ព័ត៌មានអន្ដរជាតិ
រកឃើញសញ្ញាមនុស្សមានជីវិត១៥នាក់ កប់ក្រោមអគារបាក់ ដោយរញ្ជួយដីនៅ បាងកក
ក្រុមអ្នកជួយសង្គ្រោះថៃ បានរកឃើញសញ្ញាជីវិតនៃមនុស្សចំនួន១៥នាក់ ដែលកប់ក្រោមអគារបាក់ដោយគ្រោះរញ្ជួយដី ក្នុងខណ្ឌចតុចក្រ ជាមួយក្តីសង្ឃឹមថា ពួកគេនឹងសង្គ្រោះបានក្នុងរយៈពេល៧២ម៉ោង។

អគារសវនកម្មកម្ពស់៣០ជាន់ដែលកំពុងសាងសង់ក្នុងទីក្រុងបាងកក បានបាក់រលំ ដោយគ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ ដែលជះឥទ្ធិពលមកពីប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រទី២៨ខែមីនាឆ្នាំ២០២៥។
ក្រុមរុករកបានរកឃើញមនុស្សស្លាប់ចំនួន៩នាក់ពីការបាក់អគារនេះ ខណៈ៧៨នាក់បាត់ខ្លួន ហើយគ្រឿងចក្ររាប់សិបគ្រឿងត្រូវបានបញ្ជូនទៅ ដើម្បីជួយដល់ប្រតិបត្តិការសង្គ្រោះ។

ជុំវិញបញ្ហានេះ Suriyan Rawiwan ប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យនិងជួយសង្គ្រោះទីក្រុងបាងកក និយាយថា «ពេលវេលាជួយសង្គ្រោះត្រូវបានកំណត់នៅត្រឹម៧២ម៉ោងប៉ុណ្ណោះ ដោយសារតែភាពអត់ឃ្លាននិងការខ្វះជាតិទឹក នៃអ្នកជាប់នៅក្នុងនោះ។ ជនរងគ្រោះអាចប្រឈមនឹងការស្លាប់ ប្រសិនបើប្រតិបត្តិការជួយសង្គ្រោះ ប្រើពេលយូរជាងនេះ។ យ៉ាងណា គេមិនទាន់អាចបញ្ជូនទឹកនិងស្បៀង ទៅដល់ចំណុចដែលគេរកសញ្ញាជីវិតនៅឡើយទេ ដោយសារវាមានជម្រៅប្រហែលបីម៉ែត្រឯណោះ។

សូមជម្រាបជាថ្មី គ្រោះរញ្ជួយនេះកម្រិតធ្ងន់នេះ មានចំណុចកណ្តាលនៅទីក្រុង Sagaing នៃប្រទេសមីយ៉ាន់ម៉ា ជាមួយជម្រៅ ១០គីឡូម៉ែត្រ ហើយវាធ្វើឲ្យរង្គើខ្លាំងដល់រាជធានីបាងកក នៃប្រទេសថៃ។
គិតត្រឹមព្រឹកថ្ងៃអាទិត្យទី៣០ខែមីនាឆ្នាំ២០២៥ នៅប្រទេសមីយ៉ាន់ម៉ា តួលេខមនុស្សស្លាប់បានកើនដល់ជាង ១ ០០០នាក់ហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាជ្ញាធរក្រុងបាងកក ប្រកាសថា ខុនដូចំនួន៦គ្មានសុវត្ថិភាពទៀតឡើយបន្ទាប់ពីរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


