កីឡា
សហព័ន្ធបាល់ទាត់អាស៊ី សម្រេចលើកពេលប្រកួតវគ្គជម្រុះ AFC Cup 2021 ទៅខែមិថុនា ជាបន្តទៀត
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) បានជូនដំណឹងទៅកាន់ក្លិបបាល់ទាត់វិសាខា នៅល្ងាចថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១ នេះថាការប្រកួតការប្រកួតជម្រុះពានរង្វាន់ AFC Cup 2021 ប្រចាំតំបន់អាស៊ាន រវាងក្រុមរបស់កម្ពុជា មួយនេះគ្រោងជួបក្លិប Lalenok United របស់ប្រទេសទីម័រខាងកើត នៅថ្ងៃទី១៩ ខែឧសភា ត្រូវបានពន្យាពេលជាថ្មីទៀតហើយ ដោយលើកពេលទៅប្រកួតនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ វិញ។
លោក ហុក សុចិត្រា អគ្គលេខាធិការក្លិបកីឡាបាល់ទាត់ វិសាខា បានបញ្ជាក់ថា ជុំវិញការសម្រេចលើកពេលជាថ្មីនេះ ក្រោមហេតុផលធំបំផុត គឺដោយសារបញ្ហាជំងឺកូវីដ-១៩។ នេះបើតាមការបញ្ជាក់របស់ប្រព័ន្ធផ្សព្វផ្សាយរបស់ក្លិបវិសាខា។ លោកថា ” មែនទែនទៅ ដំបូងឡើយ ការប្រកួតវគ្គជម្រុះនេះ ត្រូវធ្វើឡើងលើទឹកដីរបស់ក្លិបកីឡាបាល់ទាត់ វិសាខាយើង តែដោយសារការរាតត្បាតខ្លាំង នៃជំងឺដ៏កាចសាហាវនេះ យើងក៏ស្នើទៅ AFC ដើម្បីស្វែងរកទឹកដីកណ្ដាលរៀបចំការប្រកួតជាមួយក្លិប Lalenok United ជំនួសវិញ” ។
ថ្នាក់ដឹកនាំក្រុមរូបនេះបន្តថា ” ប៉ុន្ដែដោយសារការរីករាលដាលជាសកល ទាំងលើពិភពលោក ក្នុងតំបន់ និងកម្ពុជាផង បានធ្វើឲ្យ AFC ពិបាកក្នុងការស្វែងរកប្រទេស ដើម្បីរៀបចំការប្រកួតជម្រុះនេះ។ ដូច្នេះវាគឺជាហេតុផលសំខាន់មួយ ដែល AFC សម្រេចពន្យាពេលការប្រកួតរបស់ពួកយើង រហូតដល់ថ្ងៃទី២០ ខែមិថុនា ហើយពួកយើង ក៏គ្មានអ្វី ក្រៅពីការសហការ និងគោរពការសម្រេចចិត្ត ក្នុងស្ថានភាពដ៏លំបាកនេះដែរ “។
អ្នកឈ្នះរវាងក្រុមបាល់ទាត់វិសាខា ជាមួយក្រុម Lalenok United ប្រចាំវគ្គជម្រុះនៃពានរង្វាន់ AFC Cup 2021 នេះនឹងទទួលបានកៅអីដោយស្វ័យប្រវត្តិឡើងទៅបង្គ្រប់ពូល I ដែលមានក្លិប Kaya FC-Illoilo (ហ្វីលីពីន), Terengganu FC (ម៉ាឡេស៊ី) និងក្លិប Geylang International (សិង្ហបុរី) កំពុងតែរង់ចាំ។
មកទល់នឹងពេលនេះសហព័ន្ធកីឡាបាល់ទាត់អាស៊ី នៅមិនទាន់មានការជូនដំណឹងច្បាស់លាស់ពីទីលាន និងម៉ោងប្រកួតរវាងវិសាខា ជាមួយក្លិប Lalenok United នៅឡើយទេ ខណៈពានរង្វាន់ AFC Cup ឆ្នាំគ្រោងធ្វើឡើងពីថ្ងៃទី៧ ខែមេសា ដល់ថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២១ ដោយមានប្រកួតជម្រុះ ៣វគ្គ មុនដល់វគ្គចែកពូល ហើយបន្តប្រកួតវគ្គជម្រុះតាមតំបន់ រួមមានអាស៊ីខាងត្បូង, អាស៊ីកណ្តាល អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ រហូតដល់វគ្គផ្ដាច់ព្រ័ត្រតែម្តង៕
ដោយ ៖ ម៉េង ហួរ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ