Connect with us

ព័ត៌មានជាតិ

ទឹកទន្លេ២​ក្នុងខេត្តស្ទឹងត្រែង​ហក់ឡើង​គួរឲ្យព្រួយបារម្ភ​ពីគ្រោះទឹកជំនន់​

បានផុស

នៅ

​បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេលប៉ុន្មានថ្ងៃជាប់គ្នាក្នុងចំណោមទន្លេបួននៃខេត្តស្ទឹងត្រែងមានទន្លេពីរគឺទន្លេសេសាន និងទន្លេស្រែពកមានការហក់ឡើងខ្ពស់ដែលគួរឱ្យមានការព្រួយបារម្ភពីគ្រោះទឹកជំនន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ប៉ាង ប៉េង ​ប្រធានមន្ទីរធនធានទឹកខេត្តស្ទឹងត្រែង​បានបញ្ជាក់នៅព្រឹកថ្ងៃទី​ ១១ សីហានេះថា​ ស្ថានភាពទឹកទន្លេទាំង ៣ ​ក្នុងខេត្តស្ទឹងត្រែងទន្លេមេគង្គព្រឹក​នេះមានកម្ពស់ទឹក ៨,៨០ម៉ែត្រ​ ប្រកាស​អាសន្ន ១០,៧០ ម៉ែត្រ ទន្លេសេកុងព្រឹកនេះមានកម្ពស់ទឹក ៨,៦៤ ម៉ែត្រប្រកាសអាសន្ន ១១,៥០ម៉ែត្រ និងទន្លេសេសានព្រឹកនេះមានកម្ពស់ទឹក៩,១៤ម៉ែត្រប្រកាសអាសន្ន១០,៥០ម៉ែត្រ។

លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា:បើយោងតាមការជូនដំណឹងរបស់ក្រសួងជាក់ស្ដែងទឹកទន្លេក្នុងខេត្តស្ទឹងត្រែងមានកម្ពស់កើនឡើងតែស្ថិតនៅក្នុងការប្រុងប្រយ័ត្នហើយរហូត​មកដល់​ថ្ងៃទី​ ១១ សីហានេះ មានស្ថានភាពធូរស្បើយបន្តិចដោយ​សារទឹកផ្នែកខាងលើ​នៃប្រទេសឡាវ​និង​ប្រទេសវៀតណាមចរន្តទឹកមានការថយចុះ ទើបទឹកទន្លេក្នុងខេត្តស្ទឹងត្រែងឡើងត្រឹមតែ ៣ទៅ ៤តឹកប៉ុណ្ណោះ មិនដូចកាលពីថ្ងៃម្សិលមិញទេឡើងរហូតជាងមួយម៉ែត្រ។

​តែទោះជាយ៉ាងណាលោកប្រធានមន្ទីរបានឱ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសេសាន និងទន្លេស្រែពកលើកកម្ពស់ការប្រុងប្រយ័ត្ន ដោយសារស្ថានភាពទឹកទន្លេទាំងពីរនៅខ្ពស់នៅឡើយ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម៤៥ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម