ព័ត៌មានអន្ដរជាតិ
តុលាការហុងឌូរ៉ាសយល់ព្រមធ្វើបត្យាប័នអតីតប្រធានាធិបតី Hernandez ទៅអាមេរិករឿងគ្រឿងញៀន
កាលពីថ្ងៃចន្ទ តុលាការកំពូលរបស់ប្រទេសហុងឌូរ៉ាសបានអនុញ្ញាតឲ្យធ្វើបត្យាប័នអតីតប្រធានាធិបតី លោក Juan Orlando Hernandez ទៅសហរដ្ឋអាមេរិកដើម្បីឲ្យទទួលខុសត្រូវនឹងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន។
តុលាការបានច្រានចោលបណ្តឹងឧទ្ធរណ៍របស់លោក Hernandez អាយុ៥៣ឆ្នាំ បន្ទាប់ពីការសម្រេច កាលពីថ្ងៃទី១៦ ខែមីនា របស់ចៅក្រមម្នាក់ដើម្បីទទួលយកសំណើធ្វើបត្យាប័នរបស់តុលាការនៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។ នេះបើយោងតាមអ្នកនាំពាក្យតុលាការលោក Melvin Duarte។

លោក Hernandez អាចប្រឈមមុខនឹងការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើត្រូវបានកាត់ទោស។
បងប្រុសរបស់លោកជាសមាជិកសភាឈ្មោះ Tony Hernandez ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតនៅសហរដ្ឋអាមេរិកកាលពីខែមីនា ឆ្នាំ២០២១ពីបទជួញដូរគ្រឿងញៀន។ អំឡុងពេលសវនាការនោះ អតីតប្រធានាធិបតីក៏ជាប់ពាក់ព័ន្ធនឹងការជួញដូរខុសច្បាប់ដែរ។
លោក Hernandez ដែលកាន់អំណាចចន្លោះឆ្នាំ២០១៤ដល់២០២២ ត្រូវបានចោទប្រកាន់ពីបទជួយសម្រួលដល់ការរត់ពន្ធគ្រឿងញៀនប្រមាណ៥០០តោនដែលភាគច្រើនពីប្រទេសកូឡុំប៊ី និងវេណេហ្ស៊ុយអេឡា ទៅសហរដ្ឋអាមេរិក ឆ្លងកាត់ហុងឌូរ៉ាសចាប់តាំងពីឆ្នាំ២០០៤។
រដ្ឋអាជ្ញាអាមេរិកបានចោទប្រកាន់ថា លោកទទួលបានប្រាក់រាប់រយលានដុល្លារអាមេរិកពីឈ្មួញជួញដូរគ្រឿងសម្រាប់ការការពារ ក្នុងនោះមានទាំងស្តេចគ្រឿងញៀនម៉ិកស៊ិក Joaquin “El Chapo” Guzman ផងដែរ។
លោក Hernandez ប្រឈមនឹងបទចោទប្រកាន់៣យ៉ាង។ ទី១សមគំនិតក្នុងការនាំចូលសារធាតុគ្រប់គ្រងទៅសហរដ្ឋអាមេរិក។ ទី២ ប្រើប្រាស់ ឬកាន់អាវុធរួមទាំងកាំភ្លើងយន្ត និងទី៣ ការឃុបឃិតគ្នាក្នុងការប្រើប្រាស់ ឬកាន់អាវុធ។
លោក Hernandez ត្រូវបានចាប់ខ្លួនកាលពីពាក់កណ្តាលខែកុម្ភៈ ក្នុងពេលមិនដល់មួយខែផង បន្ទាប់ពីលោកចាកចេញពីតំណែងប្រធានាធិបតី បន្ទាប់ពីមានសំណើធ្វើបត្យាប័នរបស់សហរដ្ឋអាមេរិក។
នៅពាក់កណ្តាលខែមីនា ចៅក្រមម្នាក់បានបញ្ជាឲ្យធ្វើបត្យាប័នលោក Hernandez ដែលបានធ្វើឲ្យលោកដាក់ពាក្យប្តឹងទៅឧទ្ធរណ៍៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ aljazeera
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


