ព័ត៌មានជាតិ
បុរសម្នាក់ត្រូវរថយន្តបុកស្លាប់ភ្លាមៗពេលកំពុងឆ្លងផ្លូវ
បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកបុកពេញទំហឹង ខណៈកំពុងឆ្លងផ្លូវជាតិលេខ១ ស្ថិតនៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។
ក្រោយកើតហេតុជនបង្កដែលជាម្ចាស់រថយន្តម៉ាក CAMRY ពណ៌ស ពាក់ផ្លាកលេខ នគរបាល២.១៤៦៣ បានគេចខ្លួនពីកន្លែងកើតហេតុ បន្សល់ទុករថយន្ដនៅកន្លែងកើតហេតុ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបើកម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខស្វាយរៀង ១J-១៤៦៣ បើកបរដោយឈ្មោះ ជា សុភាស់មុន្នីរ័ត្ន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិរមាំងថ្កោល ស្រុកស្វាយទាបខេត្តស្វាយរៀង បើកបរឆ្លងផ្លូវ ពីជើងទៅត្បូង ស្របពេលនោះក៏មានរថយន្ត១គ្រឿងពាក់ស្លាកលេខ ន.បម បើកពីលិចទៅកើត យ៉ាងលឿនក៏បុកម៉ូតូជនរងគ្រោះចំពាក់កណ្តាលម៉ូតូលាន់ដូចរន្ទះ ប៉ើងទាំងម៉ូតូខ្ទាតទៅដល់របងផ្ទះអ្នកស្រុកមចម្ងាយជិត២០ម៉ែត្រ រីឯជនរងគ្រោះផ្លោងឡើងលើធ្លាក់មកបោកក្បាលនិងថ្នល់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយពីសមត្ថកិច្ចធ្វើការវាស់វែងរួច យកមធ្យោបាយរក្សាទុកនៅការិយាល័យនគបាលចរាចរណ៍ នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ បានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅផ្ទះ៕


អត្ថបទ៖ ភក្ដី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី