Connect with us

កីឡា

វៀតណាម​មាន​ជម្រើស៣ សម្រាប់​ជ្រើសរើស ខណៈ​ដែល​ចង់​ពន្យារ​ស៊ី​ហ្គេម​លើក​ទី​៣១​ឆ្នាំ​២០២១​នេះ​

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​អូឡាំពិក ​ដែលជា​សមាជិក​នៃ​តំបន់​អាស៊ាន បានដាក់​ចេញ​នូវ​សេណារីយោ​ចំនួន​៣ សម្រាប់​ឲ្យ​វៀតណាម​សម្រេចចិត្ត ក្នុងខណៈដែល​វៀតណាម​បង្ហាញ​ពី​ចេតនា​ចង់​ពន្យារ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ ដែល​ខ្លួន​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នា​ចុង ឆ្នាំ​២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) និង ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣(CAMSOC) បាន​មានប្រសាសន៍​ឲ្យ​ដឹង ​ក្រោយពី​បញ្ចប់​ការចូលរួម​ប្រជុំ​គណៈអចិន្ដ្រៃយ៍​នៃ​បណ្ដា​ប្រទេស​អាស៊ាន​តាម​ប្រព័ន្ធ Zoom កាល ពី​រសៀល​ថ្ងៃទី៩មិថុនាថា បណ្ដា​តំណាង​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​នៃ​ប្រទេស​អាស៊ាន​ភាគ ច្រើន​លើស​លុប​បង្ហាញ​ពី​ការមិនគាំទ្រ​ចំពោះ​ការ​ពន្យារពេល​ស៊ី​ហ្គេម​លើក​ទី​៣១​ដល់​ខែ កក្កដា​ឆ្នាំ​២០២២ ឡើយ។

ការពន្យារពេល​បែបនេះ វា​ប៉ះពាល់​ច្រើន​ដែល​ក្នុងនោះ​មាន​ទាំង​ថវិកាជាតិ ដែល​គេ​បានអនុម័ត​សម្រាប់​ស៊ី​ហ្គេម​ទៅហើយនោះ​ មិនតែប៉ុណ្ណោះ​ឆ្នាំ​២០២២​អ្វីៗ​មានការ​ចង្អៀត​ណាស់​ ព្រោះ​មាន​ទាំង​ការប្រកួត​កីឡា​អាស៊ី ការប្រកួត​យុទ្ធសិល្ប៍ និង ការ ប្រកួត​កីឡា​ផ្សេងៗ​ទៀត។

លោកអគ្គលេខា​NOCC​បាន​បញ្ជាក់ថា ទោះជា​យ៉ាងណា​ក៏​តំណាង​នៃ​គណៈ​ក​ម្មាធិ​ការ​ជាតិ​អូឡាំពិក​ដែលជា​សមាជិក​នៃ​តំបន់​អាស៊ាន​បានដាក់​ចេញ​នូវ​សេណារីយោ​ចំនួន​៣​សម្រាប់​ឲ្យ​វៀតណាម​សម្រេច ចិត្ត ។​ទី​១ ៖​គឺ​ការរក្សា​កាលបរិច្ឆេទ​ដដែល ។​ទី​២៖​គឺ​ពន្យារពេល​ទៅធ្វើ​នៅ​ឆ្នាំ​២០២៥ ឬ ២០២៧​ដែល​ឆ្នាំ​២០២៥​ធ្វើ​នៅ​ប្រទេស​ថៃ និង ឆ្នាំ​២០២៧​ធ្វើ​នៅ​ប្រទេស​ព្រុយ​ណេ​ដា​រុយ​ហ្សា​ឡឹម ។ តែ​សេណារីយោ​ទី ២​នេះ ត្រូវតែ​អាស្រ័យ​លើ​ការយល់ព្រម​ពី​ប្រទេស​ថៃ និង ព្រុយ​ណេ​ដា​រុយ​ហ្សា​ឡឹម​ ដែល​ជា​ម្ចាស់​វេន​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ជាមុនសិន។​ ចំពោះ​សេណារីយោ​ទី​៣ គឺ​លើក​ទៅ​ខែកក្កដា​ឆ្នាំ​២០២២។ ពាក់ព័ន្ធ​សេណារីយោ​ទាំង​ខាងលើនេះ ខាង​ភាគី​វៀតណាម​មិនទាន់​ធ្វើការ​សម្រេចចិត្ត​ភ្លាមៗ​នៅឡើយ​ទេ គឺ​ត្រូវ​លើកសំណើ​ទាំងនេះ​យកទៅ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​របស់ខ្លួន​ជាមុនសិន ។

លោក​ វ៉ា​ត់ ចំរើន​ បាន​បញ្ជាក់​ថា នេះ​គ្រាន់ តែ​ជា​ការស្ទង់មតិ​ដោយ​មិនមាន​កា​រស​ម្រេច​ចិត្ត​អ្វី​ឡើយ ហើយ​នេះ​ជាការ​ប្រជុំ​ក្នុង​កម្រិត​បច្ចេកទេស​ប៉ុណ្ណោះ​មិនទាន់​ដល់កម្រិត​នយោបាយ​ឡើយ ។ សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២៤ ​ខែមិថុនា​ខាងមុខ នឹងមាន​ការប្រជុំ​ចុងក្រោយ​ក្នុង​កម្រិត​បច្ចេកទេស​ជាមួយ​ក្រុមប្រឹក្សា​កីឡា​អាស៊ី៕​

អត្ថបទ៖ វិ​សិទ្ធ

សូមចុចអាន៖ ​CAMSOC ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​គណៈកម្មការ​ហ្គេម​ព័ត៌មានវិទ្យា​ក្នុង​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

ប្រជាពលរដ្ឋចាប់បានក្រពើមួយក្បាលក្នុងស្ទឹងសង្កែ

ព័ត៌មានជាតិ៨ នាទី មុន

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី ជំរុញអាជ្ញាធរមូលដ្ឋានដោះស្រាយការចុះបញ្ជីដីពាក់ព័ន្ធបុរាណដ្ឋានដែលនៅសល់ក្នុងខេត្តសៀមរាប

ព័ត៌មានជាតិ១៤ នាទី មុន

និស្សិតកម្ពុជា៣៤រូប បានជាប់អាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសជប៉ុន

ព័ត៌មានជាតិ១៨ នាទី មុន

ដេប៉ូស្តុកខ្សាច់ គ្រួស ៦កន្លែង ក្នុងឃុំទន្លេបិទ រងការរិះគន់ការដឹកចែកចាយរំលោភការអនុញ្ញាត

ព័ត៌មានជាតិ២០ នាទី មុន

សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឲ្យគ្រូពេទ្យឯកទេស ព្យាបាលស្ត្រីម្នាក់ ដែលកើនជាតិពុលក្នុងក្រពេញពកក ឬ ក្រពេញទីរ៉ូអ៊ីត

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម