ព័ត៌មានជាតិ
សិក្ខាកាម១៤៣នាក់ ចូលរួមវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមបាល់ទះកម្រិត “គ” តាមអនឡាញ
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមកីឡាបាល់ទះ កម្រិត “គ” ឬ “C” លើកទី២ ដើម្បីលើកកម្ពស់សមត្ថភាពបច្ចេកទេសរបស់អាជ្ញាកណ្តាល ចៅក្រម សម្រាប់ត្រៀមលក្ខណៈរៀបចំការ ប្រកួតលក្ខណៈជាតិ អន្តរជាតិនានា ជាពិសេស ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ ផ្ទះ។

លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធ ជាតំណាងលោកនាយឧត្តម សេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គ ស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅ ក្រមកីឡាបាល់ទះ កម្រិត “គ” ឬ “C”តាមប្រព័ន្ធអនឡាញ។

លោក បឹង គីមតោ អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទះកម្ពុជាបានប្រាប់ឲ្យ ដឹងតាមសារអេឡិចត្រូនិចថា ដោយការចង្អុលបង្ហាញពីថ្នាក់ដឹកនាំសហព័ន្ធក្នុងបរិបទការរីករាលដាលនៃមេរោគcovid- 19 វគ្គបណ្តុះបណ្តាលនេះត្រូវបានប្តូរពី Face to face មកជាការរៀបចំតាមប្រព័ន្ធ Zoom វិញ ហើយវគ្គនេះមានរយៈពេល៣ថ្ងៃ ដោយគិតពីថ្ងៃទី២១ ដល់ទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដោយមានសិក្ខាកាមចូលរួមមកពីមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្តទាំង២៥ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងក្លិបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកអគ្គលេខាបន្ថែមទៀតថា សរុបចំនួន ១៤៣នាក់ ស្រីចំនួន ១១នាក់ ចំពោះគ្រូឧទ្ទេសជាមន្ត្រីបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលជាអ្នកធ្វើបទបង្ហាញលើផ្នែកទ្រឹស្តីតាមប្រព័ន្ធ Zoom ចំពោះការរៀបចំវគ្គបណ្តាលនេះ ប្រើប្រាស់ថវិកាគាំទ្រដើម្បីពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ របស់ក្រសួងអប់រំ យុវជន និង កីឡា៕
ដោយ ៖ វិសិទ្ធ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ