បច្ចេកវិទ្យា
កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G | Galaxy Z Flip3 5G បានមកឈរបង្អួតខ្លួនពិតនៅប្រទេសកម្ពុជាយើងហើយ ជាមួយការដាក់ឲ្យកុម្ម៉ង់ទុកមុន និងកាដូដ៏អស្ចារ្យផងដែរ
បន្ទាប់ពីព្រឹត្តិការណ៍បង្ហាញជាសកល (Global Unpacked) ពីក្រុមហ៊ុន សាមសុង ដែលបានធ្វើឱ្យកក្រើក និងអង្រួនបេះដូងអ្នកប្រើប្រាស់ស្មាតហ្វូនទូទាំងពិភពលោកកាលពីយប់មិញម៉ោង 21:00 រួចមក…ឥលូវនេះកំពូលស្មាតហ្វូនអេក្រង់បត់ ដែលមានមន្តស្នេហ៍ទាក់ទាញបំផុតបានមកឈរបង្អួតរាងក្នុងប្រទេសកម្ពុជាយើងហើយនៅថ្ងៃនេះ…!
គេថា “ទោះឮ 1 លាន ដង…ក៏ពុំស្មើនឹងឃើញផ្ទាល់ 1 ដងដែរ” ពិតណាស់ចាប់តាំងពីឃើញកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G តាមរយៈបណ្តាញសង្គមក៏ដូចជាគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន សាមសុង គឺបានចាប់អារម្មណ៍ និងលង់ចិត្តទៅហើយ…ចុះទម្រាំបានឃើញផ្ទាល់… កាន់ផ្ទាល់…ទៀត គឺដឹងតែទប់ចិត្តមិនបានហើយ…!
សូមបញ្ជាក់ថាកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G នៅពេលនេះ បានអភិវឌ្ឍនៅមុខងារថ្មី និងបច្ចេកវិទ្យាថ្មីៗជាច្រើនដើម្បីធ្វើឱ្យអ្នកប្រើប្រាស់ទាំងអស់ទទួលបាននូវបទពិសោធន៍ថ្មី និងកាន់តែអស្ចារ្យជាមួយនឹងលក្ខណៈពិសេសដូចជា៖ … Z Flip3 5G អេក្រង់មុខធំជាងមុន… មានពណ៌ស្អាតកាន់តែទាក់ទាញ…ប្រើសេវា 5G…ខណៈដែល Galaxy Z Fold3 5G បានអភិវឌ្ឍនូវប៊ិកដោយបំពាក់នូវបច្ចេកវិទ្យាចុងក្រោយដ៏អស្ចារ្យបំផុត…អ្វីដែលពិសេសបំផុតនោះ Galaxy Z Fold3 5G និង Galaxy Z Flip3 5G ដែលផលិតចេញមកពេលនេះគឺជាស្មាតហ្វូនបត់ដែលមានភាពរឹងមាំធន់បំផុត និងមានមុខងារការពារជម្រាបទឹក…!
លោក ខ្លូត ពិសិដ្ឋ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរសព្ទដៃនៃក្រុមហ៊ុន សាខាថៃ សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា៖ “ក្រុមហ៊ុន សាមសុង តែងតែផ្តល់ភាពភ្ញាក់ផ្អើល និងបទពិសោធន៍អស្ចារ្យថ្មីៗជូនដល់អតិថិជនទាំងអស់ទូទាំងពិភពលោក និងជាពិសេសសម្រាប់ប្រទេសកម្ពុជានាពេលនេះតែម្តង…អាចនិយាយបានថាគ្រប់ផលិតផលស្មាតហ្វូន និងស្តេចកំពូលស្មាតហ្វូនថ្មីៗគឺប្រទេសកម្ពុជា តែងតែមានឱកាសទទួលបានការដាក់លក់លើទីផ្សារលឿន ជានិច្ចធ្វើយ៉ាងណាឱ្យអតិថិជន និងអ្នកនិយមប្រើប្រាស់ស្មាតហ្វូនទាំងអស់បានភ្លក់នូវកំពូលបទពិសោធន៍ថ្មីទាន់សម័យផងដែរ…!”
សូមបញ្ជក់ថាដើម្បីអបអរនូវព្រឹត្តិការណ៍ Unpacked (បង្ហាញខ្លួនជាផ្លូវការ) ពេលនេះ ក្រុមហ៊ុនក៏បានដាក់ឱ្យអតិថិជនក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ធ្វើការកុម្ម៉ង់ទុកមុនចាប់ពីថ្ងៃទី 12 រហូតដល់ថ្ងៃទី 26 ខែសីហា ឆ្នាំ 2021 នៅតាមហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការដែលមានស្លាកសញ្ញា Pre-order ទូទាំងប្រទេស ជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនដ៏អស្ចារ្យដូចជា៖
* កុម្ម៉ង់ទិញទុកមុន Galaxy Z Fold3 5G (12GB / 512GB) នឹងទទួលបានដូចជា ៖
– ស្រោមបត់ដែលបំពាក់មកជាមួយ S pen
– ឆ្នាំងសាកថ្មឥតខ្សែ (Wireless Charge Due)
– Galaxy Buds2
– បញ្ចុះតម្លៃ 150 ដុល្លារ ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!
– ស៊ីមស្មាតលេខពិសេសតម្លៃ 129 ដុល្លារ ជាមួយគម្រោងអ៊ីនធើណេតចំនួន 52 សប្តាហ៍!
* កុម្ម៉ង់ទិញទុកមុន Galaxy Z Flip3 5G (8GB / 256GB) នឹងទទួលបានដូចជា ៖
– ស្រោមថ្លាមានក្រវិល (Clear Cover with holding ring)
– ឆ្នាំងសាកថ្មឥតខ្សែ (Wireless Charge Pad)
– Galaxy Buds2
– បញ្ចុះតម្លៃ 100 ដុល្លារ ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!
– ស៊ីមស្មាតលេខពិសេសតម្លៃ 129 ដុល្លារ ជាមួយគម្រោងអ៊ីនធើណេតចំនួន 52 សប្តាហ៍!
សាមសុង…តែងតែផ្តល់ភាពភ្ញាក់ផ្អើលបំផុតដែលនឹកស្មានមិនដល់សម្រាប់លោកអ្នកជានិច្ច…! ទទួលយកកំពូលបទពិសោធន៍ថ្មី និងបង្ហាញពីភាពទាន់សម័យដ៏អស្ចារ្យរបស់អ្នក…! (Unfold Yourself…) ! សាមសុង…ជាទីទុកចិត្តបំផុត…!!
សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង