លោកស្រី ថាក់ ឡានី ថ្លែង​អំណរគុណ​សម្តេច​តេ​ជោ ក្រោយ​បានត្រឡប់​មកដល់​មាតុភូមិ​កំណើត​វិញ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានខ្លីៗ

លោកស្រី ថាក់ ឡានី ថ្លែង​អំណរគុណ​សម្តេច​តេ​ជោ ក្រោយ​បានត្រឡប់​មកដល់​មាតុភូមិ​កំណើត​វិញ​

បានផុស

នៅ

លោកស្រី ថាក់ ឡា​នី អតីត​សមាជិក​ព្រឹទ្ធសភា នៃ​អតីត​គណបក្ស​សមរង្ស៉ី ដែល​បាន​និរទេស​ខ្លួន​ទៅ​ប្រទេស​ស៊ុយអែត​នោះ បាន​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ កាលពី​វេលា​ម៉ោង​១២ ថ្ងៃ​ត្រង់ ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២១ ក្រោយ​ទទួលបាន​ការលើកលែង​ទោស ហើយ​លោកស្រី​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ទឹកចិត្ត​សន្ដោស​ប្រោសប្រណី​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​បន្តថា ចាប់តាំងពី​លោកស្រី​ចេញពី​ប្រទេស​កម្ពុជា ទៅ​នៅ​ប្រទេស​ស៊ុយអែត តាម​ការ​បំភ័យឲ្យ​រត់គេច​របស់​មេដឹកនាំ​បក្សប្រឆាំង លោកស្រី​បានរស់នៅ​ម្នាក់ឯង កណ្ដោចកណ្ដែង ដូច​ចក​នៅ​កណ្ដាល​លំហ​សមុទ្រ គ្មាន​កោះ​ត្រើយ ហើយ​អតីត​មេដឹកនាំ​របស់លោក​ស្រី ក៏​មិនដែលមក​សួរ​សុខទុក្ខ​ម្ដងណា​ឡើយ​។​

គួរ​បញ្ជាក់ថា លោកស្រី ថាក់ ឡា​នី ត្រូវបាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ ពាក់ព័ន្ធ​នឹង​ករណី​ចោទប្រកាន់​សម្តេច​តេ​ជោ ហ៊ុន សែន ថា ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី ហើយ​ត្រូវបាន​សា​លា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដាក់ពន្ធនាគារ​រយៈពេល​១​ឆ្នាំ និង​៦ខែ និង​ពិន័យ​៨​លាន​រៀល ព្រមទាំង​សង​សំណង​ជំងឺ​ចិត្ត​ដល់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ចំនួន​១០០​រៀល កាលពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ក្រោម​ការចោទប្រកាន់​ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។ ការចោទប្រកាន់ បាន​ធ្វើឡើង​បន្ទាប់ពី​លោក​ស្រី ថាក់ ឡា​នី នៅក្នុង​វេទិកាសាធារណៈ​មួយ នៅ​ភូមិ​ប៉ា​តាង ឃុំ​ប៉ា​តាង ស្រុក​លំផាត់ ខេត្តរតនគិរី កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ ដោយបាន​ចោទប្រកាន់​សម្តេច​តេ​ជោ​ថា ជា​អ្នក​សម្លាប់​បណ្ឌិត​កែម​ឡី​។

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តឧត្ដរមានជ័យ ប្រកាស​រក​ឃើញ​ករណី​កូ​វីដ​-១៩ ចំនួន​០៧​ករណី​បន្ថែម​ទៀត ជា​ករណី​នាំចូល​ពីថៃ​​

កូវីដ-១៩៥ ម៉ោង មុន

​បាត់ដំបង​ថ្ងៃនេះ បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ២៣ នាក់ និង​មាន​អ្នកជា​សះស្បើយ​ចំនួន ២១ នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

បេក្ខជន​ឈរឈ្មោះ​ទាំងអស់​ត្រូវ​តែ​មាន​លក្ខ​ណៈ​សម្បត្តិ និង​ប្រជា​ប្រិយភាព ទាំង​សុខភាព និង​ទាំង​សមត្ថភាព

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីការបរទេស​អង់គ្លេស នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​២​ថ្ងៃ​នៅ​កម្ពុជា

កូវីដ-១៩៦ ម៉ោង មុន

ខេត្ត​សៀមរាប ​រក​ឃើញពលករពីរនាក់​ឆ្លង​កូវីដ១៩ ​បំប្លែងខ្លួន​ថ្មី​ពីឥណ្ឌា​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services