ព័ត៌មានជាតិ
គម្រោងព្រែកជីកទន្លេបាសាក់ទៅសមុទ្រនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា មជ្ឈមណ្ឌលភស្តុភាកម្ម និងព្រែកជីទន្លេបាសាក់ ជាគម្រោងដែលជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារ ធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធា កាត់បន្ថយពេលវេលា និងចំណាយលើការដឹកជញ្ជូន។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា បច្ចុប្បន្នការដឹកជញ្ជូនតាមផ្លូវទឹក គឺត្រូវចេញដំណើរពីភ្នំពេញទៅវៀតណាម តាមកំពង់ផែ Cai Mep ឆ្លងនីតិវិធីរបស់អ្នកជិតខាងរួចបានត្រឡប់មក កែប កំពត កំពង់សោម កោះកុង តាមផ្លូវទឹកបច្ចុប្បន្ន។
លោកថា តាមគម្រោងនេះកម្ពុជានឹងមានលទ្ធភាពដូរមកដកដង្ហើមតាមច្រមុះខ្លួនឯងវិញគឺចេញពីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល តាកែវ រួចដល់កែប តែម្តង កាត់បន្ថយចំណាយ និងពេលវេលា ក្នុងការដឹកជញ្ជូនយ៉ាងពិតប្រាកដ។
បើតាមលោក ហ៊ាង សុទ្ធាយុត្តិ គម្រោងនេះនឹងនាំមកនូវផលចំណេញដល់សេដ្ឋកិច្ចជាតិខ្ពស់ បង្កើតការងារជាច្រើន រំដោះទឹកជំនន់ និងគ្រោះរាំងស្ងួតយ៉ាងមានប្រសិទ្ធភាព ខណៈវៀតណាមដែលជាប្រទេសជិតខាង និងចិនសុទ្ធតែបានកសាងសង់ព្រែកជីកដើម្បីសម្រួលដល់ការបើកទូលាយការដឹកជញ្ជូនតាមផ្លូវទឹក៕
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង