ព័ត៌មានជាតិ
លោក ហេង សួរ ៖ កិច្ចប្រជុំកំពូលវាយនភណ្ឌសកល នឹងធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា តាមរយៈកិច្ចប្រជុំកំពូលវាយនភណ្ឌសកលនៅកម្ពុជា ប្រចាំឆ្នាំ២០២៥ នឹងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅទាក់ទាញបន្ថែមទៀតទាំងអាជីវកម្មនិងវិនិយោគទុន។
លោករដ្ឋមន្ត្រី បានថ្លែងថា កិច្ចប្រជុំកំពូលនេះនឹងពិភាក្សាស្វែងរកផ្លូវដើម្បីកែលម្អស្តង់ដាការងារ ការគ្រប់គ្រងបរិស្ថាន និងការអនុវត្តសេដ្ឋកិច្ចចក្រា និងការត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងការរំពឹងទុកជាសកល ក្នុងការពង្រឹងសមត្ថភាពរបស់វិស័យវាយនភណ្ឌឱ្យមានភាពរីកចម្រើន ចំពេលមានការផ្លាស់ប្តូរសេដ្ឋកិច្ចសកល និងការចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នាពេលខាងមុខរបស់កម្ពុជា។

ការគូសបញ្ជាក់នេះ នៅក្នុងឱកាស លោក ហេង សួរ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលវាយនភណ្ឌសកលនៅកម្ពុជា ប្រចាំឆ្នាំ២០២៥ (Cambodia Global Textile Summit 2025) ក្រោមប្រធានបទ «ការបង្កើតអនាគត៖ ការប្រកួតប្រជែង និងនិរន្តរភាព» ដែលរៀបចំដោយសមាគម TAFTAC, អង្គការអន្តរជាតិខាងការងារ (ILO), សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham), គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factories Cambodia), អង្គការ GIZ ដោយមានការគាំទ្រពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កិច្ចប្រជុំកំពូលនេះ រៀបចំធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារសំខាន់មួយនេះ លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា ស្របតាមចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រនិងបទប្បញ្ញត្តិផ្សេងៗដែលគាំទ្រ លើកកម្ពស់ និងពង្រឹងវិស័យវាយនភណ្ឌ ដែលជាសសរស្តម្ភដ៏សំខាន់បំផុតមួយនៃសេដ្ឋកិច្ចរបស់កម្ពុជា។ លោករដ្ឋមន្ត្រី គូសបញ្ជាក់បន្ថែមថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ ប្រទេសកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ផលិតផលវាយនភណ្ឌដ៏សំខាន់ ជាពិសេសទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលវាយនភណ្ឌសកលនៅកម្ពុជា (Cambodia Global Textile Summit 2025)នេះ ជាវេទិកាជួបជុំរវាងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ម្ចាស់ម៉ាកអន្តរជាតិ អ្នកពាក់ព័ន្ធក្នុងឧស្សាហកម្ម តំណាងនិយោជក អង្គការតំណាងកម្មករនិយោជិត ដើម្បីស្វែងយល់ពីយុទ្ធសាស្ត្រ និងគោលនយោបាយ ក្នុងគោលបំណងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅទាក់ទាញបន្ថែមទៀតសម្រាប់អាជីវកម្មដែលកំពុងស្វែងរកប្រភពទំនិញ សេវាកម្ម និងការផលិត៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ