Connect with us

បច្ចេកវិទ្យា

Royal Enfield សម្ពោធម៉ូឌែលបែប Easy Cruiser ស៊េរីថ្មីសន្លាង​​បំផុត Meteor 350 នៅក្នុងប្រទេសកម្ពុជា

បានផុស

នៅ

Royal Enfield ដាក់សម្ពោធម៉ូឌែល Meteor 350 ស៊េរីថ្មី ទាំងប្រណីត ឈានមុខគេបែប cruiser សុទ្ធសាធ ល្អឯកបំផុតក្នុងការបើកបរលើផ្លូវល្បឿនលឿន និងវិសេសវិសាលសម្រាប់ជិះក្នុងក្រុង ម៉ាស៊ីន និងតួ ថ្មីទាំង​អស់​ ដែល​កាន់​តែបង្កើននូវទំនុកចិត្ត និង​នាំមកនូវការសម្រិតសម្រាំងក្នុងកម្រិតថ្មីមួយទៀត។

ភ្ជាប់មកជាមួយឧបករណ៍អេឡិចត្រូនិក Royal Enfield Tripper ជាឧបករណ៍បង្ហាញផ្លូវ និងស្ទង់មើល​ទិស​ទី​ រួមទាំងទិសដៅ ក្នុងពេលវេលាជាក់ស្ដែង ដោយត្រូវបានបង្កើតឡើងភ្ជាប់ជាមួយវេទិកា Google Maps មាន​ ៧ ពណ៌ក្នុងចំណោមការការផលិត ៣ប្រភេទបែបប្លែកៗពីគ្នា (3 editions ) – Fireball, Stellar and Supernova តម្លៃចាប់ពី  ៤,២៨៤ ដុល្លារ ការកក់ចាប់ផ្តើមនៅទូទាំងប្រទេសនៅថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Royal Enfield ដែលជាមេដឹកនាំពិភពលោកផ្នែកម៉ូតូធុនមធ្យម (250cc-750cc) នៅ​ថ្ងៃទី៣១ ខែ​ឧសភា​នេះ បានប្រកាសពីការបើកដំណើរការម៉ូឌែលបែប Easy Cruiser ស៊េរីថ្មីស្រឡាងបំផុត នៅក្នុងប្រទេស​កម្ពុជា​នោះ​គឺ Royal Enfield​ Meteor 350។

Meteor 350 ស៊េរីថ្មី បានបន្ថែមទំព័រមួយទៀតដល់កេរ្តិ៍ដំណែលរបស់ Royal Enfield ក្នុងការផលិតម៉ូតូបែប cruisers ដែលហ្វេន របស់ពួកគេចូលចិត្តជិះ។ ចាប់ផ្តើមនៅទសវត្សឆ្នាំ១៩៩០ ជាមួយ Citybike បន្ទាប់មក Lightning ,ម៉ូតូបែប cruiser បើកបរនៅក្នុងផ្លូវលឿនបំផុត (highway) ដំបូងរបស់ឥណ្ឌា , Royal Enfield នៅតែបន្តការផលិតម៉ូតូដោយក្នុងឆ្នាំ ២០០២ បានបញ្ចេញម៉ូឌែល Thunderbird ជំនាន់ដំបូង។

ការវិវឌ្ឍជាបន្តបន្ទាប់ រាប់ចាប់ពី UCE twin-spark Thunderbird ឆ្នាំ២០០៨ មកដល់ Thunderbird X ឆ្នាំ២០១៨ បានកំណត់បន្ថែមទៅលើផ្នែកនៃម៉ូឌែលបែប cruiser  របស់ឥណ្ឌា ដោយរួម​បញ្ចូលគ្នារវាង​ការធ្វើ​ដំណើរតាមផ្លូវកៅស៊ូឆ្ងាយៗ ជាមួយការធ្វើដំណើរក្នុងទីក្រុងទំនើប។ ការកសាងកេរ្តិ៍តំណែលដ៏សំបូរបែប និង​បទពិសោធន៍នៃការជិះម៉ូតូក្នុងដំណើរវែងឆ្ងាយ  Meteor 350 ត្រូវបានគេកំណត់ថា នឹងធ្វើឱ្យការធ្វើ​ដំណើរ​កាន់​តែទៅមុខ និង​វែងឆ្ងាយជាងនេះទៀត។

Meteor 350 មានឈ្មោះចេញពីនិមិត្តរូបមួយនៃម៉ូតូ Royal Enfield ដ៏ល្បីល្បាញក្នុងទសវត្សឆ្នាំ ១៩៥០។ ត្រូវបានដាក់ឱ្យដំណើរការនៅចុងឆ្នាំ១៩៥២  Meteor គឺជាម៉ូតូទេសចរណ៍ដ៏អស្ចារ្យមួយដែល​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញអស់រយៈពេលជាយូរឆ្នាំមកហើយ។ Royal Enfield Meteor 350 ថ្មី ដូចទៅនឹង Meteor ជំនាន់​មុនដែរ ដោយភ្ជាប់មកជាមួយស្ទីលរបស់ Royal Enfield ហើយបន្ថែមនូវអ្វីថ្មីជាច្រើននិងត្រូវបាន​កំណត់ថាជា​ម៉ាស៊ីន​ដ៏អស្ចារ្យមួយសម្រាប់សម័យកាលបច្ចុប្បន្ននេះ។

លោក Siddhartha Lal នាយកគ្រប់គ្រងក្រុមហ៊ុន Eicher Motors Ltd បានមានប្រសាសន៍ថា « Meteor 350 គឺជា​ម៉ូឌែលបែប cruiser ដែលថ្លៃថ្នូរបំផុត ងាយស្រួល និងមានតម្លៃសមរម្យ។

វា គឺជាការរួមបញ្ចូលគ្នាពោរពេញដោយមន្តស្នេហ៍នៃស្ទីលបែបបុរាណ និងសមត្ថភាពនៃយុគ្គសម័យថ្មីនៃ cruiser។ ពួកយើងចង់បង្កើតម៉ូតូដែលអាចធានាបាននូវបទពិសោធន៍ជិះកម្សាន្តដ៏អស្ចារ្យសម្រាប់អ្នកជិះថ្មីៗ ក៏ដូចជាអ្នកជិះដែលមានបទពិសោធន៍រួចមកហើយ។ អ្វីដែលធ្វើឱ្យ Meteor 350 កាន់តែល្អឥតខ្ចោះនោះ គឺវា​មាន​ភាពងាយស្រួលក្នុងការជិះ មានផាសុកភាពក្នុងការអង្គុយនៅពេលបើកបរ និងពិតជារីករាយ​សម្រាប់​ការជិះចម្ងាយឆ្ងាយ និងជិះក្នុងល្បឿនលឿន ហើយក៏មានភាពអស្ចារ្យពេលជិះនៅក្នុងទីក្រុងផងដែរ»។

លោក Siddhartha Lal បានបញ្ជាក់ថា ការរក្សា លំនឹងរបស់ ម៉ូតូបាននឹងល្អ មិនថាក្នុងពេលបើកបរ និងពេល​ចាប់​ហ្រ្វាំង​ខណៈម៉ូតូស្ថិតក្នុងល្បឿនលឿន បង្កើតបានជាបទពិសោធន៍ដែលអ្នកមិនធ្លាប់ទទួលបាន។ ជាមួយគ្នា​នេះ​ដែរ Meteor ក៏ភ្ជាប់មកជាមួយ ឧបករណ៍អេឡិចត្រូនិក Royal Enfield Tripper – ជាឧបករណ៍​វាស់ស្ទង់​ផ្លូវ និងស្ទង់មើលទិសទី រួមទាំងទិសដៅ ងាយស្រួលប្រើ។ យើងបានចំណាយពេល​វេលានិង​ការខំ​ប្រឹងប្រែង​ជា​ច្រើនដើម្បីធ្វើឱ្យឧបករណ៍វាស់ស្ទង់មួយនេះ មានលក្ខណៈសាមញ្ញ និងច្បាស់លាស់បំផុត ជាមួយនឹង​ការ​ដាក់​បញ្ចូល វេទិកា Google Maps ក្នុងប្រទេស ឬតំបន់។

ជាមួយភាពច្បាស់លាស់ ឧបករណ៍​នេះ​ផ្តល់​ឱ្យ​អ្នក​ជិះ​ទាំងអស់នូវរាល់ព័ត៌មានដែលពួកគេត្រូវការ ដើម្បីធ្វើការសម្រេចចិត្តបានត្រឹមត្រូវ​ក្នុងពេលដំណើរ​លើដង​ផ្លូវ​។ វាមិនមានការរំខាន និងបង្កភាពរញ៉េរញ៉ៃដល់អ្នកជិះ ឱ្យវង្វេងនោះឡើយ។ វាគឺជា ឧបរកណ៍​ជំនួយ​ដ៏ល្អ​បំផុត​សម្រាប់ Meteor និងសម្រាប់អ្នក។ សរុបមក Meteor 350 គឺជាម៉ូតូដែលល្អបំផុត និងមានរាងស្អាត ហើយយើងជឿជាក់ថា វានឹងនាំមកនូវយុគសម័យមាសនៃ cruiser។

ឌីហ្សាញ និងអភិវឌ្ឍដោយក្រុមអ្នកឌីហ្សាញ និងវិស្វករ ដែលមានទេពកោសល្យ និងមានមូលដ្ឋាន​នៅមជ្ឈ​មណ្ឌល​បច្ចេកទេសទំនើបបំផុតរបស់ក្រុមហ៊ុន Royal Enfield នៅ Chennai ,Tamil Nadu និង Bruntingthorpe ,UK, Meteor 350 គឺជាម៉ូតូដែលទាក់ទាញ មិនអាចប្រកែកបាន។ គុណភាព​នៃការ​សម្រិត​សម្រាំង -មេកានិក, គ្រឿងបំពាក់ និងការសម្អិតសម្អាងចុងក្រោយ​ត្រូវបានបង្កើនដល់កម្រិតថ្មីមួយ ដើម្បីផ្តល់​ជូន​នូវម៉ូតូទំនើបលំដាប់ខ្ពស់បំផុត ខណៈពេលដែលនៅតែរក្សានូវធាតុដ៏សំខាន់របស់ Royal Enfield។

ជា​មួយ ម៉ាស៊ីនស៊ីឡាំងតែមួយ air-oil cooled 349cc ម៉ូឌែល Meteor បង្កើតកម្លាំង 20.2 bhp និង 27 Nm នៃកម្លាំងបង្វិលជុំ 4000 rpm ជាលទ្ធផលធ្វើឱ្យសម្លេងមិនលឺខ្លាំង ដែលនេះជាលក្ខណៈគ្រឹះនៃ cruiser។ ត្រូវ​បាន​ឌីហ្សាញឡើងជាមួយនឹងbalancer shaft ,វេទិកាថ្មីនេះ ផ្តល់នូវបទពិសោធន៍នៃការបើកបរដោយរលូន និងបទពិសោធន៍ក្នុងការជិះកាន់តែល្អប្រសើរ ខណៈពេលដែលការយកចិត្តទុកដាក់ នៅតែរក្សាយ៉ាងល្អ និង​ជា​ចាំបាច់បំផុតពី Royal Enfield។

ការឆ្លើយតបយ៉ាងរហ័សនៃអេឡិត្រូនិកនៅពេលចាក់ប្រេងឥន្ធនៈ ត្រូវបាន​ធ្វើឱ្យ​ប្រសើរសម្រាប់ការបញ្ឆេះម៉ាស៊ីនដោយទំនុកចិត្ត និងមិនមើលទៅខំប្រឹងខ្លាំង បើទោះបីជាស្ថិត​ក្នុងអំឡុង​ពេលត្រូវបន្ថែមល្បឿនក៏ដោយ។ សម្រាប់ភាពអាចបត់បែនបាន ម៉ាស៊ីនថ្មីមានប្រអប់លេខ 5-speed ដោយ​ហ្គែរ​លេខ 5 ជាកម្លាំងរុញច្រានសម្រាប់ការបើកបរក្នុងល្បឿនលឿនបំផុតដោយមិនចាំបាច់ប្រើកម្លាំងសង្កត់ និង​សន្សំសំចៃប្រេងខ្ពស់ ក្នុងការជិះលើផ្លូវហាយវេ ហើយមានបន្ទះអំប្រាយ៉ាចំនួន 7 សម្រាប់ការផ្លាស់ប្តូរហ្គែរ ងាយ​ស្រួលក្នុងដាក់លេខនៅពេលបើកបរ។

ស៊ុមភ្លោះរាងមូលរង្វង់របស់ Meteor 350 ត្រូវបានឌីហ្សាញឡើងដើម្បីបង្កើន​ទំនុកចិត្តនៅ​ក្នុងស្ថាន​ភាពផ្លូវ​កាច់​កុង​ច្រើន មានភាពរឹងមាំនៅលើផ្លូវល្បឿនលឿន និងងាយគ្រប់គ្រងនៅតាមដង​ផ្លូវក្នុងទីក្រុងដែល​មមា​ញឹក​។ កៅអីដែលមានកម្ពស់ទាប និងចំណុចកណ្តាលនៃទំនាញផែនដីរួមផ្សំជាមួយ​នឹងកម្លាំងនិងភាព​រឹង​មាំ​របស់​វា បង្កើតបានជា ម៉ូតូដ៏ប្រសើរបំផុតសម្រាប់អ្នកជិះនៅទីក្រុង ដែលស្វែងរកការផ្សងព្រេង។ ឈ្នាន់​សម្រាប់​ដាក់ជើង ទាំងប្រណិត និងផ្ដល់ផាសុកភាព ត្រូវបានបង្កើតឡើងដោយដែក 41mm និង 130mm ហើយ​បំពង់រម៊ូខ្ចៅភ្លោះ ជាប្រភេទឆក់ចូល ជាមួយបូមដែលមានរ៉ឺស័រ ៦ថ្នាក់នៅគូទក្រោយម៉ូតូ។ ចំពោះ​បទ​ពិសោធន៍​នៃការជិះ cruiser ពិត ឈ្នាន់ដាក់ជើង ត្រូវបានតំឡើងដោយមានចង្កឹះដាក់លេខ និងដោះលេខ។

ការដាក់បង្ហាញម៉ូឌែល Meteor 350 គឺជារបកគំហើញថ្មីរបស់ Royal Enfield នោះគឺ TBT (Turn-By-Turn) ដែលត្រូវបានគេស្គាល់ថាជា Royal Enfield Tripper ដែលជាឧបករណ៍បង្ហាញផ្លូវ និងស្ទង់មើលទិសទី រួមទាំងទិសដៅ ក្នុងពេលវេលាជាក់ស្ដែង ដោយត្រូវបានបង្កើតឡើងភ្ជាប់ជាមួយវេទិកា Google Maps។ ឧបករណ៍ Tripper នឹងបង្ហាញផ្លូវដែលល្អបំផុត ដើម្បីទៅដល់គោលដៅដោយប្រើ Google Maps វាស់​ស្ទង់​តាម​រយៈកង់ម៉ូតូទាំងពីរ ដែលនេះជាលើកដំបូងហើយសម្រាប់ម៉ូតូដែលផលិតនៅប្រទេស ឥណ្ឌា។ ដោយ​ភ្ជាប់​ជាមួយ Royal Enfield App (ដែលនឹងដាក់ឱ្យដំណើរការឆាប់ៗនៅក្នុង ANZ) ទៅនឹងស្មាតហ្វូនរបស់អ្នកជិះ ឧបករណ៍ Tripper គឺងាយស្រួលមែនទែន ដោយវាផ្តល់នូវព័ត៌មានដែលអ្នកត្រូវការបានច្បាស់លាស់ និង​មាន​ប្រសិទ្ធិភាព ក្នុងពេលដែលអ្នកត្រូវការការប្រុងប្រយ័ត្ន និងវង្វេងផ្លូវជាដើម។

Royal Enfield Meteor 350 នឹងអាចរកបាន ជាមួយការផលិតមានកំណត់ ៣ប្រភេទ (3 editions ) រួមមាន៖ Fireball, Stellar និង Supernova។ Meteor 350 Fireball មានពីរពណ៌សម្រាប់ជ្រើសរើស គឺ មួយបំពាក់​ធុងសាំង​ពណ៌ក្រហម និងមួយទៀតពណ៌លឿង ហើយខ្នងកង់ត្រូវបានបំពាក់ជាមួយទ្រនាប់ រួមទាំង​កាំ​បន្ទះ​ស៊ី​គ្នា​មែនទែន បង្ហាញនូវលក្ខណៈពិសេសបែបពណ៌ខ្មៅសុទ្ធ ទាំងកង់ និងម៉ាស៊ីន ដែលរំលេច​ចេញ​ការរចនា​ឆ្នូតៗ​នៅលើម៉ាស៊ីន។

ដោយឡែកសម្រាប់ Meteor 350 Stellar វិញ បំពាក់ជាមួយធុង​សាំងដែល​មានរហូត​ដល់​ទៅ ៣ ពណ៌ដូចជា contemporary red, blue និង matt black ហើយសមាស​ធាតុផ្សំ​នៃតួត្រូវ​បានភ្ជាប់​មក​ជាមួយ Chrome handlebars និងបំពងស៊ីម៉ាំង ជាមួយនឹងបង្អែកសម្រាប់អ្នកជិះពីក្រោយនៅគូទម៉ូតូ។ ចំពោះ កំពូល Supernova ស៊េរីចុងក្រោយ បានសម្រេចក្នុងការផលិតជាពីរពណ៌ ដូចជា dual-tone blue និង brown ដែល​ស៊ី​គ្នាបំផុតជាមួយនឹងរូបរាងម៉ូតូ។ ពណ៌ទាំងនោះត្រូវបានរំលេចឡើងច្បាស់ៗជាមួយ កង់ម៉ា​ស៊ីន កៅអីអង្គុយ និងកញ្ចក់ទប់ខ្យល់។

រាល់ការផលិតដែលរៀបរាប់ខាងលើនីមួយៗ ត្រូវបានបំពាក់ជាមួយកង់យ៉ាន់ស្ព័រ និងសំបកកង់ដែលគ្មាន​ពោះ​វៀន​ជាស្តង់ដារ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកជិះ និងភាពកក់ក្ដៅក្នុងចិត្ត ជាពិសេសក្នុង​ការធ្វើ​ដំណើរ​ឆ្ងាយ​។ ដើម្បីផ្ដល់ផាកសុកភាពបន្ថែម  និងរូបរាងនៃ cruiser ដើម សំបក 100/90 – 19 ត្រូវ​បានប្រើ​នៅ​កង់​ខាង​មុខ និង ១៤០/៧០ – ១៧ នៅកង់ខាងក្រោយ។ ហ្វ្រាំង គឺជាដំណោះស្រាយខ្ពស់បំផុតរបស់ Royal Enfield រហូតមកដល់បច្ចុប្បន្ន ដោយហ្រ្វាំងមុខមាន 300mm និងឌីសខាងក្រោយ 270mm និងបណ្ដាញ ABS មួយគូ។

ដោយឡែក អំពូលភ្លើងទាំងផ្នែកក្បាល និងគូទក្រោយ នៃម៉ូឌែល Meteor 350 រួមបញ្ចូលគ្នានូវរូបរាងស្អាត និងទាន់សម័យរបស់អំពូល LED ជាមួយនឹងប្រសិទ្ធភាពនិងភាពទាក់ទាញមិនចេះរីងស្ងួតនៃ ក្បាល​ចង្កៀង​មូល halogen។ កន្លែងចុចបិទ និងបើកភ្លើងដ៏ស្រស់ស្អាត ដែលបំពាក់លើដៃម៉ូតូ មានគុណភាព​ខ្ពស់ជាមួយ​នឹង​ថាមពលបង្វិល និងការចុចកុងតាក់ភ្លើងបំភ្លឺ បែបស្រាលៗដោយមិនប្រើកម្លាំងដៃ។

ម៉ូឌែល Meteor ផ្សេងៗគ្នាទាំងបីនេះ ភ្ជាប់មកជាមួយចង្កោមឧបករណ៍ថ្មីមួយ ដែលរួមបញ្ចូលគ្នានូវភាពទាក់​ទាញមិនចេះចប់នៃឧបករណ៍វាស់ល្បឿន ជាមួយមុខងារនៃអេក្រង់ LCD សម្រាប់ចំណុចសំខាន់ៗដូចជា ទ្រនិចហ្គែរ, ទ្រនិចប្រេង, ម៉ោង និងលេខគីឡូ។ ចុងក្រោយគេបង្អស់ គឺរន្ធ USB នៅក្រោមដៃចង្កូត​សម្រាប់​សាកថ្មទូរស័ព្ទបាន។

លោក Vimal Sumbly ប្រធានទីផ្សារពាណិជ្ជកម្ម APAC នៃ Royal Enfield បានមានប្រសាសន៍ថា៖ « Royal Enfield ប្តេជ្ញាបង្កើត និងពង្រីកផ្នែកម៉ូតូធុនមធ្យមនៅទូទាំងពិភពលោក។ យើងបានបង្កើតវត្ត​មាន​យ៉ាង​ច្រើននៅលើទីផ្សារទូទាំងអាស៊ីប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍ ឥឡូវនេះយើងមានបណ្តាញអ្នកចែកចាយ និងអ្នកចែកចាយដ៏រឹងមាំនៅទូទាំងពិភពលោក។ យើងបានចូលមកប្រទេសកម្ពុជាកាលពីឆ្នាំមុនហើយយើងបានឃើញសក្តានុពលដ៏ធំធេងសម្រាប់ម៉ូតូរបស់យើងដែល រំលឹកពីអនុស្សាវរីយ៍នៃម៉ូតូសម័យមុន  

តម្លៃសមរម្យ និងផ្ដល់ភាពរីករាយក្នុងការជិះ។ ការរីកចម្រើនរបស់ Royal Enfield ក្នុងតំបន់គឺជាភស្តុតាង​មួយនៃ​ការបង្កើនភាពជិតស្និទ្ធឥតឈប់ឈររបស់យើង ជាមួយអ្នកជិះម៉ូតូដែលកំពុងស្វែងរកបទពិសោធន៍ប្លែកៗ។ ប្រទេសកម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ជោគជ័យសកលរបស់រ៉ូយ៉ាល់អេនហ្វីល។

ចំនួននៃអ្នកបានឃើញអ្នកធ្វើដំណើរដោយម៉ូតូរបស់ Royal Enfield ថ្មីៗកាន់តែច្រើន កំពុងតែធ្វើឱ្យ​ប្រសើរ​ឡើង​នូវបទពិសោធន៍ “ជិះកម្សាន្ត” ដែលមានចម្ងាយឆ្ងាយ។ សព្វថ្ងៃនេះយើងមានហាង Royal Enfield ផ្តាច់​មុខ​នៅភ្នំពេញ  ហើយគ្រោងនឹងពង្រីកវិសាលភាពរបស់យើងនៅប៉ុន្មានឆ្នាំខាងមុខនេះ។ ក្នុងនាមជា​យីហោ ម៉ូតូ​ជិះកម្សាន្ត យើងមិនត្រឹមតែបង្កើនចំណែកទីផ្សាររបស់យើងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ចូល​រួមចំណែក​ក្នុងចំណោមអ្នកចូលចិត្តជិះម៉ូតូផងដែរ។

លោក Vimal បានបន្ថែមថា៖ « ការដាក់សម្ពោធជាផ្លូវការ Meteor 350 នៅថ្ងៃនេះ មិនមែនគ្រាន់តែដើម្បីណែ​នាំម៉ូឌែលថ្មីនោះទេ។ វាតំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតនៅក្នុងបេសកកម្មរបស់យើងដើម្បីជម្រុញ “សារៈសំខាន់នៃការជិះ” ក្នុងចំណោមអ្នកចូលចិត្តជិះម៉ូតូទាំងថ្មី និងចាស់។

ម៉ូឌែលថ្មីនេះ គឺជាចំណុចភស្តុតាង​មួយទៀតនៃភាពជោគជ័យរបស់ Royal Enfield ក្នុងការអំពាវនាវដល់ទីផ្សារជិះម៉ូតូកំសាន្តធុនមធ្យម ដែល​ឈានដល់កម្រិតថ្មីនៃដំណើរការជិះ និងគុណភាព ជាមួយនឹងការណែនាំកូនភ្លោះ 650 Twins កាលពី ២ ឆ្នាំមុន។ ថ្ងៃនេះយើងមានសេចក្តីសោមនស្សរីករាយក្នុងការបន្ថែមជំពូកដ៏គួរឱ្យរំភើបមួយផ្សេងទៀតនៅក្នុងប្រវត្តិសាស្រ្តរបស់ Royal Enfield ដែលបានចាប់ផ្តើមកាលពី ១២០ឆ្នាំមុននៅឆ្នាំ ១៩០១»។

Meteor 350 ត្រូវបានផ្គត់ផ្គង់ដោយឈុតនៃគ្រឿងបន្លាស់ម៉ូតូ Genuine Motorcycle ដែលត្រូវបានឌីហ្សាញ និងអភិវឌ្ឍសម្រាប់វា ហើយអាចបន្ថែមគ្រឿងបន្លាស់នៅពេលដែលបញ្ជាទិញម៉ូតូ។ ការបន្ថែមទាំងនោះរួមមាន៖ គ្រឿងបន្លាស់ដែលមានមុខងារដូចជា បង្អែកផ្នែកខាងក្រោយរបស់អ្នកដំណើរ, កញ្ចក់ទប់ខ្យល់ ,ជម្រើសនៃឃ្លុបដាក់ឥវ៉ាន់, ម៉ាស៊ីនដែលខ្លាំង និងសន្ទះការពារ ក៏ដូចជាស្ទីលតុប​តែងបែប​បុរាណ ដូចជា តុបតែងដោយការស្រោបដែកអ៊ីណុក និងស្រោបដោយថ្នាំខ្មៅនៅលើបំពង់ស៊ីម៉ាំង រួមទាំងការ​បំពាក់កែបប្រភេទសាច់ពូកដ៏ស្រស់ស្អាតទៀតផង ដោយការគ្រឿងបន្លាស់ទាំងអស់នេះ សុទ្ធតែមានការ​ធានា​រយៈពេល ៣ ឆ្នាំ។

សម្រាប់ការបញ្ចេញមតិផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ការជ្រើសរើសឧបករណ៍ក្នុងការជិះម៉ូតូ រួមមានមួកសុវត្ថិ​ភាព​ពណ៌បន្ថែម ក្រៅពីជម្រើសដែលមានជូន, អាវយឺត និងគ្រឿងប្រើប្រាស់ផ្ទាល់ខ្លួន ក៏ត្រូវ​បាន​បង្កើត​ឡើង​ជុំវិញ​ស្ទីលរបស់ Meteor និង cruiser។

Royal Enfield Meteor 350 កំណត់ស្តង់ដាថ្មីមួយនៅក្នុងម៉ូតូបែប cruiser ។ វាត្រូវបាន​សាងសង់​ឡើងពី​មូល​ដ្ឋាន​សម្រាប់អ្នកដែលត្រូវការម៉ូតូពិសេស ជិះក្នុងទីក្រុង ប៉ុន្តែក៏អាចសម្រាប់ការឡើងភ្នំដែលប្រើពេលយូរ និងចង្ងាយឆ្ងាយ ដែលអាចឱ្យពួកគេធ្វើដំណើរទៅមុខបាន ហើយអាចរួចផុតពីសម្ពាធនៃជីវិតប្រចាំថ្ងៃ។ Meteor 350 នឹងមានសម្រាប់ការជិះសាកល្បងដែលចាប់ផ្តើមពីថ្ងៃនេះនៅទូទាំងប្រទេសកម្ពុជា។ ជាមួយគ្នានេះ នឹងចាប់ផ្ដើមទទួលការកក់ផងដែរនៅគ្រប់ហាងទាំងអស់ក្នុងប្រទេស ដោយ Meteor 350 ដាក់លក់ក្នុងតម្លៃចាប់ពី ៤,២៨៤ ដុល្លារ សម្រាប់ Fireball ៤,៤៧៨ ដុល្លារសម្រាប់ Stellar និង ៤,៥៤៣ ដុល្លារសម្រាប់ Supernova editions។

សូមជម្រាបជូនថា យីហោម៉ូតូចាស់ជាងគេ ហើយនៅតែបន្តការផលិត គឺ Royal Enfield បានបង្កើត​ម៉ូតូ​ច្នៃ​យ៉ាង​ស្រស់​ស្អាតតាំងពីឆ្នាំ ១៩០១។ ពីប្រភពដើមរបស់អង់គ្លេសរោងចក្រផលិតត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ១៩៥៥ ជាកន្លែងឈរជើងដែល Royal Enfield នាំមុខការរីកចម្រើនក្នុងការជិះម៉ូតូ​ធុនមធ្យម​របស់​ឥណ្ឌា​។ Royal Enfields កំពុងបញ្ចូលនូវភាពមិនស៊ាំញាំ អាចដំណើរការបានល្អ និងរីករាយក្នុងការជិះ ដែល​ជា​ម៉ូតូសម្រាប់ការរុករក និងការបញ្ចេញនូវគំនិតរបស់ខ្លួនឯង នេះជាវិធីសាស្រ្តមួយដែលយីហោហៅថា ការជិះ​ម៉ូតូប្រាកដ។

ការដាក់បង្ហាញជួរដ៏ប្រណីតរបស់ Royal Enfield រួមបញ្ចូលទាំង Meteor 350 cruiser ស៊េរីថ្មីទាំងអស់, Interceptor 650 និង កូនភ្លោះ Continental GT 650 , ម៉ូតូផ្សងព្រេង Himalayan រួមទាំង Bullet 350 និង Classic 350 ។ អ្នកជិះម៉ូតូ និងអ្នកដែលនិយមចូលចិត្តម៉ូតូបែបនេះ នឹងទទួលបានការគាំទ្រយ៉ាង​ខ្លាំងពីព្រឹត្តិ​ការណ៍​គ្រប់កម្រិតទាំងថ្នាក់តំបន់ និងអន្តរជាតិ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ គឺការជិះម៉ូតូ ដែល​ជា​ការ​ជួបជុំជារៀងរាល់ឆ្នាំរបស់មនុស្សរាប់ពាន់នាក់ដែលមានការចាប់អារម្មណ៍ពី Royal Enfield នៅ Goa និង Himalayan Odyssey ដែលធ្វើឡើងជាប្រចាំឆ្នាំនៅលើ ផ្លូវ ដី ដែលពិបាក និងឆ្លងកាត់ភ្នំខ្ពស់បំផុត។

ជាផ្នែកមួយនៃ Eicher Motors Limited, Royal Enfield ប្រតិបត្តិការតាមរយៈក្រុមហ៊ុន​ចែកចាយទ្រង់​ទ្រាយ​ធំ ៩២១ និងហាងលក់រាយ ៦៣៨ នៅតាមទីក្រុង និងទីប្រជុំជនធំៗ ទាំងអស់ក្នុងប្រទេសឥណ្ឌា និងនាំចេញ​ទៅ​ប្រទេសជាង ៦០ នៅជុំវិញពិភពលោក។ រោងចក្រផលិតបែបទំនើបទាំង ២ របស់ក្រុមហ៊ុន​នេះមាន​ទីតាំង​នៅ Oragadam និង Vallam Vadagal ជិត Chennai។

ហើយថ្មីៗនេះក្រុមហ៊ុន Royal Enfield បានវិនិ​យោគ​នៅក្នុងមជ្ឈមណ្ឌលបច្ចេកទេសលំដាប់ពិភពលោកចំនួន ២ គឺនៅទីក្រុង Bruntingthorpe ចក្រភព​អង់​គ្លេស​ និងទីក្រុង Chennai ប្រទេសឥណ្ឌា ហើយនៅឆ្នាំ២០២០ បានបើកអង្គភាព​ដំឡើងដំបូង​នៅខាង​ក្រៅ​ប្រទេស​ឥណ្ឌានៅ Buenos Aires ប្រទេសអាហ្សង់ទីន។ ជាមួយនឹងការកើនឡើងជាង ១៧% ពីមួយឆ្នាំ​ទៅមួយ​ឆ្នាំក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ហើយការលក់នៅលើទីផ្សារអន្តរជាតិកើនឡើង ៩៦% ក្នុងឆ្នាំ​២០១៩-២០២០ Royal Enfield គឺជាអ្នកនាំមុខគេនៅក្នុងទីផ្សារម៉ូតូខ្នាតមធ្យម៕

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងស្តីពីម៉ូតូ Royal Enfield នៅកម្ពុជា សូមទំនាក់ទំនងមកលេខទូរសព្វ៖ 095 666 373/095 666 372/017 866 671

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម