បច្ចេកវិទ្យា
មកស្គាល់ App កំពូលៗ៥ដែលគេបង្កើតលេងៗ ឥឡូវមានតម្លៃវាល់លាន
អត្ថបទនេះ នឹងក្លាយជាការអានកម្សាន្តបានទំាងរីករាយ ទំាងចំណេះដឹង ប្រសិនបើអ្នកអានជាមនុស្សចាប់អារម្មណ៍នឹងបច្ចេកវិទ្យា។ មិនចាប់អារម្មណ៍ ព្រោះខុសវ័យអាចផើ្ញទៅកូនៗបាន!
App លេខ៥ Clash of Clans
តម្លៃបច្ចុប្បន្ន ១០.២ ប៊ីលានដុល្លារ
App នេះ ត្រួតត្រាលើកំពូលតារាងកម្មវិធីទូរសព្ទអស់រយៈពេលជាច្រើនខែមកហើយ ដោយរកចំណូលបានជាង ២ ប៊ីលានដុល្លារអាមេរិកមួយឆ្នាំៗ។
App លេខ ៤ Square
តម្លៃបច្ចុប្បន្ន ១៩ ប៊ីលានដុល្លារ
បុរសដែលបានបង្កើត Twitter ឈ្មោះ Jack Dorsey ក៏ជាស្ថាបនិកនៃសេវាកម្ម Square ដែលជាសេវាកម្មទូទាត់តាមទូរសព្ទធំបង្អស់មួយ។
កម្មវិធីនេះជាអ្នកទូទាត់ប្រាក់ខែអនឡាញឈានមុខធំបង្អស់មួយនៅលើពិភពលោកនេះ។
App លេខ៣ KakaoTalk
តម្លៃបច្ចុប្បន្ន ៩.៨ ប៊ីលានដុល្លារ
នេះគឺជាកម្មវិធីផ្ញើសារធំបំផុតរបស់ប្រទេសកូរ៉េ។ ពួកគេបានចាប់ផ្តើមដំបូងគ្រាន់តែជាកម្មវិធីជជែក តែឥឡូវនេះបានវិវត្តទៅជាកម្មវិធីប្រជាប្រិយបំផុត សម្រាប់សេវាកម្មនានាចាប់ពីធនាគាររហូតដល់ការលេងហ្គេមជាមួយគ្នា ការចាក់តន្ត្រី និងការចែកចាយអាហារស្រស់ៗលឿនៗគឺថា អ្វីគ្រប់យ៉ាងបានមូលនៅក្នុងកម្មវិធីនេះតែមួយអស្ចារ្យខ្លាំង។
App លេខ ២ WeChat
តំលៃបច្ចុប្បន្ន ប្រហែល ១០០ ប៊ីលានដុល្លារ
សម្រាប់ WeChat ដែលកំពុងត្រួតត្រាពេញប្រទេសចិននិងតំបន់ជុំវិញដទៃក្បែរៗ ពីដំបូងគ្រាន់តែចាប់ផ្តើមជាកម្មវិធីប្រភេទសម្រាប់ យុវវ័យជជែកកំសាន្ត ទាក់ទាញមនុស្សចូលមកស្គាល់គ្នា ហើយបន្ទាប់មកបានវិវត្តទៅជាវេទិកាពហុរួមទំាងប្រតិបត្តិការហិរញ្ញវត្ថុចាប់ពីធនាគាររហូតដល់ផ្ញើប្រាក់និងបង់ប្រាក់។
ប្រជាជននៅចិនភាគច្រើនប្រើ WeChat សម្រាប់ការទិញទំនិញប្រចាំថ្ងៃនានា ដោយសារវាងាយស្រួលនិងទទួលយក។
App លេខ១ Shazam
ការវាយតម្លៃបច្ចុប្បន្ន ប្រហែល ១ ទ្រីលានដុល្លារ
អ្នកណាមិនស្រឡាញ់ា App Shazam ពិសេសកុនធំរបស់ហូលីវូដនៃវេទមន្តនេះ។ ចំណែកនៅក្រៅកុន ក្រុមហ៊ុន Shazam ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៩ នៅក្នុងយុគសម័យស្មាតហ្វូនដើម្បីគ្រាន់តែស្ដាប់បទចម្រៀង។
បន្ទាប់មក ដល់អាយុកាលអធិរាជរបស់ស្មាតហ្វូនមកដល់ អ្វីៗបានផ្លាស់ប្តូរ។ ក្រុមហ៊ុននេះរីកដុះដាលក្នុងប្រជាប្រិយភាពធំលឿនតាមមិនទាន់ ប៉ុន្តែមិនដែលឃើញមានមូលដ្ឋានគ្រឹះទេ។ នៅលើកំពូលតារាងរបស់ពួកគេក្រុមហ៊ុននេះ មានតម្លៃប្រហែល ១.២ ប៊ីលានដុល្លារដែលភាគច្រើនដោយសារតែមូលដ្ឋានអ្នកប្រើប្រាស់ធំ។
នៅខែធ្នូឆ្នាំ ២០១៧ ក្រុមហ៊ុនអេបផលបានឈានជើងចូលនិងទិញក្រុមហ៊ុននេះក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ប៉ុន្តែពួកគេចំណាយត្រឹមតែ ៤០០ លានដុល្លារប៉ុណ្ណោះ។ ពួកគេបានកែលម្អប្រព័ន្ធផ្សាយពាណិជ្ជកម្មរបស់ Shazam ដើម្បីដាក់បញ្ចូលសេវាកម្មតន្រ្តីឱ្យApple Music ៕
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ តើការធ្វើជា Hacker ជាវិជ្ជាជីវៈ ឬជាឧក្រិដ្ឋកម្ម?
ចុចអាន៖ ហេតុអ្វីគេបង្កើតឲ្យមានApp ណាត់ជួប ឬ “Dating App”?
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ