ព័ត៌មានជាតិ
រដ្ឋមន្ត្រីរំលឹក មន្ទីរពេទ្យសាធារណៈ ត្រៀមព្យាបាល និងសង្គ្រោះ កំឡុងប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំក្រេីនរំលឹក លោក លោកស្រី អគ្គនាយក នាយក ប្រធានមន្ទីរពេទ្យ ក្នុងការត្រៀមលក្ខណៈផ្តល់សេវាព្យាបាល និងជួយសង្គ្រោះនៅតាមមន្ទីរពេទ្យ សាធារណៈ ក្នុងអំឡុងពេលប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានជម្រាបជូន អគ្គនាយក នាយក ប្រធាន មន្ទីរពេទ្យជាតិ, លោកស្រីនាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, លោក លោកស្រីបធានមន្ទីរពេទ្យបង្អែករាជធានី-ខេត្តពាក់ព័ន្ធ ស្ដីពី សេចក្តីណែនាំក្រើនរំលឹកក្នុងការត្រៀមលក្ខណៈផ្តល់សេវាព្យាបាល និងជួយសង្គ្រោះនៅតាមមន្ទីរពេទ្យសាធារណៈ ក្នុងអំឡុងពេលប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។

លោក ម៉ម ប៊ុនហេង បានឱ្យដឹងថា ក្រសួងសុខាភិបាលបានរៀបចំផែនការការពារសុខភាព និងសង្គ្រោះបន្ទាន់ ដោយមានរថយន្តគិលានសង្គ្រោះ និងរថយន្តគ្លីនិកចល័ត នៅតាមទីកន្លែងប្រចាំការតាមគោលដៅកំណត់ ទាំង ២២គោលដៅ នៅក្នុងរាជធានីភ្នំពេញរួចមកហើយ។ បន្ថែមលើនេះ ក្រសួងសុខាភិបាលសូមក្រើនរំលឹក លោក លោកស្រី អគ្គនាយក នាយក ប្រធានមន្ទីរពេទ្យ ត្រៀមលក្ខណៈឱ្យបានហ្មត់ចត់ក្នុងការផ្តល់សេវាព្យាបាល និងជួយសង្គ្រោះនៅតាមមន្ទីរពេទ្យសាធារណៈ ក្នុងអំឡុងពេលប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដើម្បីធានាឱ្យការផ្តល់សេវាបានទាន់ពេលវេលា ជាពិសេសប្រសិនបើមានឧបទ្ទវហេតុផ្សេងៗកើតឡើងជាយថាហេតុ។

លោក ម៉ម ប៊ុនហេង បញ្ជាក់បន្ថែមថា ការត្រៀមលក្ខណៈរួមមានដូចជា៖ ១. រៀបចំបែងចែកក្រុមគ្រូពេទ្យ និងអ្នកទទួលខុសត្រូវបន្ថែមប្រចាំថ្ងៃ នៅតាមផ្នែកនីមួយៗ ជាពិសេសនៅផ្នែកសង្គ្រោះបន្ទាន់។ ២. ត្រៀមឱសថ សម្ភារបរិក្ខារពេទ្យ និងមធ្យោបាយផ្សេងៗ សម្រាប់ប្រើប្រាស់ឱ្យបានគ្រប់គ្រាន់។ ៣. ត្រៀមលក្ខណៈចល័តគ្រូពេទ្យបន្ថែម សម្រាប់ជួយឱ្យបានទាន់ពេលវេលា នៅពេលមានតម្រូវការ។ល។

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


