកាន់តែច្រើន។ ពូទីនចង់ចរចាទឹកដីពីទីតាំងខ្លាំងជាង។ គាត់គិតតែពីសង្គ្រាម។ ដូច្នេះការងាររបស់យើង – យើងទាំងអស់គ្នា – ការការពារក្នុងស្មារតីដ៏ទូលំទូលាយបំផុត»។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលកាលពីថ្ងៃអាទិត្យបាននិយាយថា លោកមានការអន់ចិត្តចំពោះបំណងប្រាថ្នារបស់លោក ពូទីន ក្នុងការដក លោកហ្សេលេនស្គី ចេញពីអំណាចសម្រាប់សន្ធិសញ្ញាសន្តិភាពដើម្បីក្លាយជាអាចធ្វើទៅបាននោះ នៅតែជឿជាក់ថា ប្រធានាធិបតីរុស្ស៊ីនឹងប្រកាន់ខ្ជាប់នូវពាក្យរបស់គាត់ហើយថាគាត់ចង់ឱ្យសង្រ្គាមបញ្ចប់។
ទាហានខ្លះក៏នឹងត្រូវបណ្តេញចេញពីជួរយោធាផងដែរ ដោយបានបំពេញលក្ខខណ្ឌរបស់ពួកគេ។ អ្នកកាសែតរុស្ស៊ីឯករាជ្យអាចផ្ទៀងផ្ទាត់ឈ្មោះទាហានរុស្ស៊ីជាង ១០០០០០ នាក់ដែលត្រូវបានសម្លាប់ចាប់តាំងពីលោកពូទីនចូលលុកលុយអ៊ុយក្រែន ទោះបីជាទីក្រុងកៀវអះអាងថា ការខាតបង់រុស្ស៊ីសរុបមានចំនួនជិតមួយលាននាក់ស្លាប់ និងរបួសគិតត្រឹមខែមីនា។ នេះបើយោងតាម Politico៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានជាតិ១៩ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


