ព័ត៌មានជាតិ
អភិបាលខេត្តព្រៃវែង ចុះពិនិត្យការចាក់វ៉ាក់សាំងកូវី១៩ ដល់កុមារ និងយុវវ័យអាយុ១២ ដល់១៧ឆ្នាំ
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងទីតាំងនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដើម្បីបង្កើននូវសុវត្ថិភាព និងបង្ការទប់ស្កាត់ជំងឺចូលក្នុងសហគមន៍អោយកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលស្ថិតនៅក្នុងទីតាំង សាលាបឋមសិក្សា សម្ដេចតេជោក្រុងព្រៃវែង និងវិទ្យាល័យព្រះអង្គឌួង ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង លោកប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអ្នកពាក់ព័ន្ធ។
ថ្លែងនៅក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យវឌ្ឍនភាព យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់កុមារ និងយុវវ័យ អាយុចាប់ពី១២ ដល់ ១៧ ឆ្នាំ នោះឯកឧត្តម ជា សុមេធី អភិបាលខេត្ត ក៏សូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ និងបានកសាងខឿនការពារសុខុមាលភាពប្រជាពលរដ្ឋខ្មែរប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ តាមរយៈការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋនាពេលនេះនិងពេលកន្លងផងដែរ។
ឯកឧត្តម អភិបាលខេត្ត ក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរថ្នាក់មូលដ្ឋានដែលបានបំពេញតួនាទីស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងបម្រើប្រជាពលរដ្ឋបានត្រឹមត្រូវក្នុងពេលផ្តល់សេវាសាធារណៈ ដូចជា ការចេញប័ណ្ណចាក់វ៉ាក់សាំង ជូនប្អូនៗកុមារ យុវវ័យ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងយ៉ាងកុះករនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ។
នៅក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភដល់មណ្ឌលនីមួយៗនៅ ទឹកសុទ្ធ ម៉ាស អាកុល និងថវិកាមួយចំនួន សម្រាប់ទុកឲ្យមណ្ឌលប្រើប្រាស់នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនយុវជន កុមារ នៅក្នុងក្រុងព្រៃវែងនេះផងដែរ។
សូមបញ្ជាក់ផងដែថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ខេត្តបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៣០នាក់ ស្រី១៥នាក់។ ហើយបើគិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៥,៦១៩នាក់ បានព្យាបាល ជាសះស្បើយ ៥,០៥៩នាក់ កំពុងសម្រាកព្យាបាល៤៥៣នាក់ និងស្លាប់ ១០៧នាក់៕
អត្ថបទ ៖ សៅគ្រី
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង