Connect with us

ព័ត៌មានជាតិ

ផ្លូវ​លេខ​១១៥ ក្រុងតាខ្មៅ​​ពីព្រឹក​ដល់ល្ងាច ដីហុយទ្រលោម រថយន្ត​ដឹក​ដី​បរកាត់រាល់ថ្ងៃ

បានផុស

នៅ

កណ្តាល ៖ នៅលើកំណាត់ផ្លូវលេខ ១១៥ ក្រុងតាខ្មៅ ខេត្តកណ្តាល បច្ចុប្បន្នកំពុងកើតមានស្ថានភាពយ៉ាប់​យ៉ឺន​ខ្លាំងណាស់ ព្រោះមានដីហុយទ្រលោម ខណៈរថយន្តដឹកដី​ដឹកខ្សាច់បើករដោយគ្មានសណ្តាប់ធ្នាប់។

ពលរដ្ឋរស់នៅក្រុងតាខ្មៅបានត្អូញត្អែរ ចំពោះស្ថានភាពផ្លូវលេខ១១៥ នៃមូលដ្ឋានក្រុងតាខ្មៅ មានដីហុយទ្រលោម​រាល់ថ្ងៃបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ទៅដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនេះ ពិសេសនោះគឺប៉ះពាល់ដល់សោភ័ណ្ឌភាព នៃក្រុងតាខ្មៅតែម្តង ដោយសារវត្តមានរបស់ក្រុម​រថយន្តដឹកដី និង​រថយន្តដឹកខ្សាច់យ៉ាងច្រើនសន្ធឹក​បើកបរលឿនៗ។

ដោយសារបញ្ហាទាំងនេះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល ទាំងមូល  សូមសំណូមពរអាជ្ញាធរជំនាញ ឬ លោកអភិបាលក្រុងតាខ្មៅ មេត្តាចុះត្រួតពិនិត្យអំពីស្ថានភាពផ្លូវ និងបរិស្ថាន អនាម័យនៅតំបន់នោះផង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

សេដ្ឋកិច្ច៤៨ នាទីutes មុន

កសិដ្ឋានដាំមើមឈូកជប៉ុន មានសមត្ថភាពផ្គត់ផ្គង់ជាង១តោន ក្នុងមួយថ្ងៃ

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

​​​​ផែ​ថងថាន៖​ ​ឥទ្ធិពល​​​​ក្រោយ​រញ្ជួយដី​​​លែងមាននៅថៃ​​ ដោយ​ដាក់ការ​ណែនាំ​៤ចំណុច​​

Sokha Hotels

ព័ត៌មានពេញនិយម