ព័ត៌មានជាតិ
ឆ្លងចរន្តអគ្គិសនីឆេះផ្ទះពលរដ្ឋជាន់ទី ០១ ក្រោយផ្សារអូរឫស្សី ខូចខាតសម្ភារៈមួយចំនួន
អគ្គិភ័យឆាបឆេះផ្ទះជាន់ទី ០១ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៦ និង ០៥ នាទីព្រឹក ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចផ្ទះលេខ ៧១E1 ផ្លូវលេខ ៦៦ ភូមិ ០១ សង្កាត់អូរឫស្សីទី ០៣ ខណ្ឌ ០៧ មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុគេឃើញម្ចាស់ផ្ទះបានរៀបចំសែននៅកន្លែងកុងម៉ា នៅជាន់ទី ០១ ខណៈបើកភ្លើងកន្លែងកុងម៉ាសែនបានមួយស្ទុះ ក៏ស្រាប់តែកើតមានផ្សែងហុយឆេះរាលដាលដល់សម្ភារៈដែលតាំងនៅក្បែរនោះ បង្កការឆោឡោតែម្ដង។ ភ្លាមៗ ប្រជាពលរដ្ឋបានប្រញាប់រាយការណ៍ជូនសមត្ថកិច្ចជំនាញអគ្គិភ័យ ឲ្យជួយចុះមកបាញ់ពន្លត់ ដើម្បីទប់ស្កាត់ការពារអគ្គិភ័យឆេះកាន់តែខ្លាំងឡើងបន្តទៀត។

អគ្គិភ័យនេះដែរបានបង្កឲ្យឆាបឆេះផ្ទះជាន់ទី ០១ ខូចខាតកុងម៉ា និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអស់មួយចំនួន និងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៤ គ្រឿង ក្នុងនោះរួមមាន រថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ០៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ ឡាន ស្មើនឹង ០៤ ម៉ែត្រគូប។ ចំពោះមូលហេតុ សមត្ថកិច្ច បានស្រាវជ្រាវរកឃើញបណ្តាលមកពីឆ្លងចរន្តអគ្គិសនីចេញពីកុងម៉ា៕
អត្ថបទ ៖ រដ្ឋា



-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


