Connect with us

កីឡា

ភ្ញាក់ផ្អើល! អ្នកប្រដាល់ល្បីឈ្មោះថៃ ប្រកាសថា ខ្លួនជាប់ខ្សែស្រឡាយសេនាប្រមុខ លន់ នល់

បានផុស

នៅ

នាពេលថ្មីៗនេះ មានព័ត៌មានជាច្រើនបានចុះផ្សាយអំពីជីវិតរបស់អ្នកប្រដាល់ថៃ Antoine​ Pinto ថា មានឈាមជ័រជាជនជាតិខ្មែរ កាត់បារាំង។

នៅថ្ងៃចន្ទនេះ កីឡាករប្រដាល់ល្បីឈ្មោះរបស់ថៃ បានបង្ហោះនៅលើ Page ផ្លូវការរបស់ខ្លួន ដោយបង្ហាញអំពីសាច់ញាតិ ហើយលាតត្រដាងរូបភាពជីតារបស់គាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលបំផុតនោះគឺថា ជីតារបស់គាត់ឈ្មោះ លន់ ណុន ត្រូវជាប្អូនប្រុសរបស់លោកសេនាប្រមុខ លន់ នល់ ដែលជាអតីតប្រធានាធិបតី នៃរបបសាធារណៈខ្មែរ។

Pinto បានសរសេរថាក្នុង Page ថា “នេះគឺជារូបភាពជីតារបស់ខ្ញុំ។ ខ្ញុំមិនដែលស្គាល់គាត់ទេប៉ុន្តែខ្ញុំមានឱកាសទៅលេងសមាជិកគ្រួសារខ្លះពីមុន ហើយខ្ញុំសង្ឃឹមថានឹងអាចវិលត្រឡប់ទៅវិញឆាប់ៗនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរដល់អ្នកទាំងអស់គ្នា ចំពោះការស្រឡាញ់និងការគាំទ្រដែលខ្ញុំបានទទួលពីអ្នកគ្រប់គ្នា។ ហើយចងចាំថា ត្រូវមានមោទនភាពជានិច្ចចំពោះថាអ្នកជានរណា”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Facebook

ចុចអាន៖ ឪពុក​កីឡាប្រដាល់ កែវ រំ​ចង់ ទទួល​មរណភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម