Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្តថៃ រហូតដល់ទៅ ៤០ ត្រូវព្រមាន ឲ្យត្រៀមខ្លួន ទប់ទល់ជាមួយខ្យល់ព្យុះ និងទឹកជំនន់

បានផុស

នៅ

ប្រទេសថៃ បានព្រមានឲ្យខេត្តរហូតដល់ទៅ ៤០ ត្រូវត្រៀមខ្លួន ទប់ទល់ជាមួយខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំង ដែលនឹងបង្កឲ្យមានគ្រោះទឹកជំនន់ និងបំណាក់ដី នៅពាក់កណ្តាល សប្តាហ៍នេះ។

(រូប៖ Khaosod)

សារព័ត៌មាន Khaosod បានដកស្រង់សេចក្តីប្រកាសរបស់ នាយកដ្ឋានឧតុនិយមថៃ ដែលព្រមាននៅថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ ថា ខេត្តទាំងនេះ ត្រូវត្រៀមខ្លួន ជាពិសេសបណ្តាខេត្តភាគខាងត្បូង និងខាងកើត ដែលត្រូវព្យាករថា នឹងរងគ្រោះខ្លាំងជាងគេ។

យោងតាមសេចក្តីប្រកាស, ខេត្តទាំងនេះ នឹងត្រូវវាយប្រហារខ្លាំងដោយព្យុះភ្លៀង បង្កឲ្យមានជំនន់រហ័ស ខ្យល់កន្ត្រាក់ និងបំណាក់ដី ពិសេសតំបន់នៅតាមជួរភ្នំ។

នាយកដ្ឋានអះអាងថា ខេត្តនៅភាគខាងត្បូង ដែលនឹងរងគ្រោះធ្ងន់មានដូចជា Chumphon, Surat Thani, Nakhon Si Thammarat, Phatthalung និង Songkhla ចំណែកខាងកើតមាន Nakhon Nayok, Prachin Buri, Chon Buri, Rayong, Chanthaburi និង Trat។

មិនមែនតែខេត្តទាំង ៤០ទេ សូម្បីទីក្រុងបាងកក ក៏រងឥទ្ធិពលដែរ ហើយត្រូវបានគេព្យាករថា នឹងកើតមានបាតុភូត ផ្គររន្ទះ ទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម