Connect with us

ព័ត៌មានជាតិ

មន្រ្តី​ក្រសួង​បរិស្ថាន​ឲ្យ​ការពារ​​ខាន​តែបាន ​ព្រៃឈើ​ជួរ​ភ្នំ​ក្រវាញ កុំ​ឲ្យ​សមុទ្រ​កម្ពុជា​ក្លាយ​ជា​សមុទ្រ​​ឈាម

បានផុស

នៅ

លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​ក្រើន​រំលឹក​ពី​តម្លៃ​នៃ​ព្រៃនៅ​តំបន់​ជួរ​ភ្នំក្រវាញ​ចំពោះ​បរិស្ថាន​ និង​ការ​ប្រែប្រួល​អាកាសធាតុ។

ថ្លែង​នៅ​ក្នុង​កម្មវិធី​បញ្ជ្រាប​ចំណេះដឹង ស្ពី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ និង​កម្មវិធី​រេដបូក​ជាតិ​នៅ​កម្ពុជា​រៀបចំនៅមន្ទីរបរិស្ថាន​នៅ​ក្នុង​ខេត្ត​កោះកុងនៅព្រឹកនេះ លោក ជួប ប៉ារីស៍ ​បានលើកឡើងពី​សារសំខាន់​ព្រៃឈើ​នៅ​តំបន់​ជួរភ្នំក្រវាញ​​សម្រាប់​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបញ្ជាក់ថា ព្រៃឈើ​មាន​ផលប្រយោជន៍ពីរ​យ៉ាង។ មួយជា​ផលិតផល និងមួយ​ទៀតមុខងារប្រើប្រាស់។ ផលិតផល​មាន​ឈើហូបផ្លែ អនុផលព្រៃឈើ ផ្តៅ វល្លិ៍ ស្លឹក​បន្លែបង្កា ថ្នាំ​សង្កូវជាដើម​។ ​សារសំខាន់មួយទៀត​គឺ​មុខ​ងារប្រើប្រាស់ ជាអ្នក​ស្រូប​យកទឹកក្នុងដី ធ្វើ​ឲ្យមានទឹកក្រោមដី​បានល្អប្រសើរ។

«អត់ព្រៃឈើអត់ទឹក ចឹង​បើ​អត់ព្រៃឈើនៅភ្នំក្រវាញ នឹងអត់មានអីជញ្ជក់ទឹកពីបរិយាកាសពីភ្លៀងនៅក្នុងដី។ បើ​អត់ព្រៃឈើនឹងមានការហូរច្រោះ។ ដោយសារ​តំបន់ភ្នំភ្លៀងមកត្រូវការហូរច្រោះ។ ប្រាកដណាស់ តាមស្ទឹង​នឹង​ក្រហម ដោយសារដីល្អក់ ហើយខាងត្បូងបឹងទន្លេសាប​នឹង​មានខ្សាច់​ហូរ​ប្រែក្លាយ​ដី​ស្រែកសិកម្ម​ទៅ​ជា​ដី​ខ្សាច់មិនខាន»។ លោក​បញ្ជាក់បន្ថែម។

បើតាមលោក ជួប ប៉ារីស៍ ព្រៃឈើក្រៅពីមាន​សារសំខាន់បម្រើជា​​ផលិតផលនិងមុខងារ​ប្រើប្រាស់ ​សំខាន់​មួយ​ទៀត​គឺជួយ​ស្រូប​ឧស្ម័ន​កាបូនិក​ពី​បរិយាកាស​។

ជួរភ្នំក្រវាញស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា គ្របដណ្តប់ដោយ​ធនធានធម្មជាតិ​សម្បូណ៌បែប​លើ​ទំហំជាង ១,៥​ លាន​ហិកតា។ នេះ​បើ​យោងតាមការ​ចេញផ្សាយ​ដោយក្រសួងបរិស្ថាន។

កម្ពុជា​ឈាន​ដល់​របត់​មួយ​ពីការ​​រក​ចំណូលពី​ការកាប់ឈើ មក​​រក្សានិងអភិរក្ស​​ព្រៃឈើដែលអាច​​រក​ចំណូល​បានរាប់​សិប​ដង។ ក្រសួងបរិស្ថាននិងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA បានសហការគ្នាដើម្បីធ្វើការងាររួមគ្នាលើ​ការ​ការពារ​និងអភិរក្ស រក្សាប្រព័ន្ធគុណភាពអេកូឡូស៊ី បង្កើនគម្របបៃតង ការរស់នៅដោយចីរភាព ក្នុង​បរិបទ​នៃការប្រែប្រួលអាកាសធាតុ។

ក្រសួងបរិស្ថានបានសហការអនុវត្តកម្មវិធីរេដបូក (REDD+) ជាមួយដៃគូ​ដើម្បី​លក់ការបូន​សម្រាប់​រស់នៅដោយ​ចីរភាព និង​ដើម្បីផ្តល់​ឱកាសថែមទៀត​ដល់​សហគមន៍​តំបន់ការពារធម្មជាតិ ក្នុងការ​គិតគូរពីបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះតាមទិសស្លោក «រក្សាព្រៃ​ឈើឈរ ដើម្បីជីវភាពរុងរឿងនាពេលអនាគត»។

បើតាមយោងតាមការស្រាវជ្រាវ តំបន់ជួរភ្នំក្រវាញគឺជាច្រករបៀងមួយក្នុងច្រករបៀងសត្វដំរី ដែល​នៅសេសស​ល់ចុងក្រោយនៅទ្វីបអាស៊ី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

កិច្ចសន្ទនាសន្តិសុខ Shangri-La រៀបចំឡើងនៅថ្ងៃនេះ បញ្ហាក្ដៅចំនួន ៣ នៅអាស៊ីនឹងលើកយកមកពិភាក្សា

សេដ្ឋកិច្ច១៨ នាទី មុន

អតិរេក​ពាណិជ្ជកម្ម​វៀតណាម​ ឡើង​ដល់​ ៨ ប៊ីលាន​ដុល្លារ​ក្នុង​រយៈ​ពេល​៥​​ខែ​ឆ្នាំ​នេះ​

ព័ត៌មានជាតិ២០ នាទី មុន

ក្នុងខែឧសភា អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនជនសង្ស័យ៥រូបទៅតុលាការ ពីបទរំលោភអំណាច

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

កូរ៉េ​ខាង​ជើង បាញ់​មីស៊ីល​ខ្នាត​យក្ស​​១៨​គ្រាប់ ទុក​ជា​ការ​ព្រមាន​ដល់​ក្រុង​សេអ៊ូល

សេដ្ឋកិច្ច៣២ នាទី មុន

កម្ពុជា-ឥណ្ឌានឹងដាក់ឱ្យដំណើការនៃការទូទាត់ឆ្លងដែនតាមរយៈប្រព័ន្ធបាគងនៅខែមិថុនា

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ១៨ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ១៨ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

វប្បធម៌ ជំនឿ២០ ម៉ោង មុន

សាស្ត្រាចារ្យ ព្រឿង ឈៀង៖ ចាស់កុំមាក់ងាយក្មេង ឯក្មេងកុំបោះបង់ចោលចាស់

សេចក្ដីជូនដំណឹង១៥ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

Sokha Hotels

ព័ត៌មានពេញនិយម