ព័ត៌មានជាតិ
រដ្ឋបាលក្រុងព្រៃវែងទទូចដល់ម្ចាស់អាជីវកម្មលក់ម្ហូបអាហារផ្ទះសំណាក់កុំដំឡើងថ្លៃថ្ងៃប្រឡងបាក់ឌុប
រដ្ឋបាលខេត្តព្រៃវែង ទទួចដល់ម្ចាស់អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួល ភោជនីយដ្ឋាន អាហារដ្ឋានទាំងអស់ កុំដំឡើងថ្លៃ ថ្ងៃប្រឡងបាក់ឌុបខាងមុខ។
យោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលក្រុងព្រៃវែង កាលពីថ្ងៃទី ២០ ខែ ធ្នូ បានឲ្យដឹងដូច្នេះថា« នៅថ្ងៃទី ២៧-២៨ ខែធ្នូ ឆ្នាំ ២០២១ មានឪពុកម្តាយ អាណាព្យាបាល សិស្សានុសិស្សមកពីបណ្តាស្រុកជាច្រើន បាននាំកូនក្មួយមកស្នាក់នៅក្នុងក្រុងព្រៃវែង ដើម្បីចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំ ២០២១ ដើម្បីសម្រួលដល់ការហូបចុក ស្នាក់នៅតាមលទ្ធភាព និងតម្រូវការរបស់ពួកគាត់ សូមឲ្យម្ចាស់អាជីវកម្មទាំងអស់ ក្នុងក្រុងព្រៃវែង មេត្តាយោគយល់ កុំដំឡើងថ្លៃលើការហូបចុក ស្នាក់នៅ ដោយយកតម្លៃដូចធម្មតា ដើម្បីរួមចំណែកក្នុងការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋបានមួយចំណែក»។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក៏បានអំពាវនាវ ដូចគ្នា ដល់ម្ចាស់អាជីវកម្មខាងលើ ជួយសម្រួលដល់បេក្ខប្រឡង កុំមានការឡើងថ្លៃចំណីអាហារ និងកន្លែងស្នាក់នៅ។ លោករដ្ឋមន្រ្តីអំពាវនាវបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅឆ្នាំនេះ ប្រព្រឹត្តិទៅនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ តាមទម្រង់ដូចឆ្នាំកន្លងមក ដោយមានបេក្ខជនបានដាក់ពាក្យប្រឡងសរុប ១១៥ ១៣៩ នាក់ ក្នុងនោះនារី ៦០ ៦៦១ នាក់ ចែកជា ២០៤ មណ្ឌល និង ៤ ៦៥១ បន្ទប់៕ សៅគ្រី

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


