ព័ត៌មានជាតិ
រដ្ឋបាលរាជធានីប្រជុំ ត្រៀមរៀបចំកិច្ចប្រជុំអភិបាលក្រុងអាស៊ាន ដែលមានតំណាងទីក្រុងនិងខេត្តចូលរួមប្រមាណ៨០ទីក្រុង
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥វិច្ឆិកា បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យលើការងារលំអិតសេសសល់មួយចំនួនក្នុងការរៀបចំឲ្យបានរួច រាល់មុនកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន(MGMAC 2022)និងវេទិកា អភិបាលក្រុងអាស៊ាន ឆ្នាំ២០២២(ASEAN MAYORS FORUM 2022) ចាប់ផ្តើមនៅថ្ងៃទី២និងទី៣ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះដែលរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។

តាមការបញ្ជាក់របស់លេខាធិការដ្ឋាននៃកិច្ចប្រជុំខាងលើនេះ មានតំណាងទីក្រុងនិងខេត្តចូលរួមប្រមាណ៨០ទីក្រុងក្នុងតំបន់អាស៊ាននិងក្រៅអាស៊ាន មានជាង៣០ទីក្រុងធំៗចូលរួម ដែលមានដូចជាទីវៀងចន្ទ ប្រទេសឡាវ ទីក្រុងបាងកកប្រទេស ថៃ,ទីក្រុងសឹង្ហបុរី និងទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ាជាដើម។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំ បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ យើងរៀបចំក្នុងកម្រិតតូចជាងកិច្ចប្រជុំអន្តរសភា អាស៊ាន(AIPA)តែយកទម្រង់ដូចកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានដែលទើបបញ្ចប់ទៅថ្មីៗនេះនៅខេត្តសៀមរាប។

លោកបានបញ្ជាក់ថា ទោះបីយ៉ាងណាការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ គឺនៅដដែលដូចកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ក៏ដូចកិច្ចប្រជុំកំពូលពាក់ព័ន្ធដែរព្រោះយើងមានបទពិសោធន៍ធ្វើបានល្អរួចមកហើយ។ វេទិកាអភិបាលក្រុងអាស៊ានឆ្នាំ២០២២មានគោលបំណងពង្រឹងកិច្ចសហការតាមរយៈការជំរុញការកសាងទីក្រុងវៃឆ្លាត មានភាពធន់ និងមានចីរភាពប្រកបដោយបវិវត្តកម្ម និងបរិយាបន្ន័ តាមគន្លងប្រក្រតីភាពថ្មីតាមគោលការណ៍អាស៊ានរួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។ ចំពោះកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន(MGMAC 2022)ផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព។ វេទិកានេះគឺសម្រាប់អភិបាលរាជធានី និងរដ្ឋធានីអាស៊ានទាំង១០លើកឡើង និងពិភាក្សាអំពីបញ្ហាប្រឈមក្នុងទីក្រុងនាពេលបច្ចុប្បន្ន និងអាចកើតមានឡើង ព្រមទាំងចែករំលែកការអនុវត្តន៍ល្អៗ ក៏ដូចជាទស្សនរបស់ពួកគាត់សម្រាប់ការកសាងសហគមន៍អាស៊ាន៕
ដោយ ៖ ស្រីរ័ត្ន









-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ