ព័ត៌មានជាតិ
អាជីវករផ្សារអូរឬស្សី បង្ហាញក្ដីរីករាយ ពីការផ្ដល់រថយន្ដក្រុងជិះមិនគិតថ្លៃអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី
គណៈកម្មការផ្សារ ពលរដ្ឋ ក៏ដូចជាអាជីវកក្នុងផ្សារអូរឬស្សី បានបង្ហាញក្ដីរីករាយចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលនៅតែបន្តការយកចិត្តទុកដាក់ជាមួយសុខទុកពលរដ្ឋ ពិសេសការលើកកម្ពស់ជីវភាព តាមរយៈការផ្តល់រថយន្តក្រុងសាធារណៈ ជិត៦០០គ្រឿង សម្រាប់ដឹកជញ្ចូនឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ។

លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការផ្សារអូរឬស្សី សម្តែងក្តីសាទរ និងរីករាយចំពោះការគិតគូររបស់រាជរដ្ឋាភិបាលជូនដល់អាជីវករ កម្មករ ក៏ដូចជាប្រជាពលរដ្ឋទូទៅទាំងអស់អាចធ្វើដំណើរដោយមិនគិតប្រាក់។ លោកបន្ថែមថា ការគិតគូរនេះ គឺជាអំណោយ និងទឹកចិត្តដ៏ប្រពៃថ្លៃថ្លាបំផុតដែលរដ្ឋាភិបាលតាំងពីអាណត្តិសម្តេចតេជោ ហ៊ុន សែន បន្តមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺតែងតែនៅជិតជាមួយសុខទុក្ខរបស់ពលរដ្ឋនៅទូទាំងប្រទេស។

ប្រជាពលរដ្ឋជាអាជីវករ ក៏បានសម្តែងក្តីរំភើបរីករាយបំផុត ចំពោះការផ្តល់ឱ្យរបស់រាជរដ្ឋបាលភិបាល ព្រោះបានចូលរួមសម្រាលការចំណាយប្រាក់កាសក្នុងការធ្វើដំណើរទៅស្រុកកំណើត ពិសេសអ្នកដែលមានស្រុកកំណើតនៅបណ្តាខេត្តឆ្ងាយៗ។ ពិសេសទៀតនោះ ការជិះរថយន្តក្រុងមិនបញ្ជ្រៀតគ្នាដូចជិះរថយន្តតាក់ស៉ីនោះឡើយ ហើយមានផាសុខភាពល្អ និងមានការផ្ដល់នូវទឹកសុទ្ធផងដែរ សរុបមក ជិះមិនអស់លុយហើយ មានសុវត្ថិភាពល្អ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងសាធារណៈចំនួន៥៩៧គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ចូនឥតគិតថ្លៃនៅទូទាំងប្រទេស ក្នុងរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ ក្នុងចំណោមរថយន្តក្រុងសាធារណៈទាំង៥៩៧គ្រឿង មាន១០០គ្រឿង ត្រូវបានដាក់ឱ្យប្រើប្រាស់សម្រាប់ការដឹកជញ្ជូនឥតគិតថ្លៃ នៅក្នុងរាជធានីភ្នំពេញ និង៤៩៧គ្រឿងទៀត ត្រូវប្រើប្រាស់សេវាដឹកជញ្ជូនទៅតាមបណ្តាខេត្តទាំង២៤ក្នុងប្រទេស និងពីតាមបណ្តាខេត្តត្រឡប់ចូលមកវិញ។

គោលដៅចំណត គឺមានចំណតចំនួន០៦ទីតាំង សម្រាប់ប្រជាពលរដ្ឋទៅទទួលយកសេវា នៃការដឹកជញ្ជូនឥតគិតថ្លៃ ក្នុងនោះរួមមាន ស្ថានីយរថយន្តក្រុងវាលស្បូវផ្លូវជាតិលេខ១ ស្ថានីយរថយន្តក្រុងចាក់អង្រែលើ ស្ថានីយរថយន្តក្រុងផ្លូវ២០០៤ ស្ថានីយរថយន្តក្រុងសួនច្បារឬស្សីកែវ ស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុង និងដីឡូតិ៍តំបន់ OCIC ជ្រោយចង្វារ ( រង្វង់មូលនាងទេពមច្ឆា )៕
អត្ថបទ៖ សុភា


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


