Connect with us

ព័ត៌មានជាតិ

ដំណោះស្រាយសម្រាប់អ្នកបើកបរថយន្តធុនធ្ងន់ ក្រសួងដាក់ឲ្យប្រើប្រាស់អគារបង្រៀនបើកបរ ដែលមានតម្លៃជិត២ លានដុល្លារ

បានផុស

នៅ

ក្រសួងសាធារណការ នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ បានបើកសម្ពោធ និងដាក់​ឱ្យប្រើ​ប្រាស់​​ជាផ្លូវការ មជ្ឈ​មណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ ក្រោមវត្តមាន លោក ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ជាមជ្ឈមណ្ឌល របស់ក្រសួងសាធារណការ ដែលសាងសង់ឡើងរយៈពេល ១៤ ខែ ដែល​មានតម្លៃទឹកប្រាក់ជិត ២ លានដុល្លារសហរដ្ឋអាមេរិក (១,៩៣០,០០០)។

លោក ឈួន វ៉ុន អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានថ្លែងថា មូលហេតុដែល​បង្កើតឲ្យមានមជ្ឈមណ្ឌលយានយន្តធនធ្ងន់នេះ គឺដើម្បីបណ្តុះបណ្តាលប្រជាជន អ្នកបើកបរ​រថយន្តធុនធ្ងន់ ឲ្យមានមានជំនាញពិតប្រាដក។

ម្យ៉ាងទៀត ក្រសួងរកឃើញថា អ្នកបើក​បរយាន​យន្តធុនធ្ងន់ភាគច្រើន មិនមានប័ណ្ណបើកបរ និងមួយចំនួន មាន​ប័ណ្ណ​ប៉ុន្តែ ប័ណ្ណបើកបរនោះ មិន​ត្រឹមត្រូវតាមប្រភេទយាន ជាពិសេសអ្នកបើកបររយន្តសណ្តោងរឺម៉ក។

ចំនួនរថយន្តធុនធ្ងន់បានចុះបញ្ជីសរុបចំនួន ៣២៥០០០ គ្រឿង និងបានផ្តល់ប័ណ្ណ​បើកបរ​យាន​យន្តប្រភេទ គ ដល់ប្រភេទ ង ចំនួន ២១៨០០០ ប័ណ្ណ បើធៀបនឹងចំនួនរថយន្ត ដែលបានចុះបញ្ជីមានតែ ៦៧% ប៉ុណ្ណោះ។

ត្រង់ចំណុចនេះមានន័យថា ចំនួនអ្នកបើកបរថយន្ត​ធុនធ្ងន់​ប្រមាណ ៣៣ ភាគរយដែលកំពុងបើកបរថយន្តធុនធ្ងន់ មិនមានប័ណ្ណបើកបរ និងមិន​ត្រឹមត្រូវតាមប្រភេទយាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធាណការ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា គោលបំណងនៃការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលនេះ ឡើង គឺដើម្បីបង្រៀនទៅអ្នកបើកបររថយន្តធុនធ្ងន់ ទាំងបច្ចេកទេស និងស្របតាមច្បាប់។ លោកថា ធនធានអ្នកធ្វើការបើកបរនៅមានការខ្វះខាត និងមានប័ណ្ណមិនត្រឹមត្រូវ ទើបក្រសួងសហការជាមួយក្រុមហ៊ុន KTS បើកឲ្យមានមជ្ឈមណ្ឌលនេះឡើង។

ក្រសួងបានអនុញាតឲ្យសាលាបង្រៀនបើកបរយានយន្តធុនធ្ងន់ ចំនួន ៤០ ធ្វើអាជីវកម្ម បង្រៀន​បើកបរ ដែលក្នុងនោះសាលាបង្រៀនបើកបររថយន្តធុនធ្ងន់មានចំនួន ១៥​ ប៉ុន្តែមកដល់​បច្ចុប្បន្ននេះ ពុំទាន់មានសាលាបង្រៀនបើកបរយានយន្តណាមួយ អាចរៀបចំបង្កើតទីលាន បង្រៀន​បើកបរអនុវត្តដៃចង្កូតឲ្យបាន ត្រឹមត្រូវតាម បទដ្ឋានបច្ចេកទេសនៅឡើយ។

យោងតាមរបាយការណ៍ជនរងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានបង្ហាញថា មូលហេតុចម្បងដែល​បណ្តាល​ឲ្យមានគ្រោះ​ថ្នាក់ចរាចរ គឺកត្តាមនុស្សមានរហូតដល់ ៩០ ភាគរយ ក្នុងនោះ ក៏មាន​ពាក់ព័ន្ធនឹងអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួន មិនមានជំនាញច្បាស់លាស់ មិនបានឆ្លង​កាត់ការបណ្តុះបណ្តាលត្រឹមត្រូវ គ្មានប័ណ្ណបើកបរ និងប័ណ្ណបើកបរមិន​ត្រឹមត្រូវតាម​ប្រភេទ​យាន។

មជ្ឈមណ្ឌលបង្រៀនបើកបរនេះ ដើម្បីផ្តល់ជាថ្នាលសម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកទេសច្បាស់លាស់ ក្នុងការបញ្ជាយានយន្តធុនធ្ងន់នៅលើដងផ្លូវ។

មជ្ឈមណ្ឌលរបស់ក្រសួងសាធារណការនេះ ចែកចេញជាពីរផ្នែក គឺអគារដែលមានទទួលសិស្សចុះឈ្មោះ ការិយាល័យរដ្ឋបាល បន្ទប់បណ្ណាល័យ បន្ទប់សង្គ្រោះបន្ទាន់ បន្ទប់ប្រជុំ បន្ទប់គ្រូបង្រៀន បន្ទប់ផ្នែកទ្រឹស្តី។

ផ្នែកទី២ ជាទីលានបង្រៀន និងប្រឡងប័ណ្ណបើកបរដៃចង្កូតសម្រាប់ បើកបរយានយន្តប្រភេទ​គ ដល់ប្រភេទ ឃ ដែលមាន ១០ វិញ្ញាសារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម