Connect with us

បច្ចេកវិទ្យា

មកដល់ហើយ iPhone 13 មានលក់ហើយ នៅ iOne ចាប់ពីថ្ងៃនេះតទៅហើយ

បានផុស

នៅ

ទីបំផុតក្រុមហ៊ុន iOne ដែលជាក្រុមហ៊ុន ទទួលបានសិទ្ធិលក់ផលិតផល Apple ដែលមានធានាត្រឹមត្រូវ ស្របច្បាប់ នៅក្នុងទីផ្សារប្រទេសកម្ពុជា បានដាក់​លក់​ជា​ផ្លូវការ​ហើយ​នូវ​ទូរស័ព្ទ iPhone ម៉ូ​ដែល​ថ្មី​របស់ Apple គឺ iPhone 13 mini, iPhone 13, iPhone 13 Pro និង iPhone 13 Pro Max ដែលជា​ទូរស័ព្ទ​ដែល​កំពុងមាន​ការគាំទ្រ​ច្រើន​ខ្លាំង​ពី​សំណាក់​អតិថិជន​ ដែល​និយម​ប្រើប្រាស់​ទូរស័ព្ទ iPhone របស់​ក្រុមហ៊ុន Apple នៅ​ពាសពេញ​ពិភពលោក ក៏ដូចជា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹក​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នេះ​តទៅ iOne ក៏បាន​រៀបចំ​ផ្តល់ជូន​នូវ​ទូរស័ព្ទ​សម្រាប់​អតិថិជន​ធ្វើការ​កុម្ម៉ង់ ទុកជាមុន​ក្នុង​សប្តាហ៍​មុននេះ​នៅ​គ្រប់​សាខា​របស់ iOne ទាំងអស់​។​

​ដូចនេះ​អតិថិជន​ដែលមាន​បំណង​ជាវ​ទូរស័ព្ទ iPhone 13 mini, iPhone 13, iPhone 13 Pro និង iPhone 13 Pro Max នឹងមាន​បំណង​ចង់ឃើញ​រូបរាង​ផ្ទាល់ អតិថិជន​អាច​អញ្ជើញ​ទៅ​សាខា​ណាមួយ​របស់ iOne ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ​។ បញ្ជាក់​គ្រប់​ផលិតផល សុទ្ធ​តែមាន​ធានា​ត្រឹមត្រូវ​ផ្លូវការ ពី Apple​។

​សម្រាប់​ព័ត៌មាន​លំអិត ក៏ដូចជា​មើល​ផ្ទាល់​នូវ​ផលិតផល​ដាក់តាំង​បង្ហាញ អតិថិជន​អាច​ទៅកាន់​សាខាទាំងពីរ របស់ iOne ដូចខាងក្រោម​៖ iOne សែន​សុខ​: ជាន់​ទី​១​ផ្សារ​ទំនើប ​អ៉ីអន​ម៉​ល​សែន​សុខ​ស៊ីធី ផ្លូវ១០០៣ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ទូរស័ព្ទ​លេខ : ០២៣ ៩៩ ៣១ ៦១

iOne សុធារស​៖ ជាន់​ទី​១ ផ្សារ​ទំនើប​អ៉ីអន​ភ្នំពេញ ផ្លូវសុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

​ទូរស័ព្ទ​លេខ​៖ 023 88 31 01៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម