Connect with us

ព័ត៌មានអន្ដរជាតិ

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

បានផុស

នៅ

គណៈរដ្ឋមន្ត្រីថៃកាលពីថ្ងៃព្រហស្បតិ៍បានអនុម័តលើឯកសារមួយដើម្បីស្នើសុំដាក់បញ្ជូលពិធីបុណ្យ Loy Krathong (លយ ក្រទោង) ដែលជាវិធី​បណ្តែត​កន្ទោង​ ទៅ​ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២៨ខែមីនានេះ។

(រូបភាព៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអ្នកនាំពាក្យរងរដ្ឋាភិបាលលោក Anukool Pruksanusak បានពន្យល់ថា គណៈរដ្ឋមន្ត្រីថៃបានអនុម័តលើឯកសារដែលមានចំណងជើងថា«Loy Krathong: Traditional Water-honouring Festival in Thailand» ដើម្បីស្នើសុំដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ។

លោកបន្តថា អគ្គនាយកនៃនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ ដែលមានតួនាទីជាលេខានៃគណៈកម្មាធិការលើកកម្ពស់ និងអភិរក្សបេតិកភណ្ឌវប្បធម៌ នឹងចុះហត្ថលេខាលើឯកសារនេះ មុនពេលដាក់ជូនអង្គការយូណេស្កូ។

លោក Anukool បានបញ្ជាក់បន្ថែមថា សំណើនេះស្របនឹងអនុសញ្ញាឆ្នាំ ២០០៣សម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបី ដែលតម្រូវឱ្យរដ្ឋភាគីដាក់បញ្ចូលបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់ពួកគេត្រឹមខែមីនាជារៀងរាល់ឆ្នាំ។

ពិធីបុណ្យ​នេះ​មាន​សារៈសំខាន់​យ៉ាង​សំខាន់​សម្រាប់​ប្រទេស លើកកម្ពស់​ការអភិរក្ស​ប្រពៃណី ការយល់ដឹង​អំពី​បរិស្ថាន និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​មូលដ្ឋាន​ ខណៈពិធីបុណ្យ Loy Krathong រួមបញ្ចូលទិដ្ឋភាពផ្សេងៗនៃបេតិកភណ្ឌវប្បធម៌ រួមទាំងការអនុវត្តន៍សង្គម សិប្បកម្ម តន្ត្រី ល្បែង និងចំណេះដឹងអំពីធម្មជាតិ និងពិភពលោហធាតុ។

គួរបញ្ជាក់ថា Loy Krathongis ជាពិធីបុណ្យរបស់ជនជាតិថៃដែលប្រារព្ធជារៀងរាល់ឆ្នាំនៅទូទាំងប្រទេសថៃ។ ឈ្មោះនេះអាចត្រូវបានបកប្រែថា «ពីធីបុណ្យបណ្ដែតប្រទីបឬក្រទោង» ហើយបានមកពីប្រពៃណីនៃការធ្វើក្រទោងដែលជាកន្ត្រកតុបតែងដែលបន្ទាប់មកយកទៅបណ្ដែតនៅលើទន្លេ៕

(រូបភាព៖ The Pattayanews)
(រូបភាព៖ The Pattayanews)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ទាហានថៃជាន់មីន
អត្ថាធិប្បាយ១៩ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម