Connect with us

កីឡា

អតីតវីរៈបុរសបាល់ទាត់កម្ពុជាទសវត្សរ៍​៦០ លោក មិត្ត សំអែល ទទួលមរណៈភាពដោយរោគគាពាធ

បានផុស

នៅ

អតីតកីឡាករក្រសួងការពារជាតិ និងជាអតីតកីឡាករជម្រើសជាតិកម្ពុជា មួយរូបក្នុងចំណោមកីឡាករជម្រើសជាតិទាំងឡាយនាទសវត្សរ៍៦០ និង៧០ លោក មិត្ត សំអែល បានទទួលមរណៈភាព នៅថ្ងៃអង្គារ៍ ទី១៦ ខែសីហា ឆ្នាំ២០២២ ដោយរោគគាពាធ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជីវប្រវត្តិរបស់លោក មិត្ត សំអែល៖

លោក មិត្ត សំអែល ធ្លាប់ជាប់ជម្រើសជាតិពីឆ្នាំ១៩៦៧ ដល់១៩៧០ លោកកើតនៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៤០ នៅភូមិឃ្លាំងស្បែក ឃុំកំពង់ល្លួង ស្រុកពញាឮ ខេត្តកណ្ដាល។ លោកបានចាប់ផ្ដើមលេងបាល់ទាត់តាំងពីឆ្នាំ១៩៥៦ ដែលពេលនោះ​មានវ័យត្រឹម១៦ឆ្នាំ។ លុះដល់ឆ្នាំ១៩៦០ លោកបានចូលរួមលេងឲ្យក្រុមនៅក្នុងភូមិឃ្លាំងស្បែក ហើយក្រោយមកទៀតក៏ចូលរួមលេងឲ្យក្រុមហ៊ុន Shell ជាក្រុមហ៊ុនប្រេងដ៏ល្បីឈ្មោះនាពេលនោះ។ ដោយសារតែលោកមានមូលដ្ឋាន និងមានបទ​ពិសោធន៍លេងបាល់យ៉ាងជំនាញ លោកត្រូវបានកោះហៅចូលលេងជាកីឡាករជម្រើសរបស់ក្រសួងការពារជាតិក្នុងឆ្នាំ១៩៦៥។

លោកបានជាប់ជម្រើសជាតិខ្មែរក្នុងឆ្នាំ១៩៦៧។ ជំនាញផ្ទាល់ខ្លួនរបស់លោក គឺការប្រើក្បាលដើម្បីតែតបញ្ចូលទី។ សឹងតែគ្រប់ការប្រកួតរបស់ក្រុមក្រសួងការពារជាតិ និងជម្រើសរើសជាតិកម្ពុជា លោកតែងតែរកគ្រាប់បាល់បញ្ចូលទីដោយការប្រើក្បាល។

លោក មិត្ត សំអែល ក៏ជាអ្នកធ្វើឲ្យបាល់ទាត់ខ្មែរត្រលប់មកវិញផងដែរ បន្ទាប់សម័យប៉ុលពតបានបញ្ចប់។ កីឡាករដែលលោកធ្លាប់បង្ហាត់ និងបណ្ដុះបណ្ដាលដោយផ្ទាល់ដៃមានដូចជា រិទ្ធ ឌីកា, អៀង សាក់នីដា, នាង ចេនឡា, គឹម ចាន់ប៊ុណ្ណារិទ្ធ, កៅ គីរី, សំ វណ្ណដេត, រិទ្ធ កាណូ និង ឆោម វាសនា ជាដើម។ លោកមានកូនប្រុសដែលមានសមត្ថភាពល្បីឈ្មោះផងដែរនោះ គឺលោក សំអែល ណាសា អតីតកីឡាករជម្រើសជាតិកម្ពុជា​ ដោយធ្លាប់បង្ហាញខ្លួនបាន៤៦ប្រកួត​ និងទាត់បញ្ចូលទីបាន​១១គ្រាប់ ​ឈរលេខ៥ ក្នុងបញ្ជីតារាងកីឡាករដែលរកគ្រាប់បាល់ឱ្យក្រុមជម្រើសជាតិកម្ពុជា បានច្រើនជាងគេផងដែរ។ 

សារព័ត៌មាន ‘កម្ពុជាថ្មី’ សូមចូលរួមរំលែកទុក្ខចំពោះគ្រួសារសព ដែលបានបាត់ឪពុក ជីតា ជាពិសេសព្រឹទ្ធាចារ្យបាល់ទាត់ដ៏ល្អមួយរូប៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ២៥ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា២៧ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ៣៣ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម