Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ បំភ្លឺ​​បន្ថែម​ ជុំវិញការ​បែងចែក​អំណោយ​​ដល់​​ពលរដ្ឋ​នៅ​តំបន់​​បិទខ្ទប់

បានផុស

នៅ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានសេចក្ដីប្រកាសព័ត៌មាន ច្រានចោលនូវការលើកឡើងក្នុងគោលបំណងបង្កចលាចលបំពុលសង្គម រារាំងដល់ដំណើរការបែងចែកអំណោយសង្គ្រោះជូនដល់ប្រជាពលរដ្ឋដែលមានតម្រូវការស្បៀងបន្ទាន់។

បើតាមការបំភ្លឺ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ការ​បែងចែកអំណោយ​ជួយ​ដល់ពលរដ្ឋ​ក្នុង​តំបន់បិទខ្ទប់ គឺ​ឈរ​លើ​គោលការណ៍ដោយ​យកចំនួនគ្រួសារ បន្ទប់ជួល និងអ្នកមានជីវភាព​ខ្វះខាតជា​មូលដ្ឋាន។ ដោយមានការ​សម្របសម្រួលជួយ​ដឹកជញ្ជូនពី​កង​កម្លាំង​កងយោធពលខេមរភូមិន្ទ កងកម្លាំង​បញ្ជាការដ្ឋានកង​អង្គរក្ស​បានធ្វើការដឹក​ជញ្ជូន​ដល់មូលដ្ឋាន និង​បានចែកដល់​ប្រជាពលរដ្ឋ​​សរុប​បាន​ចំនួន​ ១៨៤ ៤០៦ គ្រួសារ

ជាមួយ​គ្នានេះ រដ្ឋបាលរាជធានី​ភ្នំពេញ​ក៏​នៅ​បន្តអំពាវនាវដល់ដល់សប្បុរសជន ក្រុមហ៊ុន អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ គ្រប់មជ្ឈដ្ឋាន សូមបន្តរួមចំណែកតាមលទ្ធភាពក្នុងស្មារតីជាមហាគ្រួសារខ្មែរតែមួយ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម