កីឡា
យប់មិញទាត់តែមួយពូលមែន តែរកឃើញដល់ទៅ៣ក្រុម ឡើងវគ្គ១៦ក្រុមចុងក្រោយ យូរ៉ូ
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ក្រូអាត និងសាធារណរដ្ឋឆែក បានដឹកដៃគ្នាឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ ទ្វីបអឺរ៉ុបឆ្នាំ២០២០។

ទោះចាញ់អង់គ្លេស ១-០ តែក្រុមឆែក ក៏បានឡើងទៅកាន់វគ្គបន្ទាប់ដែរ ដោយសារតែពួកគេបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ល្អក្នុងពូល D។

ជ័យជម្នះលើឆែក ១-០ បានធ្វើឲ្យអង់គ្លេស ឡើងកាន់តំណែងលេខ១ក្នុងពូល D មាន៧ពិន្ទុ ឈរពីលើក្រូអាត ខណៈក្រុមស្កុតឡែន ស្ថិតនៅបាតពូល ដោយមានត្រឹម១ពិន្ទុប៉ុណ្ណោះ។

ជ័យជម្នះ ១-០ របស់អង់គ្លេសលើ ឆែក យប់មិញ រកបានដោយកីឡាករ Raheem Sterling នៅនាទីទី១២។ រីឯការប្រកួតមួយគូទៀត ក្រូអាត បានយកឈ្នះ ស្កុតឡែន ៣-១។ ៣គ្រាប់របស់ក្រូអាត រកបានដោយកីឡាករ Nikola Vlasic នៅនាទីទី១៧, Luka Modric នាទីទី៦២ និង Ivan Perisic នាទីទី៧៧ ខណៈ១គ្រាប់របស់ ស្កុតឡែន រកបានដោយកីឡាករ Callum McGregor នៅនាទីទី៤២៕
ដោយ៖ Vann Vann
ចុចអាន៖ ត្រឹមមួយយប់ រកឃើញដល់ទៅ៤ក្រុម ឡើងវគ្គ១៦ក្រុមចុងក្រោយ យូរ៉ូ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ