ព័ត៌មានជាតិ
កត្តាដែលធ្វើឲ្យ Royal Enfield នៅតែរក្សាគោលលំនឹងក្នុងការលក់បានយ៉ាងល្អប្រសើរ
យោងទៅតាមទិន្នន័យនៃការលក់ និងបញ្ចេញម៉ូតូជាច្រើនគ្រឿងនៅក្នុងខែមីនា រហូតដល់ខែឧសភា ឆ្នាំ 2022 គេសង្កេតឃើញថា ម៉ូតូ Royal Enfield កាន់តែមានវត្តមានជាច្រើននៅតាមដងផ្លូវ ដោយនេះជាសញ្ញាដ៏ល្អ និងជោគជ័យនៃម៉ាកយីហោរបស់ប្រទេសអង់គ្លេសមួយនេះ។

ក្រុមហ៊ុន Royal Enfield តែងតែព្យាយាមកសាង និងអភិវឌ្ឍខ្លួនឯងនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 2020 មកម្ល៉េះជាមួយនឹងសកម្មភាពមិនឈប់ឈរ ហើយបន្តរីកចម្រើនដូចសព្វថ្ងៃនេះ ដោយទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា! ម៉ាកយីហោមួយនេះ តែងតែជាជឿជាក់លើដំណើរការដ៏ម៉ត់ចត់បំផុត ហើយមិនប្រើផ្លូវកាត់ណាមួយក្នុងការអភិវឌ្ឍន៍ផលិតផល និងការធ្វើតេស្តនោះទេ ព្រោះវាជាផលិតផលលំដាប់ពិភពលោក។ អរគុណចំពោះម៉ាកម៉ូតូដ៏ពេញនិយមមួយនេះ ដែលតែងតែនាំមុខគេនៃផ្នែកម៉ូតូម៉ាស៊ីនធុនកណ្តាលជាមួយ និងការលក់ចេញជាច្រើនគ្រឿងនៅទូទាំងពិភពលោក។

ដោយសារតែភាពពេញនិយមរបស់ Royal Enfield, វាត្រូវបានជ្រើសរើសច្រើនជាងម៉ូតូជប៉ុនផ្សេងទៀតព្រោះថា Royal Enfield និងផ្តល់ឱ្យអ្នកនូវអារម្មណ៍នៃមោទកភាពកម្លាំង និងការទាក់ទាញច្រើនបែបច្រើនសណ្ឋាន។ នៅពេលអ្នកបើកបរជាមួយម៉ូតូ Royal Enfield មនុស្សភាគច្រើន និងកត់សម្គាល់ក៏ដូចជាងាកមើលអ្នកដោយស្វ័យប្រវត្តិ ដោយសារតែម៉ូតូមួយនេះ និងបង្ហាញអំពីរសនិយមរបស់អ្នកក៏ដូចជាភាពចាស់ទុំ និងស៊ីវិល័យថ្លៃថ្នូររបស់អ្នកបើកបរ។



ដើម្បីបញ្ចាក់អះអាងថា កថាខណ្ឌទី ១ ពិតជាត្រឹមត្រូវដូចបានអះអាងមែន អ្នកអាចក្រលេកមើលម៉ូតូមួយរបស់ Royal Enfield បានដូចជា Meteor 350cc ដែលដើរដោយខ្យល់ត្រជាក់/ប្រេងរបស់ Meteor នៅក្នុង a twin downtube spine frame ក្រោមធុងសាំងដ៏ប្រណីត។ កម្លាំងម៉ាស៊ីន 349cc ដែលប្រើប្រាស់ fuel-injected មានភាពបត់បែន និងស៊ីសាំងក្នុងកម្រិតតិចបំផុត។ អរគុណដល់ការបញ្ជូនថាមពល និងដំនើរការរបស់វាបន្តិចម្តងៗជាមួយនិងស្ថិរភាព ដែលធ្វើឲ្យអ្នកបើកបរមានភាពរីករាយជាមួយនឹងល្បឿនសមស្របរបស់វា។ ការបន្ធូរដៃទៅកាន់ដៃចង្កូត និងទីតាំងជើងទៅមុខធម្មតាធ្វើឱ្យអ្នកបើកបរមានផាសុកភាពល្អ សម្រាប់ការជិះកម្សាន្តពេញមួយថ្ងៃ ជាពិសេសជាមួយនឹងកម្ពស់កៅអីទំហំ 29.7 អ៊ីញរបស់ Meteor ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។

លើសពីនេះ អ្នកមិនចាំបាច់ព្រួយបារម្ភសម្រាប់ផ្លូវ Highway និងផ្លូវពិបាកផ្សេងៗនោះទេ ព្រោះម៉ូតូមួយនេះនឹងនាំអ្នកទៅកាន់គ្រប់ទីកន្លែងយ៉ាងមានទំនុកចិត្តបំផុត។ បន្ថែមពីលើនេះ តួទាំងមូលរបស់ម៉ូតូ Royal Enfield គឺធ្វើពីដែក។ មិនមានការប្រើប្រាស់ផ្លាស្ទិច ឬជាតិសរសៃទេ មានតែលោហៈប៉ុណ្ណោះដែលត្រូវបានប្រើប្រាស់។ ដូច្នេះហើយវាបានធ្វើឲ្យតួទាំងមូលនៃម៉ូតូមានភាពរឹងមាំ ហើយផ្តល់នូវរូបរាងស្រស់សង្ហារឹងមាំពិតៗ។ ជាចុងក្រោយ នោះគឺសំឡេងម៉ាស៊ីនដែលបង្ហើរចេញពីបំពង់ស៊ីមាំងម៉ូតូ ហើយមិនមានម៉ូតូណាអាចប្រៀបផ្ទឹមនឹង Royal Enfield បានទេ។

Royal Enfield កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែមានសេវាកម្មល្អ បណ្តាញពាក់ព័ន្ធផ្សេងៗដែលមានស្តង់ដារ ស្ថាប័នត្រឹមត្រូវ ដំណើរកម្សាន្តនានា និងបទពិសោធន៍ផ្ទាល់ពីអតិថិជនគ្រប់គ្នា។ វាមិនត្រឹមតែបង្កើតម៉ូតូដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែវាច្រើនជាងផលិតផលដែលអ្នកបានឃើញ – គឺរបៀបដែលអ្នកអាចបង្កើតវប្បធម៌នៃការជិះជាក្រុម (create a culture for leisure motorcycling) ហើយតែងតែជាម៉ូតូដែលធ្វើឱ្យអតិថិជនមានអារម្មណ៍ថាមានមោទកភាពក្នុងនាមជាម្ចាស់ផងដែរ!
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៩ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


