ព័ត៌មានអន្ដរជាតិ
Breaking News! លោក សេដ្ឋា ប្រឈមអស់តំណែងជានាយករដ្ឋមន្ត្រី ថៃ
តុលាការធម្មនុញ្ញរបស់ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍នេះបានទទួលយកបណ្តឹងរបស់សមាជិកព្រឹទ្ធសភាទាមទារឲ្យដកលោក សេដ្ឋា ថាវីស៊ីន ចេញពីតំណែងជានាយករដ្ឋមន្ត្រី ដោយសារតែរឿងតែងតាំងតំណែងរដ្ឋមន្ត្រីទៅឲ្យអតីតមេធាវីដែលជាប់រឿងក្ដីក្ដាំព្រហ្មទណ្ឌ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែឧសភានេះ ។

សមាជិកព្រឹទ្ធសភាចំនួន ៤០ រូបដែលបានដាក់ញត្តិទៅតុលាការបាននិយាយថា លោក សេដ្ឋា បានបំពានរដ្ឋធម្មនុញ្ញ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានតែងតាំងលោក Pichit Chuenban ធ្វើជារដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រីកាលពីខែមុន ដោយសារតែអតីតមេធាវីរូបនេះខ្វះសុចរិតភាព និងបទដ្ឋានសីលធម៌ដែលតម្រូវដោយរដ្ឋធម្មនុញ្ញ ជាពិសេសលោកជាប់ពាក់ព័ន្ធទោសព្រហ្មទណ្ឌ ។ ទោះយ៉ាងណា លោក Pichit បានលាលែងពីតំណែងរួចទៅហើយកាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះក្នុងកិច្ចប្រឹងប្រែងដើម្បីការពារលោក សេដ្ឋា មិនឲ្យទាក់ទិននឹងសំណុំរឿងរបស់តុលាការ ។
លោក Pichit ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ ខែកាលពីឆ្នាំ ២០០៨ ពីបទមិនគោរពតុលាការ ក្រោយមានការចោទប្រកាន់ថា បានប៉ុនប៉ងសូកប៉ាន់មន្ត្រីតុលាការចំនួន ២ លានបាត (៥៥,២១៨ ដុល្លារ) ដោយលាក់លុយនៅក្នុងថង់គ្រឿងទេសមួយ ខណៈអាជ្ញាប័ណ្ណច្បាប់របស់លោកត្រូវបានក្រុមប្រឹក្សាមេធាវីនៃប្រទេសថៃព្យួររយៈពេល ៥ ឆ្នាំ បន្ទាប់ពីមានករណីនេះ ។

លោក Pichit គឺជាជំនួយការជិតស្និទ្ធរបស់គ្រួសារមហាសេដ្ឋី ស៊ីណាវ៉ាត្រា ជាយូរយារណាស់មកហើយ ។ ក្នុងនាមជាមេធាវី លោកបានចាញ់ក្តីក្នុងសំណុំរឿងធំៗប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងលោក ថាក់ស៊ីន ជាស្ថាបនិកនៃគណបក្សភឿថៃដែលកំពុងកាន់អំណាច ។
គួរបញ្ជាក់ថា ការសម្រេចចិត្តតុលាការធម្មនុញ្ញនៅពេលនេះនឹងក្លាយជាការរង្គោះរង្គើដល់រដ្ឋាភិបាលថៃ បន្ទាប់ពីមានការលាលែងពីតំណែងរបស់រដមន្ត្រី ៣ រូបទៅហើយក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ក្រោយការរុះរើគណៈរដ្ឋមន្ត្រី ស្របពេលដែលបច្ចុប្បន្នសេដ្ឋកិច្ចថៃក៏មិនទាន់ដំណើរការល្អនៅឡើយដែរ ជាពិសេសពាក់ព័ន្ធនឹងកិច្ចសន្យាផ្ដល់សាច់ប្រាក់ដល់ប្រជាជន ៥០ លាននាក់ ៕
ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


