ព័ត៌មានជាតិ
អគ្គលេខាភូមិមួយផលិតផលមួយរៀបចំវេទិការផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ
វេទិការផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ លើគម្រោងអភិវឌ្ឍន៍អាជីវកម្មប្រកបដោយសុច្ចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក ដើម្បីបង្កើនចលនាភូមិមួយផលិតផលមួយ។
អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ នៃទីស្តីការគណៈរដ្ឋមន្រ្តីនៅថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៣បានរៀបចំវេទិការផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ នៅខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ លើកឡើងថា វេទិការនេះ មានគោលបំណង ដើម្បីបង្កើន ការផលិតរបស់ប្រជាពលរដ្ឋនៅមូល ចងក្រងជាសងហគមន៍ ក្នុងគោលដៅបង្កើនចលនាភូមិមួយផលិត ផលមួយ ដែលមានការទទួលស្គាល់ពីគណៈកម្មការជាតិ ព្រមទាំងជំរុញដល់អ្នកពាក់ព័ន្ធធ្វើការណែនាំដល់ប្រជាពលរដ្ឋ និងអ្នកផលិតនៅមូលដ្ឋានឲ្យយល់ច្បាស់ពីអត្ថប្រយោជន៍ក៏ដូចជាសារសំខាន់ភូមិមួយ ផលិតផលមួយ។
ក្នុងនោះដែរ គណៈកម្មការមួយផលិតមួយថ្នាក់ខេត្ត កន្លងមកបានពិនិត្យ និងវាយតម្លៃ ជំវិញទំនិញ និងសេវាកម្ម សរុបចំនួន២៦ ប្រភេទ ដែលទំនិញមានចំនួន២២ប្រភេទ និងសេវា ចំនួន៤ ប្រភេទ ក្នុងចំណោមសំណើរទាំងអស់នេះ គណៈកម្មការជាតិភូមិមួយផលិតផលិតផលមួយ បានទទួលស្គាល់ទំនិញ ចំនួន១៨ប្រភេទ និងសេវាកម្មចំនួន៣ ប្រភេទ ផងដែរ។

លោកបន្តថា ម្ចាស់សិប្បកម្ម សហគ្រាស ភោជនីយដ្ឋាន សហគមន៍ មានសិទ្ធិបំពេញពាក្យស្នើសុំ ចូលជាសមាជិកផលិតផលភូមិ១ មួយផលិតផលមួយបានផងដែរ។
លោកបណ្ឌិត សួង ណយ អគ្គលេខាធិការរងភូមិមួយផលិតផលិតមួយ មានប្រសាសន៍លើកឡើងថា ភូមិមួយផលិតផលមួយ ពិតជាមានសារសំខាន់ណាស់ ក្នុងការលើកស្ទួយ ទីផ្សារក្នុងស្រុក នៅមូលដ្ឋានរាប់ចាប់តាំងពីបន្លែ ផ្លែឈើ សហគ្រាស សិប្បកម្ម ជាដើម ដែលត្រូវវេចខ្ចប់ មានរូបសញ្ញា ឈ្មោះពិតប្រាកដ ដែលទំនិញខ្លះទៀត មានរហូតដល់ (បាកូដ) ចេញដោយសភាពណិជ្ជកម្ម និងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

ផលិតផលទាំងអស់ត្រូវមាន គុណភាព ប្រើបច្ចេកទេសត្រឹមត្រូវ ក្នុងនោះគ្រឿងឧបភោគបរិភោគ ត្រូវគ្មានជាតិគីមី ដែលនាំឲ្យប៉ះពាល់ដល់ សុខភាពសាធារណៈឡើយ។ លោកបន្តថា ផលិតផល ដែលផលិតបាន អ្នកលក់និងអ្នកទិញ ត្រូវមានទំនុកចិត្តឱ្យគ្នាទៅវិញទៅមក ដែលនេះគឺជាការធ្វើអាជីវកម្មប្រកបដោយសុច្ចរិតភាព មិនភកុហក បោកប្រាស់ ទាំងគុណភាព និងបរិមាណ។
អគ្គលេខាធិការរងរូបនេះក៏បានផ្តាំផ្ញើដល់ម្ចាស់សិប្បកម្មទាំងអស់ត្រូវចេះកែច្នៃ ផលិតផលខ្មែរឱ្យក្លាយទៅជាចំណីអាហារប្រកបដោយអនាម័យ សម្រាប់លក់ឲ្យកូនសិស្សនៅតាមសាលារៀន ភោជនីយដ្ឋានផ្សេងៗ។ ហើយម្ចាស់ភោជនីយដា្ឋនទាំងអស់ត្រូវតែជួយទិញផលិតផលខ្មែរ ដើម្បីយកទៅដាក់ លក់នៅហាងរបស់ខ្លួន ក្នុងការស្ទួយស្នាដៃខ្មែរយើងឱ្យមានភាពរីកចម្រើន និងចងចាំថា រួមគ្នាលើកស្ទួយផលិត ខ្មែរ គឺមានន័យថា ស្រឡាញ់ជាតិ ស្រឡាញ់មាតុភូមិ និងលើកស្ទួយជីវភាពកសិករ៕

អត្ថបទ៖ ឈាង មករា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ