Connect with us

កីឡា

លោក​បណ្ឌិត ថោង ខុន បន្ត​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​នៃ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​

បានផុស

នៅ

លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៦ ខែតុលា ឆ្នាំ​២០២១ ដោយ​ផ្តោតលើ​របៀបវារៈ​សំខាន់ៗ​ចំនួន​៣ និង​បញ្ហា​មួយ ចំនួន​ទៀត ដើម្បី​ជំរុញ​ដំណើរ ឆ្ពោះទៅ​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី ៣២ ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ឱ្យទទួល​បាន​ជោគជ័យ​ជា​មោទនភាព​ជូន​ជាតិ​មាតុភូមិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា​ត់ ចំរើន អគ្គ លេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC មាន​ប្រសាសន៍ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ថា កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​នេះ​ផ្តោត​សំខាន់​លើ​ការពង្រឹង​ការងារ តាមដាន និង​វាយតម្លៃ​ក្រោម​ការដឹកនាំ​អង្គប្រជុំ​ពី​លោក​បណ្ឌិត ថោង ខុន ដើម្បី​ត្រួតពិនិត្យ​គ្រប់លក្ខណៈ​សម្បត្តិ​ឱ្យបាន​គ្រប់​ជ្រុង​ជ្រោយ​នៃ​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​- អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ។ ថ្ងៃនេះ​ឯកឧត្តម​បណ្ឌិត ថោង ខុន បានអនុញ្ញាត​ឱ្យ​គណៈកម្មការ​ជំនាញ ដែល​ត្រៀម​ទទួល​ការផ្ទេរ​ទង់​ស៊ី​ហ្គេម លើក​ទី​៣១ ពី​ម្ចាស់ផ្ទះ​វៀតណាម នា​ខែឧសភា ឆ្នាំ ២០២២ ខាងមុខ បង្ហាញ​វឌ្ឍនភាព​លម្អិត ដើម្បី​ត្រៀម​ទទួល​ទង់ និង​សំដែង​ទស្សនី យ​ភាព​សិល្បៈ​ស្វាគមន៍​ភ្ញៀវ​ឆ្ពោះ​មក​ស៊ី​ហ្គេម នៅ​កម្ពុជា​» ។

លោក​អគ្គលេខាធិការ​ក៏បាន​ជម្រាប​ជូន​ពី​ការ​ត្រៀមខ្លួន​របស់​សហ​ព័ន្ធ​កីឡា​ជាតិ នានា ត្រៀម​ចូលរួម​ប្រកួតប្រជែង​មេដាយ ក្នុង​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ក្រោយពី​ម្ចាស់​ផ្ទះមួយ​នេះ​បានប្រកាស​ពី​ជំហរ​ច្បាស់លាស់ និង​បញ្ជាក់​ការរៀបចំ និង​កំណត់​យក​ក្នុង​ខែឧសភា ឆ្នាំ​២០២២​ឡើងវិញ ពីព្រោះ​កន្លង​ទៅនោះ ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​បាន​ពន្យារពេល​ពី​ឆ្នាំ ២០២១ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ ដូច្នេះហើយ នៅ ពេលនេះ CAMSOC បានបញ្ជាក់​បន្ថែម​ពី​ភាពច្បាស់ លាស់​នេះ​ជូន​ដល់​សហព័ន្ធ​កីឡា​ជាតិ​កម្ពុជា​នានា ក្នុងការ​ត្រៀម​ចូលរួម​ប្រកួត​ស៊ី​ហ្គេម លើក​ទី​៣១ ជាថ្មី​។

លោក​បញ្ជាក់​ថា ចំពោះ​គម្រោង​ចូលរួម​ក្នុង​ពិធី​ទទួល​ទង់​ស៊ី​ហ្គេម និង​កម្មវិធី​សំដែង​សិល្បៈ វប្បធម៌ និង​កីឡា ពី​ម្ចាស់ផ្ទះ​វៀតណាម បន្តវេន​មក​ព្រះរាជាណាចក្រ​កម្ពុជា គឺ​លោក​បណ្ឌិត ថោង ខុន បាន​ឯកភាព និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈកម្ម​ការ​ជំនាញ ក្នុងការ​តាក់តែង​កម្មវិធី​នេះ ដែល​មាន​រយៈពេល ១០​នាទី ប៉ុន្តែ​មាន ខ្លឹមសារ​សំខាន់​ស៊ីជម្រៅ ដើម្បី​ទទួល ស្វាគមន៍ ទាក់ទាញ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ និង​ភ្ញៀវ​អន្តរជាតិ​មក​ចូលរួម​ក្នុង​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣​។ កម្មវិធី​សម្តែង​នេះ​មាន​រាប់​បញ្ចូ​ល​ទាំង​ការសម្តែង​ទស្សនីយភាព​សិល្បៈ ចម្រៀង វប្បធម៌ និង​កីឡា ដែល​កម្ពុជា​បាន​ត្រៀម លក្ខណៈសម្បត្តិ​រួចរាល់​អស់ហើយៗ​ដល់ពេល​បិទ​ពិធី​ស៊ី​ហ្គេម នៅ​វៀតណាម​នោះ គឺ​ក្រុម​កម្ពុជា​នឹង​សហការ​ជា មួយ​ម្ចាស់ផ្ទះ​វៀតណាម​ធ្វើ​កិច្ចការ​នេះ​ដោយផ្ទាល់​។

លោក វ៉ា​ត់ ចំរើន បន្ថែម​ទៀត​ថា ម្ចាស់ផ្ទះ​ស៊ី​ហ្គេម វៀតណាម បានកំណត់​យក ៤០​ប្រភេទ​កីឡា ដែល​ជាង ៥០០​វិញ្ញាសា ខណៈ​កម្ពុជា​កំពុង​ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក​របស់ខ្លួន​ពី​ចន្លោះ​៣២​ទៅ ៣៣​ប្រភេទ​កីឡា ហើយ​ក្នុងនោះ​ប្រភេទ​កីឡា​របស់​កម្ពុជា​ភាគច្រើន គឺមាន​សក្តានុពល​ខ្ពស់ៗ ដែល​អាច​ឈានដល់ កម្រិត​មេដាយ​ផងដែរ​។ តាមរយៈ​នេះ​លោក​បណ្ឌិត ថោង ខុន ក៏បាន​ជំរុញ​ឱ្យ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​ត្រូវ​ពង្រឹងគុណភាព​បច្ចេកទេស​ឱ្យបាន​ល្អប្រសើរ ពីព្រោះ​ស៊ី​ហ្គេម លើក​ទី​៣១ នេះ គឺជា​ហ្គេម​យុទ្ធសាស្ត្រ​របស់​កម្ពុជា ក្នុងការ​កំណត់​វាស់​ស្ទង់ កែលម្អ ដើម្បី​ឆ្ពោះ ទៅ​ស្វែងរក​ភាពជោគជ័យ នា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​

ជាមួយគ្នា​នោះ CAMSOC ក៏បាន​ពិភាក្សាគ្នា​ពី​គម្រោង​សម្ពោធ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​ការរាប់​ថយ ក្រោយ​៥០០​ថ្ងៃ “Count down” នា​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១​ផង​ដែរ​៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣០ នាទី មុន

Avian Influenza (AI): ការស្វែងយល់អំពីការគ្រប់គ្រង និងការការពារជំងឺផ្ដាសាយបក្សីក្នុងប្រទេស កម្ពុជា

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

អ៊ីស្រាអែល ប្រមូលរបស់ទ្រព្យក្រុមហាម៉ាសត្រៀមបើកផ្លូវចូលទីក្រុងភាគ​ខាងត្បូងហ្គាហ្សា

កីឡា៥២ នាទី មុន

ជើងឯកម៉ុងហ្គោលី Erdene មកដល់កម្ពុជា យប់មិញត្រៀមប្រកួតដណ្តើមខ្សែក្រវាត់

ព័ត៌មានជាតិ១ ម៉ោង មុន

លោកបណ្ឌិត លី ធុជ បញ្ជាក់ពីសារៈសំខាន់នៃការបញ្ជូនរបាយការណ៍តម្លាភាពនៃការអនុវត្តអនុសញ្ញាឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មកររោងចក្រ អ.ជី សប្បាយចិត្តចំពោះការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលឿនជាងការកំណត់

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម