ព័ត៌មានជាតិ
ឱកាសល្អត្រឹម ៣ ខែ ទស្សនាសត្វស្លាបកម្រច្រើនប្រភេទនៅព្រែកទាល់
ខេត្តបាត់ដំបង÷«ព្រែកទាល់» ជាតំបន់ជីវចម្រុះមួយក្នុងចំណោមបីរបស់បឹងទន្លេសាបជាមួយជម្រកសត្វស្លាបដ៏ធំនិងគួរឲ្យទាក់ទាញភ្ញៀវទេសចរ។
លោកហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ខេត្តបានឲ្យដឹងថា តំបន់ខាងលើនេះជាកន្លែងមួយដែលប្រមូលផ្តុំសត្វស្លាបដ៏កម្រជាច្រើនប្រភេទមករស់នៅយ៉ាងច្រើនសម្បើម និងបង្កើតជាសំបុករស់នៅយ៉ាងគួរឲ្យចង់ទស្សនា។



មានចំងាយ ៩៨ គមពីទីរួមខេត្ត ការធ្វើដំណើរតាមផ្លូវទឹកមានសក្តានុពលពិសេសសម្រាប់បម្រើដល់ចក្ខុភ្ញៀវទេសចរមានដូចជា សត្វស្លាបចម្រុះ ទេសភាពបឹងទន្លេសាប ព្រៃលិចទឹក (ព្រៃរនាម) ភូមិអណ្តែតទឹក សហគមន៍នេសាទ សិប្បកម្មកែច្នៃកំប្លោក និងមានកន្លែងលក់វត្ថុអនុស្សាវរីយ៍ផងដែរ។
នៅក្នុងចន្លោះខែធ្នូដល់ខែកុម្ភៈ ភ្ញៀវទេសចរនឹងបានឃើញការប្រមូលផ្ដុំដ៏អស្ចារ្យរបស់សត្វបក្សីនានានៅពេលដែលទឹកចាប់ផ្តើមស្រក សត្វបក្សីមកពីគ្រប់ទិសទីបានមកជួបជុំគ្នានៅទីនេះ។ បក្សីទាំងនោះនៅតែបន្តរស់នៅក្នុងតំបន់នេះរហូតដល់ចុងខែកុម្ភៈប៉ុន្តែភ្ញៀវក៏អាចឃើញមានសត្វទាំងនេះនៅក្នុងអំឡុងខែកញ្ញា ប៉ុន្តែវាមិនសូវមានចំនួនច្រើនប៉ុន្មាននោះទេ។
លោកបានបញ្ជាក់ថា ពេលវេលាដែលល្អបំផុតសម្រាប់ការទស្សនាសត្វនៅទីនេះ គឺពេលព្រឹកព្រលឹមនិងពេលរសៀល។ដូច្នេះបើអ្នកចង់ទស្សនាទិដ្ឋភាពដ៏អស្ចារ្យរបស់សត្វស្លាបទាំងនេះភ្ញៀវ ត្រូវតែចំណាយពេលមួយយប់ក្នុងការស្នាក់នៅក្នុងតំបន់ព្រែកទាល់។ ភ្ញៀវអាចស្នាក់អាស្រ័យនៅក្នុងការិយាល័យបរិស្ថានព្រែកទាល់បានជាមួយនឹងការរៀបចំការស្នាក់នៅបែបសាមញ្ញប៉ុន្តែអាចទទួលយកបានជាមួយតម្លៃចន្លោះ១៥ទៅ២០ដុល្លារតែប៉ុណ្ណោះ។


សម្រាប់ការទស្សនានៅទីនោះ អ្នកទេសចរអាចនឹងចំណាយច្រើនបន្តិច ព្រោះភ្ញៀវត្រូវធ្វើដំណើរតាមទូកហើយតម្លៃក៏មិនថោកប៉ុន្មាននោះទេ។ មុននឹងទៅដល់ទីនោះអ្នកទៅទស្សនាត្រូវធ្វើដំណើរទៅកាន់កំពង់ផែចុងឃ្នាសឬកំពង់ផែមេជ្រៃ(អាស្រ័យទៅលើកម្ពស់ទឹក)ហើយអ្នកត្រូវជួលទូកទៅកាន់ព្រែកទាល់ដោយចំណាយពី៤៥ទៅ៥០ដុល្លារសម្រាប់ទូកមួយ(អាចជិះបានពី៣ទៅ៤នាក់)។
ពេលទៅដល់ទីនោះអ្នកទស្សនាត្រូវចំណាយថ្លៃទូកតូចមួយទៀតដែលមានតម្លៃចន្លោះពី៣៥ទៅ៤៥ដុល្លារសម្រាប់ការទស្សនាព្រៃនិងសត្វស្លាប(រយៈពេលប្រហែលមួយម៉ោង)។ សម្រាប់ការចំណាយរបស់អ្នកទស្សនានៅតំបន់ទេសចរណ៍ព្រែកទាល់គឺមានន័យថាលោកអ្នកបានចូលរួមចំណែកនៅក្នុងការជួយលើវិស័យអប់រំនៅតំបន់នោះផងដែរ។
លោកតុន .ណៃប្រធានសហគមន៍អេកូទេសចរណ៍បានឲ្យដឹងដែរថា:ឃុំកោះជីវាំងមានចំនួន៥ភូមិមានប្រជាពលរស់នៅចំនួន២៦០៧គ្រួសារស្មើនិងមនុស្សរាយចំនួន១៣,៣៩៤នាក់។លោកបន្តថាពាក់ព័ន្ធនិងជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋក្នុងតំបន់នេះមាន៣ជាសំខាន់មានដូចជា:១,អាស្រ័យផលលើនេសាទជាលក្ខណះគ្រួសារដែលជាអាថិភាពជាចម្បងទី២,វារីវប្បកម្មផ្នែកចិញ្ចឹមត្រី,អន្ទង់,សត្វក្រពើជាដើមនិងទី៣លើវិស័យទេសចរណ៍ដែលធ្វើឲ្យជីវភាពគហរួសារពួកគាត់បានល្អប្រសើក្នុងការរស់នៅប្រចាំថ្ងៃ។
លោកបន្តថា:សម្រាប់តំបន់សហគមន៍អេកូទេសចរណ៍ព្រែកទាល់ក្នុងស្រុកឯកភ្នំគិតចាប់ពីខែមករាដល់ខែធ្នូឆ្នាំ២០០២១មានភ្ញៀវជាតិមកទស្សនាកម្សាន្តចំនួន២១៣២នាក់និងភ្ញៀវបរទេសចំនួន៦៥នាក់៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


